18/06/2024 - 08:43

ការ​ប្ដូរ​ប្រ​ភេទ​ដី​មិន​ចាំ​បាច់​សុំ​ច្បាប់​ តើ​តម្រូវ​ឱ្យ​សម​ស្រប​នឹង​ការ​រៀប​គម្រោង​ប្លង់​ដែរ​ឬ​ទេ?

យោ​ងតាម​សេចក្ដី​កំ​ណត់​ត្រង់​មាត្រា​១១៦ ច្បាប់​ដី​ធ្លី​២០២៤ ទោះ​បីប្ដូរ​ប្រ​ភេទ​ដី​មិន​ចាំ​បាច់​សុំ​ច្បាប់​ ប៉ុន្តែ​ដោយ​មាន​ការ​ចុះ​បញ្ជី​បម្រែ​បម្រួល​ ម្ល៉ោះ​ហើយ​តម្រូវ​ឱ្យ​សម​ស្រប​នឹង​ការ​រៀប​គម្រោង​ប្លង់​ដែល​ស្ថាប័ន​មាន​សមត្ថ​កិច្ច​ផ្ដល់​សច្ចា​ប័ន។​

ការ​ប្ដូរ​ប្រ​ភេទ​ដី​មិន​ចាំ​បាច់​សុំ​ច្បាប់​ ប៉ុន្តែ​ដោយ​មាន​ការ​ចុះ​បញ្ជី​បម្រែ​បម្រួល​ ម្ល៉ោះ​ហើយ​
តម្រូវឱ្យសមស្របនឹងការរៀបគម្រោងប្លង់ ដែលស្ថាប័នមានសមត្ថកិច្ចផ្ដល់សច្ចាប័ន។
​ (រូប​ជាឧទាហរណ៍​៖ luatvietnam.vn)។​

សព្វ​ថ្ងៃ​ ទោះ​បី​ជា​មាន​ចែង​ក្នុង​ច្បាប់​ដី​ធ្លី​ ២០១៣ ឬ​ច្បាប់​ដី​ធ្លី​២០២៤ គឺ​សុទ្ធ​តែ​រៀប​រាប់​ពី​លក្ខ​ខណ្ឌ​នៃ​ករណី​ផ្លាស់​ប្ដូរ​គោល​ដៅ​ប្រើ​ប្រាស់​ដី​ត្រូវ​សុំ​ច្បាប់។​ ទោះ​បី​ដូច្នោះ​ក៏​ដោយ​ មិន​មែន​ព្រោះ​ហេតុ​ “មិន​ចាំ​បាច់​សុំ​ច្បាប់​” គឺ​មិន​តម្រូវ​ធានា​ឱ្យ​សម​ស្រប​នឹង​ការ​រៀប​គម្រោង​ប្លង់​ ឬ​ផែន​ការ​ប្រើ​ប្រាស់​ដី​ក្នុង​តំ​បន់​នោះ​ឡើយ។​

យោង​តាម​មា​ត្រា​១២៣​ច្បាប់​ដី​ធ្លី​២០២៤ ដែន​សមត្ថ​កិច្ច​អនុញ្ញាត​ឱ្យ​ផ្លាស់​ប្ដូរ​គោល​ដៅ​ ប្រើ​ប្រាស់​ដី​បាន​ចែង​យ៉ាង​ច្បាស់។​ តាម​រយៈ​នោះ​ ស្ថា​ប័ន​មាន​សមត្ថ​កិច្ច​អនុវត្ត​ការ​អនុញ្ញាត​ឱ្យ​ផ្លាស់​ប្ដូរ​គោល​ដៅ​ប្រើ​ប្រាស់​ដី​ គឺ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ថ្នាក់​ស្រុក។​ ករណី​ក្រៅ​ពី​នេះ​ ជា​ដែន​សមត្ថ​កិច្ច​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ថ្នាក់​ខេត្ត។​

ទោះ​បី​ជា​ដូច្នោះ​ក៏​ដោយ​ ក៏​ទាម​ទារ​ឱ្យ​មាន​មូល​ដ្ឋាន​ច្បាស់​លាស់​នៅ​ពេល​ពិនិត្យ​ការ​ផ្លាស់​ប្ដូរ​គោល​ដៅ​ប្រើ​ប្រាស់​ដី។​ ជាក់​ស្ដែង​ យោង​តាម​សេចក្ដី​កំ​ណត់​ត្រង់​ប្រ​ការ​៣​ប្រ​ការ​ ៥ មា​ត្រា​១១៦ ច្បាប់​ដី​ធ្លី​២០២៤ មូល​ដ្ឋាន​ដើម្បី​ផ្លាស់​ប្ដូរ​គោល​ដៅ​ប្រើ​ប្រាស់​ដី​រួម​មាន៖

- ចំ​ពោះ​ដី​ដែល​ចំ​ណុះ​ការ​ដ្ឋា​ន​ គម្រោង​ត្រៀម​អនុវត្ត​ក្នុង​ឆ្នាំ​ គម្រោង​រៀប​ចំ​ដី​ស្នាក់​នៅ​; ដី​ផលិត​កម្ម​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​ (បើ​មាន​); ផ្ទៃ​ដី​សម្រាប់​ដេញ​ថ្លៃ​កម្ម​សិទ្ធិ​ប្រើ​ប្រាស់​ដី​ គម្រោង​ដក​ហូត​ដី​ក្នុង​ឆ្នាំ​ គម្រោង​រៀប​ចំ​ទី​តាំង​លំ​នៅ​ឋាន​ឡើង​វិញ​ ដី​ផលិត​កម្ម​ត្រៀម​សង​សំ​ណង​ដល់​អ្នក​ដែល​មាន​ដី​ដកហូត​ គឺផ្អែក​លើ៖
ផែន​ការ​ប្រើ​ប្រាស់​ដី​ប្រ​ចាំ​ឆ្នាំ​ ដែល​ថ្នាក់​ស្រុក​ បាន​ផ្ដល់​សច្ចា​ប័ន។​
សេច​ក្ដី​សម្រេច​វិនិ​យោគ​តាម​សេច​ក្ដី​កំ​ណត់។​
សេចក្ដី​សម្រេច​អនុញ្ញាត​លើ​គោល​ការណ៍​វិនិ​យោគ ទន្ទឹម​ជា​មួយ​នឹង​ការ​យល់​ព្រម​វិនិ​យោ​គិន។
សេចក្ដី​សម្រេច​យល់​ព្រម​វិនិ​យោ​គិន។​
ឯក​សារ​ផ្ដល់​សច្ចា​នុម័តិ​លទ្ធ​ផល​ជ្រើស​រើស​ វិនិ​យោ​គិន៕​

                    ប្រ​ភពៈ luatvietnam.vn -     បក​ប្រែ៖ ពេជ្រ​សឿន​

ចែករំលែកអត្ថបទ