តាមប្រសាសន៍លោក ឡេមិញខ្វា អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកហ្គក្វាវ នៅពេលកន្លង ស្រុកបានផ្តុំកម្លាំងជំរុញការអនុវត្តនូវលក្ខណសម្បត្តិដើម្បីធានាគុណភាពអប់រំតំបន់ជនរួមជាតិភាគតិច។ល។ ផ្តើមពីនោះ គុណភាពអប់រំនៅតំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករកាន់តែកើនឡើង។
សិស្សយកចិត្តទុកដាក់រៀនអក្សរខ្មែរនារដូវវិស្សមកាលនៅវត្តមង្គលព្រឹក្សាព្រែក
ជ្រៃចាស់ ឃុំថើយក្វាង។
ការអប់រំនិងបណ្តុះបណ្តាលចំពោះជនរួមជាតិភាគតិច ត្រូវបានគ្រប់គណៈ ផ្នែករបស់ស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង ផ្តោតការយកចិត្តទុកដាក់អនុវត្តល្អ។ សាលារៀននៅតំបន់ជនរួមជាតិភាគតិច ត្រូវបានវិនិយោគសាងសង់ ជាសារវ័ន្តឆ្លើយតបតម្រូវការបង្រៀននិងរៀន អត្រាកៀរគរសិស្សជនជាតិភាគតិចចូលរៀនរៀងរាល់ឆ្នាំកើនជាលំដាប់។ គិតត្រឹមតែឆ្នាំសិក្សា ២០២២-២០២៣ អត្រាកៀរគរកុមារអាយុពី៦-១៤ឆ្នាំ ចូលរៀនសម្រេច១១.៩៩៣/ ១២.១២៥នាក់ស្រូបអត្រា៩៨,៩១% កុមារអាយុ ៦ឆ្នាំចូលរៀនថ្នាក់ទី១សម្រេចបាន២.១៩៦/ ២.១៩៦នាក់ ស្រូបអត្រា១០០%។ បច្ចុប្បន្ន មានសិស្សជនជាតិភាគតិច៦.៩១១/១៧.៩០១នាក់ រៀននៅកម្រិតបឋមសិក្សានិងកម្រិតអនុវិទ្យាល័យ ស្រូបអត្រា៣៨,៦១% នៃចំនួនសិស្សក្នុងទូទាំងស្រុក ចំនួននិស្សិតរៀនអនុមហាវិទ្យាល័យ មហាវិទ្យាល័យកាន់តែច្រើនឡើង។ ស្រុកមានអនុវិទ្យាល័យជនជាតិអន្តេវាសិក១សាលា ជម្រើសសិស្សតាមការកំណត់របស់ផ្នែកអប់រំ ដោយមានសិស្សមកដាក់ពាក្យពិនិត្យជម្រើសជាច្រើន។
សិស្សកំពុងរៀនអក្សរខ្មែរនៅវត្តមន្ទាមុនីតាមុំ ស្រុកហ្គក្វាវរដូវវិស្សមកាលឆ្នាំ២០២៤។
រូបថត៖ ព្រះតេជព្រះគុណ ឌឹកក្វឹក
អ្នកគ្រូ ធីហ៊ុងវ៉ាង នាយិកាអនុវិទ្យាល័យជនជាតិអន្តេវាសិកស្រុកហ្គក្វាវ ឱ្យដឹង៖ “ជារៀងរាល់ឆ្នាំ សាលាតែងរក្សាចំនួនសិស្សចូលរៀនប្រមាណ២៥០នាក់។ ប្អូនៗបានទទួលរបបគោលនយោបាយឧបត្ថម្ភគ្រប់សព្វ ដូចជាកន្លែងស្នាក់ នៅហូបចុកនិងរៀនសូត្រតាមការកំណត់របស់រដ្ឋ។ លក្ខណៈរៀនសូត្រ បរិស្ថានអប់រំល្អ ដូច្នេះគុណភាពបង្រៀននិងរៀនរបស់សាលាត្រូវបានកើនឡើងជាលំដាប់”។ យោងតាមសម្តីរបស់ លោកយ័ញលុយ នៅឃុំឌិញហ្វា មានកូនប្រុសរៀននៅអនុវិទ្យាល័យជនជាតិអន្តេវាសិកស្រុកហ្គក្វាវ ថ្នាក់ទី៦ គាត់ថាកូនប្រុសទទួលបានការអប់រំល្អពីសំណាក់លោកគ្រូអ្នកគ្រូ ម៉្លោះហើយ លុះក្នុងដំបូន្មានរៀនពូកែ។ បច្ចុប្បន្ន ប្តីប្រព័ន្ធគាត់បម្រុងនឹងដាក់ពាក្យពិនិត្យជម្រើសនៅសាលានេះឱ្យកូនម្នាក់ទៀត។
តាមស្ថិតិរបស់ផ្នែកអប់រំខេត្តគៀងយ៉ាង បណ្តាឃុំ ទីប្រជុំជនទាំងអស់ដែលមានជនរួមជាតិភាគតិចរស់នៅកុះករនៅស្រុកហ្គក្វាវ សុទ្ធតែសម្រេចបទដ្ឋានជាតិអំពីឧត្តានកម្មអប់រំកម្រិតបឋមសិក្សាកម្រិតអនុវិទ្យាល័យនិងបំបាត់អនក្ខរកម្ម។ មានសាលារៀន១៩/២៤ នៅតំបន់ជនជាតិភាគតិចសម្រេចបទដ្ឋានជាតិ។ ទូទាំងស្រុក បច្ចុប្បន្ន មានគ្រូបង្រៀន៣៣០/១.៣៤៣នាក់ជាជនជាតិភាគតិច កំពុងបំពេញការងារនិងបង្ហាត់បង្រៀននៅតាមសាលារៀន ចាប់ពីកម្រិតមតេ្តយ្យដល់កម្រិតអនុវិទ្យាល័យលើភូមិសាស្ត្រស្រុក ស្រូបអត្រា២៤,៥% បើប្រៀបធៀបជាមួយនឹងចំនួនកម្មាភិបាលគ្រូបង្រៀនគ្រប់សាលាក្នុងស្រុក។
លោកយ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង ផ្តល់ព័ត៌មាន ក្រៅពីការបង្រៀនអក្សរខ្មែរនៅអនុវិទ្យាល័យជនជាតិអន្តេវាសិកស្រុកហ្គក្វាវ ភូមិភាគនិងផ្នែកសមត្ថកិច្ចពាក់ព័ន្ធនៅទាំងបង្កលក្ខណសម្បត្តិឧបត្ថម្ភដល់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកហ្គក្វាវ រៀបចំបើកថ្នាក់បង្រៀនអក្សរខ្មែរក្នុងរដូវវិស្សមកាលនៅតាមវត្តអារាមនិងភូមិស្រុកដែលមានជនរួមជាតិខ្មែរ រស់នៅកុះករ។ ទូទាំងស្រុកមានទីតាំងបង្រៀនអក្សរខ្មែរ១២កន្លែង ចាប់ពីថ្នាក់ទី៣ដល់ទី៨ ដោយមានសិស្សចូលរៀន៦.៣៥២នាក់៕
ហាថាញ់-មុនី