នគរបាលទីក្រុងកឹងធើ បានចាត់តាំងពិធីខួបអនុស្សាវរីយ៍ ៨០ ឆ្នាំ ទិវាប្រពៃណីកងកម្លាំងនគរបាលគ្រប់គ្រងរដ្ឋបាលអំពីសន្តិសុខសង្គម (១៨/៤/១៩៤៦ - ១៨/៤/២០២៦)។
នៅក្នុងពិធីនេះ អ្នកតំណាងចូលរួមបានស្តាប់ការអានសារអបអរសាទររបស់អគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម; បានទស្សនាខ្សែភាពយន្តឯកសារ និងរំឭកឡើងវិញនូវប្រពៃណី។

ថ្នាក់ដឹកនាំនគរបាលទីក្រុងកឹងធើជូនរង្វាន់សរសើររបស់នាយកដ្ឋាននគរបាលគ្រប់គ្រងរដ្ឋបាល អំពីសន្តិសុខសង្គមដល់សមូហភាពនិងបុគ្គលក្នុងកងកម្លាំងនគរបាលគ្រប់គ្រងរដ្ឋបាលអំពីសន្តិសុខសង្គមរបស់នគរបាលទីក្រុង ដែលមានស្នាដៃលេចធ្លោ។
នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ១៩៤៦ កងកម្លាំងនគរបាលគ្រប់គ្រងរដ្ឋបាលអំពីសន្តិសុខសង្គមបានបង្កើតជាផ្លូវការ។ ក្នុងរយៈពេល ៨០ ឆ្នាំនៃការស្ថាបនា ប្រយុទ្ធនិងអភិវឌ្ឍន៍ កម្មាភិបាលនិងយុទ្ធជនគ្រប់ជំនាន់ បានខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ជម្នះការលំបាកនិងការប្រឈមនានា ហើយបានរួមចំណែកដ៏សំខាន់ក្នុងភារកិច្ចការពារសន្តិសុខជាតិ និងរក្សាសន្តិសុខ សុវត្ថិភាពសង្គម។

ថ្នាក់ដឹកនាំនគរបាលទីក្រុងកឹងធើ ជូនលិខិតសរសើររបស់នាយកនគរបាលខេត្ត ដល់សមូហភាពនិងបុគ្គលក្នុងកងកម្លាំងនគរបាលគ្រប់គ្រងរដ្ឋបាលអំពីសន្តិសុខសង្គម នគរបាលទីក្រុង ដែលមានស្នាដៃលេចធ្លោជាច្រើន។
រួមជាមួយនឹងការអភិវឌ្ឍរបស់កងកម្លាំងទូទាំងប្រទេស កងកម្លាំងនគរបាលគ្រប់គ្រងរដ្ឋបាលអំពីសន្តិសុខសង្គម នគរបាលទីក្រុងកឹងធើ មានជំហានអភិវឌ្ឍន៍ជាបន្តបន្ទាប់ បញ្ជាក់ពីតួនាទីដ៏សំខាន់ក្នុងការងារគ្រប់គ្រងរដ្ឋអំពីសន្តិសុខនិងសណ្តាប់ធ្នាប់នៅតំបន់។ កងកម្លាំងបានពង្រីកតួនាទីឈានមុខក្នុងការអនុវត្តមូលដ្ឋានទិន្នន័យជាតិអំពីប្រជាជន ការផ្តល់អត្តសញ្ញាណប័ណ្ណពលរដ្ឋភ្ជាប់បន្ទះឈីប ការកំណត់អត្តសញ្ញាណ និងការផ្ទៀងផ្ទាត់អេឡិចត្រូនិក សកម្មចូលរួមធ្វើសេនាធិការអនុវត្តប្រកបដោយប្រសិទ្ធភាពគម្រោង ០៦ របស់រដ្ឋាភិបាល រួមចំណែកដ៏សំខាន់ក្នុងការជំរុញការផ្លាស់ប្ដូរឌីជីថលជាតិ លើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រងរដ្ឋបាល អំពីសន្តិសុខនិងសណ្តាប់ធ្នាប់។ មានសមូហភាព និងបុគ្គលជាច្រើនក្នុងកងកម្លាំង មានកិត្តិយសបានបក្ស រដ្ឋ ក្រសួងនគរបាល និងរដ្ឋអំណាចភូមិភាគជូនរង្វាន់សរសើរ។
នៅពេលខាងមុខ ដោយសារតម្រូវការភារកិច្ចកាន់តែខ្ពស់ វរសេនីយឯកង្វៀងថាញប៊ិញ នាយករងនគរបាលទីក្រុងកឹងធើ បានសំណូមពរឱ្យកងកម្លាំងនគរបាលគ្រប់គ្រងរដ្ឋបាលអំពីសន្តិសុខសង្គម បន្តលើកកម្ពស់ស្មារតីសាមគ្គីនិងការទទួលខុសត្រូវ ពង្រីកតួនាទីធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស និងគណៈនាយកនគរបាលទីក្រុង ក្នុងការងារគ្រប់គ្រងរដ្ឋបាលអំពីសន្តិសុខនិងសណ្តាប់ធ្នាប់; ផ្សព្វផ្សាយអនុវត្តឱ្យមានប្រសិទ្ធភាពនូវគោលនយោបាយ និងកម្មវិធីការងាររបស់ក្រសួងនគរបាល និងរបស់ទីក្រុង; អនុវត្តល្អការងារគ្រប់គ្រងការតាំងទីលំនៅ ការគ្រប់គ្រងអាជីវកម្មមានលក្ខខណ្ឌ ការគ្រប់គ្រងអាវុធសារធាតុផ្ទុះ និងឧបករណ៍ជំនួយ ដើម្បីរួមចំណែកបង្ការ ទប់ស្កាត់បទល្មើស និងអំពើល្មើសច្បាប់។ ជាមួយគ្នានេះផងដែរ គប្បីផ្តោតលើការកសាងកងកម្លាំងឱ្យមានភាពស្អាតស្អំ មាំមួន និងលើកកម្ពស់គុណភាពបម្រើប្រជាជន…។
នៅក្នុងពិធីខួបអនុស្សាវរីយ៍នេះ មានសមូហភាពនិងបុគ្គលជាច្រើនក្នុងកងកម្លាំងនគរបាលគ្រប់គ្រងរដ្ឋបាលអំពីសន្តិសុខសង្គម នគរបាលទីក្រុងកឹងធើ ដែលមានស្នាដៃក្នុងចលនាប្រឡងប្រណាំងអំណរទិវាបង្កើតកងកម្លាំងបាននាយកដ្ឋាន នគរបាលគ្រប់គ្រងរដ្ឋបាលអំពីសន្តិសុខសង្គម និងនាយកនគរបាលទីក្រុងជូនរង្វាន់សរសើរ៕
កេវជិញ - ពេជ្រសឿន