អាស្រ័យមោះមុតបង្វែររចនាសម្ព័ន្ធដំណាំ ពូថាច់ស៊ីដេត នៅភូមិកិញ្ឆាង ឃុំហ៊ឹងមី ខេត្តវិញឡុង បានឈានឡើងលំនឹងជីវភាព ផ្ដើមពីទម្រង់ដាំដំណាំរួមផ្សំលើដីស្រែដែលផលិតស្រូវផ្តល់ទិន្នផលទាប។

ពូថាច់ស៊ីដេត (ខាងស្តាំ) ក្បែររងជីវ៉ាន់ស៊ុយរបស់គ្រួសារ។
ពូថាច់ស៊ីដេត ឱ្យដឹង៖ “តំបន់ដីនៅទីនេះផលិតស្រូវផ្តល់ទិន្នផលទាប តម្លៃស្រូវឡើងចុះមិនទៀងទាត់ ម្ល៉ោះហើយមិនសូវមានចំណេញ។ ដោយជ្រោមជ្រែងចលនាបង្វែររចនាសម្ព័ន្ធផលិត អាស្រ័យភូមិភាគបំផុសចលនា គ្រួសារខ្ញុំបានប្តូរដីផលិតស្រូវផ្តល់ទិន្នផលទាប ០,៥ ហិកតា បែរមកដាំដំណាំរួមផ្សំលើដីស្រែវិញ។ ដំណាំដែលខ្ញុំដាំសំខាន់ គឺស្លឹកជន្លង់ ផ្ទី ជីវ៉ាន់ស៊ុយនិងម្ទេសខ្មាំង។ល។ ឆ្នាំនេះដោយសារតម្លៃបន្លែលំនឹង ម្ល៉ោះហើយចំណេញបានខ្ពស់បង្គួរ។ ស្លឹកជន្លង់ តម្លៃពី ១៣.០០០ - ១៥.០០០ ដុង/គីឡូក្រាម ផ្ទី ១០.០០០ ដុង/គីឡូក្រាម ម្ទេសខ្មាំង ១៧.០០០-២០.០០០ដុង/គីឡូក្រាម ជីវ៉ាន់ស៊ុយ ២៥.០០០ - ៣០.០០០ដុង/គីឡូក្រាម។ ជាមួយតម្លៃនេះ ក្រោយពីប្រមូលផលនិងទូទាត់រួចស្រេច ខ្ញុំចំណេញប្រមាណ ១០០ លានដុង/ឆ្នាំ ខ្ពស់ជាងច្រើនដងបើប្រៀបធៀបនឹងការផលិតស្រូវ”។
ពូថាច់ស៊ីដេត បានឱ្យដឹងបន្ថែម៖ ជាមួយបទពិសោធន៍ដាំដំណាំច្រើនឆ្នាំ ប៉ុន្តែឆ្នាំនេះ ប្រភេទដំណាំផ្តល់ទិន្នផលនិងបានថ្លៃខ្ពស់បង្គួរ។ ដាំដំណាំមិនពិបាក ចំណាយដើមទុនតិច ប៉ុន្តែ តម្រូវឱ្យស្រោចទឹកញឹកញាប់ ដាក់ជីឱ្យស្មើ ថែទាំនិងបង្ការសត្វល្អិតបំផ្លាញនោះ ទើបមានប្រសិទ្ធភាពខ្ពស់។ ពិសេស ក្រោយពីចុះពូជ គប្បីជ្រើសរើសដំណាំណាដែលមានរយៈពេលស្មើគ្នាដាំ ដើម្បីងាយស្រួលដល់ការប្រមូលផលក្នុងមួយលើក។ អាស្រ័យមានបទពិសោធន៍ដាំដំណាំ និងផ្នែកជំនាញឧបត្ថម្ភផ្ទេរវិទ្យាសាស្រ្ត បច្ចេកទេស ហេតុនោះ ដំណាំរបស់គាត់់លូតលាស់ល្អ ផ្តល់ទិន្នផលខ្ពស់។
លោក ង្វៀងវ៉ាំងហ្វាង ប្រធានគណៈកម្មាធិការប្រជាជនឃុំហ៊ឹងមី ឱ្យដឹង៖ “ពូថាច់ស៊ី ដេតគឺជាគំរូឆ្នើមមួយរូបឈានមុខក្នុងការបំផុសចលនាបង្វែររចនាសម្ព័ន្ធផលិតរបស់ភូមិភាគ។ ការព្យាយាមទ្រាំលំបាក រួមជាមួយគំនិតឆ្លាតវៃក្នុងការអនុវត្តវិទ្យាសាស្រ្តបច្ចេកទេស បានជួយឱ្យពូថាច់ស៊ីដេត ឈានឡើងធ្វើមានលើដីភូមិកំណើត។ ផ្តើមពីភាពជាក់ស្តែងនោះ នេះជាទម្រង់ប្រសិទ្ធភាពគប្បីផ្សព្វផ្សាយឱ្យបានទូលាយ។ រយៈពេលខាងមុខ ឃុំនឹងបន្តគួបផ្សំជាមួយផ្នែកជំនាញផ្តុំកម្លាំងការងារផ្ទេរវិទ្យាសាស្រ្តបច្ចេកទេសដល់កសិករ អនុវត្តទម្រង់ពូជថ្មីផ្សេងៗដែលផ្តល់ទិន្នផលខ្ពស់គុណភាពល្អ; បង្កើនការធ្វើឱ្យសុក្រឹតសំណង់ធារាសាស្រ្ត ផ្លូវថ្នល់ អគ្គិសនីធានាតម្រូវការសម្រាប់បម្រើការ ផលិតរបស់កសិករ ក្រៅពីនេះ ឃុំកំពុងពិនិត្យរាល់តំបន់ដីផលិត ដើម្បីរៀបចំឡើងវិញតំបន់ដីផលិតឱ្យបានសមស្រប; បង្កើតសហករណ៍ ក្រុមសហការផលិត ដើម្បីបង្កជាតំបន់ផលិតប្រមូលផ្តុំ; ទន្ទឹមនឹងនោះ ធ្វើជាស្ពានតភ្ជាប់រវាងកសិករនិងអ្នកផ្គត់ផ្គង់ លក់ដូរផលិតផល ជួយកសិករលើកកម្ពស់គុណភាពមុខទំនិញ និងពង្រីកទីផ្សារ”៕
ស៊ើងម៉ាល័យ - លីសៀ