ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

02/07/2024 - 09:39

ការ​ស្ទង់​មតិ​យោ​បល់​សម្រាប់​ព្រាង​អនុក្រឹត្យ​ធ្វើ​វិសោ​ធន​កម្ម​លើ​មាត្រា​មួយ​ចំ​នួន​របស់​អនុក្រឹត្យ​លេខ​ ០៥ ស្ដី​ពី​ការ​ងារ​ជន​ជាតិ​

គណៈ​កម្មា​ធិការ​ជន​ជាតិ​ ទើប​រៀប​ចំ​សិក្ខា​សាលា​ស្ទង់​មតិ​យោ​បល់​សម្រាប់​ឯក​សារ​ពង្រាង​អនុក្រឹត្យ​ធ្វើ​វិសោធន​កម្ម​លើ​មាត្រា​មួយ​ចំ​នួន​របស់​អនុក្រឹត្យ​លេខ​ ០៥/២០១១​/NĐ-CP ចុះ​ថ្ងៃ​ទី ១៤/០១/​២០១១ របស់​រដ្ឋា​ភិបាល​ ស្ដី​ពី​ការ​ងារ​ជន​ជាតិ។ 

ទិដ្ឋ​ភាព​ក្នុង​អង្គ​សិក្ខា​សាលា​។​

យោង​តាម​អនុរដ្ឋ​មន្រ្តី​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ អ៊ី​ថុង សេច​ក្ដី​ព្រាង​អនុក្រឹត្យ​ធ្វើ​វិសោ​ធន​កម្ម​និង​បំ​ពេញ​បន្ថែម​នូវ​មាត្រា​ កថា​ខ័ណ្ឌ​ ចំ​នួន​២៣; បំ​ពេញ​បន្ថែម​នូវ​មាត្រា​ថ្មី​ចំ​នួន​ ២ ជំ​នួស​និង​លុប​ចោល​ពាក្យ​កន្សោម ពាក្យ​ឱ្យ​សម្រប​នឹង​ឯក​សារ​ច្បាប់​ជា​ធរ​មាន។​ ក្នុង​នោះ​ ផ្ដោត​សំ​ខាន់​ធ្វើ​វិសោ​ធន​កម្ម​ក្នុង​ក្រប​ខ័ណ្ឌ​កែ​តម្រូវ​ និង​មុខ​សញ្ញា​អនុវត្ត​ឱ្យ​ជាក់​ច្បាស់​ សង្ខេប​ខ្លី​ ធានា​ឱ្យ​សម​ស្រប​ រវាង​ឈ្មោះ​និង​ក្រប​ខ័ណ្ឌ​កែ​តម្រូវ​ និង​ខ្លឹម​សារ​របស់​អនុក្រឹត្យ​ សម​ស្រប​ជា​មួយ​នឹង​ភារ​កិច្ច​និង​សិទ្ធិ​ប្រ​យោជន៍​របស់​រដ្ឋា​ភិបាល​ចំ​ពោះ​ការ​ងារ​ជន​ជាតិ​; សម​ស្រប​ជា​មួយ​តួនា​ទី សិទ្ធិ​ប្រ​យោ​ជន៍​និង​កាតព្វ​កិច្ច​របស់​ស្ថាប័ន​ អង្គ​ការ​ បុគ្គល​នីមួយ​ៗ​នៅ​ក្នុង​ប្រ​ទេស​; អង្គ​ការ​ បុគ្គល​នៅ​បរ​ទេស​ជា​មួយ​នឹង​ការ​ងារ​ជន​ជាតិ​ គោល​នយោ​បាយ​ជន​ជាតិ​ អភិបាល​កិច្ច​អំ​ពី​ការ​ងារ​ជន​ជាតិ​។​ ធ្វើ​វិសោ​ធន​កម្ម​ឱ្យ​ច្បាស់​បច្ចេក​ស័ព្ទ​មួយ​ចំ​នួន​ ដូច​ជា៖ “ការ​ងារ​ជន​ជាតិ​” “តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​” “តំ​បន់​មាន​លក្ខណៈ​សេដ្ឋ​កិច្ច - សង្គម​លំ​បាក​ និង​លំ​បាក​ខ្លាំង” “គោល​នយោ​បាយ​ជន​ជាតិ​”។​ បំ​ពេញ​បន្ថែម​ថ្មី​នូវ​សេចក្ដី​កំ​ណត់​ពី​ “កំ​ណត់​ព្រំ​ដែន​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​តាម​ដំ​ណើរការ​អភិវឌ្ឍន៍”។​ ការ​ធ្វើ​វិសោ​ធន​កម្ម​ខ្លឹម​សារ​ពាក់​ព័ន្ធ​ដល់​មហា​សន្និ​បាត​តំ​ណាង​បណ្ដា​ជន​ជាតិ​ភាគ​តិច។ល។​

ក្នុង​អង្គ​សិក្ខា​សាលា​ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​ពិភាក្សា​និង​ផ្ដល់​យោ​បល់​ដ៏​មាន​តម្លៃ​ជា​ច្រើន​ ជុំ​វិញ​ខ្លឹម​សារ​ពាក់​ព័ន្ធ​ដល់​វិសោ​ធន​កម្ម​ក្នុង​ក្រប​ខ័ណ្ឌ​កែ​តម្រូវ​ និង​មុខ​សញ្ញា​អនុវត្ត​ក្រប​ខ័ណ្ឌ​កែ​តម្រូវ​និង​ខ្លឹម​សារ​របស់​អនុក្រឹត្យ។ល។​ មាន​មតិ​មួយ​ចំ​នួន​បាន​លើក​ឡើង​ថា​ ចំ​ណុច​ខ្សោយ​បំ​ផុត​របស់​អនុក្រឹត្យ​ គឺបទ​ប្បញ្ញត្តិ​ជា​ហេតុ​ធ្វើ​ឱ្យ​សុពល​ភាព​និង​ប្រ​សិទ្ធ​ភាព​មិន​ទាន់​ឆ្លើយ​តប​តាម​ការ​រំពឹង​ទុក; គណៈ​កម្ម​ការ​ព្រាង​ឯក​សារ​គប្បី​ស្រាវ​ជ្រាវ​បន្ថែម​នូវ​ខ្លឹម​សារ​ ពាក្យ​ពេចន៍​ដែល​ពាក់​ព័ន្ធ​ដល់​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ អត្ថ​ន័យ​នៃ​សេចក្ដី​កំ​ណត់​ពី​អត្រា​ដើម្បី​កំ​ណត់​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច៕​

                            យោង៖ cema.gov.vn-ថាច់​ធី

ចែករំលែកអត្ថបទ