មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

11/06/2024 - 09:26

ជម្នះ​ចាក​ភាព​ក្រី​ក្ររបស់​ "តាយ PVC"

បង​ ដាវ​វ៉ាន់​តាយ នៅ​សង្កាត់​ភឿក​ថើយ​ ខ័ណ្ឌ​អូរ​ម៉ូង​ ក្រុង​កឹង​ធើ “មាន​និស្ស័យ​” ជា​មួយ​នឹង​បន្ទះ​ជញ្ជាំង​ប្លា​ស្ទិក​ PVC ជា​ច្រើន​ឆ្នាំ​កន្លង​ ទើប​អ្នក​រួម​អា​ជីព​ដាក់​រហស្ស​នាម​គាត់​ថា​ “តាយ PVC” ដូច្នោះ។​

  បង​តាយ កំ​ពុង​គិត​គូរ​ចំ​នួន​បន្ទះ​ប្លា​ស្ទិក​សម្រាប់​បិទ​ភ្ជាប់​ជា​មួយ​ស៊ុម​
ដែក​ដែល​ទើប​ធ្វើ​សម្រេច។

ដំនណើរនដើម​ទង​ដែល​បង​តាយ  មាន​និស្ស័យ​នឹង​អា​ជីព​បិទ​បន្ទះ​ប្លា​ស្ទិក​ PVC គឺចៃ​ដន្យ​ណាស់​។​ បង​តាយ រ៉ាយ​រ៉ាប់​៖ “ខ្ញុំ​គឺ​កូន​ពៅ​ក្នុង​គ្រួ​សារ​មួយ​ដែល​មាន​បង​ប្អូន​ច្រើន​នាក់​នៅ​កំ​ពង់​ផែ​ឌូឌូវ។​ បង​ៗ​ខ្ញុំ​មាន​គ្រួ​សារ​ចេញ​នៅ​ដោយ​ខ្លួន​ ឪ​ពុក​ម្ដាយ​ចែក​ឱ្យ​ម្នាក់​មួយ​ធារ​ផ្ទះ​និង​ដី​១​កុង​ ។​ ចំ​ណែក​ខ្ញុំ​ នៅ​សល់​តែចំ​ណែក​ដី​ដាំ​ក្រូច​ឆ្មារ​ជាង​១កុង​ប៉ុណ្ណោះ។​ ក្រោយ​ពី​រៀប​ការ​រួច​ ខ្ញុំ​ត្រូវ​ទៅ​ធ្វើ​ការ​ឈ្នួល​បន្ថែម​ទើប​គ្រប់​ផ្គត់​ផ្គង់​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​”។​ មិន​រួញរា​នឹង​ការ​ងារ​ធ្ងន់​ស្រាល​នោះ​ទេ​ បង​តាយ តែង​ទៅ​ស៊ី​ឈ្នួល​ធ្វើ​ស្រែ​ ធ្វើ​ចម្ការ។​ ពេល​ចម្ការ​ក្រូច​មាន​ជំ​ងឺ​ស្លឹក​លឿង​ មិន​ថា​តែ​ចម្ការ​ក្រូច​របស់​គ្រួ​សារ​ ខ្ញុំ​ចម្ការ​មាមីង​ជិត​ខាង​ក៏​ខូច​ខាត​គ្មាន​សល់​ មិន​គ្រប់​ដើម​ទុន​សម្រាប់​ដាំ​ឡើង​វិញ​ ទើប​បង​តាយ បាន​ផ្លាស់​ប្ដូរ​ពី​អ្នក​ធ្វើ​ចម្ការ​ងាក​មក​ធ្វើ​កម្ម​ករ​សំ​ណង់​វិញ​។​ ក្នុង​អំ​ឡុង​ពេល​ធ្វើ​កម្ម​ករ​សំ​ណង់​ បង​តាយ​តែង​លួច​រៀន​ពី​របៀប​ផ្សារ​ដែក។ល។​ ក្រោយ​មក​បង​ក៏​ក្លាយ​ជា​មេជាង​នៃ​ក្រុម​ហ៊ុន​សំ​ណង់​ឯក​ជន​មួយ​នៅ​វិថី​ង្វៀង​ដែ ខ័ណ្ឌ​ប៊ិញ​ធ្វី រួច​ហើយ​បង​បាន​រៀន​បន្ថែម​មុខ​របរ​បិទ​បន្ទះ​ប្លា​ស្ទិក​ PVC។​

បង​ង្វៀង​ទ្រុង​ហា​ នា​យក​ក្រុម​ហ៊ុន​សំ​ណង់​ កន្លែង​ដាវ​វ៉ាន់​តាយ​ធ្វើ​ការ​និង​ជា​ដេ​ប៉ូ​បន្ទះ​ប្លា​ស្ទិក​ PVC នៅ​ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ “នៅ​ពេល​យើង​ខ្ញុំ​បាន​ទទួល​គាត់​ចូល​ធ្វើ​ការ​ក្នុង​ដេ​ប៉ូ​របស់​ PVC នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​ ក្រុម​ហ៊ុន​តម្រូវ​ឱ្យ​មាន​អ្នក​ទៅ​រៀន​ពី​របៀប​បិទ​បន្ទះ​ប្លា​ស្ទិក​ និង​បន្សំ​ពណ៌​។ល។​ ពិនិត្យ​ឃើញ​តាយ​មាន​ការ​ព្យា​យាម​ ស៊ូ​ទ្រាំ​ការ​លំ​បាក​ ខ្ញុំ​បាន​ជ្រើស​ឱ្យ​ តាយ​ទៅ​រៀន​។​ មក​ទល់​ពេល​នេះ​ ខ្ញុំ​គិត​ថា​ យើង​មើល​មនុស្ស​មិន​ខុស​។​ តាយ​បាន​ណែ​នាំ​ដល់​ប្អូន​ៗ​ក្នុង​ក្រុម​បិទ​បន្ទះ​ប្លា​ស្ទិក​ដោយ​អស់​ពី​ចិត្ត​។​ អា​ស្រ័យ​ដូច្នេះ​ ទើប​យើង​ខ្ញុំ​បង្កើត​បាន​ក្រុម​ជំ​នាញ​បិទ​បន្ទះ​ប្លា​ស្ទិក​ដោយ​មាន​អ្នក​គាំ​ទ្រ​ជា​ច្រើន​”។​

រយៈ​ពេល​ជាង​ ១០ ឆ្នាំ​ធ្វើ​ជាង​ផ្សារ​ដែក​ជាង​ សំ​ណង់​ បង​តាយ​នៅ​ថែម​ទាំង​ចេះ​ខាង​មុខ​របរ​បិទ​បន្ទះ​ប្លា​ស្ទិក​ PVC។​ រយៈ​ពេល​ថ្មី​ៗ​នេះ​ មាន​អ្នក​ជា​ច្រើន​បាន​និយម​ប្រើ​បន្ទះ​ប្លា​ស្ទិក​នេះ​ ក្នុង​សំ​ណង់​សាង​សង់​ ម្ល៉ោះ​ហើយ​ បង​តាយ តែង​មាន​ការ​ងារ​ធ្វើ​ជា​បន្ត​បន្ទាប់។​ ពេល​ខ្លះ​ បង​តាយ​ទៅ​ធ្វើ​ការ​តាម​សំ​ណង់​ សាង​សង់​នៅ​ខេត្ត​សុក​ត្រាំង​ ពេល​ខ្លះ​នៅ​ខេត្ត​ដុង​ថាប ។ល។​ នៅ​កន្លែង​សំ​ណង់​នីមួយ​ៗ​ បង​តាយ​តែង​ខំប្រឹង​ប្រែង​អស់​ពី​កម្លាំង​កាយ​ចិត្ត​ ម្ល៉ោះ​ហើយ​តែង​ទទួល​បាន​ការ​វាយ​តម្លៃ​ខ្ពស់​អំ​ពី​មុខ​ជំ​នាញ​របស់​គាត់។​ បង​តាយ រ៉ាយ​រ៉ាប់​៖ “ខ្ញុំ​រៀន​មុខ​របរ​ដោយ​ខ្លួន​ឯង​ជាចម្បង​ ម្ល៉ោះ​ហើយ​នៅ​ពេល​មាន​ប្អូន​ៗ​ចង់​រៀន​ នឹក​ឃើញ​ដំ​ណាក់​កាល​ដំ​បូង​របស់​ខ្លួន​ ទើប​ខ្ញុំ​បង្រៀន​មុខ​អា​ជីព​ទាំង​អស់​ដល់​ពួក​គាត់។​ អា​ស្រ័យ​មាន​មុខ​របរ​បិទ​បន្ទះ​ប្លា​ស្ទិក​ ផ្សារ​ដែក​ ជាង​សំ​ណង់​ ទើប​ខ្ញុំ​មាន​ការ​ងារ​ធ្វើ​មិន​ដាច់​ គ្រួ​សារ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។​ ឆ្លង​តាម​រយៈ​បទ​ពិសោធន៍​ដែល​មាន​ ខ្ញុំ​និង​បង​ប្រុស​នឹង​បើក​ហាង​ផ្សារ​ដែក​ និង​បើក​ដេប៉ូខ្នាត​តូចមួយ​នៅ​កំ​ពង់​ផែ​ឌូឌូវ។​ បង​ប្អូន​ខ្ញុំ​គិត​ឃើញ​ថា​ ការ​បើក​ហាង​ផ្សារ​ដែក​គឺដើម្បី​ជីវ​ភាព​ឈាន​ឡើង​ធូរ​ធារ​ និង​បង្កើត​ការ​ងារ​ធ្វើ​សម្រាប់​កម្ម​ករ​មួយ​ចំ​នួន​នៅ​ក្នុង​ភូមិ​ខ្ញុំ​រស់​នៅ”៕​

                             ហា​ថាញ - ថ​ច់​ធី

ចែករំលែកអត្ថបទ