ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

15/04/2026 - 18:28

ជីវ​ភាព​រីក​ចម្រើន ជន​រួម​ជាតិ​ខ្មែរ​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​កាន់​តែ​សម្បូរ​សប្បាយ 

ព្រឹក​ថ្ងៃ​ទី ១៥ ខែ​មេ​សា គណៈ​កម្មា​ធិការ​បក្ស ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​ពិធី​ជួប​ជុំ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ជន​រួម​ជាតិ​ខ្មែរ ​ ឆ្នាំ​ ២០២៦ យ៉ាង​ឱ​ឡា​រិក នៅ​វត្ត​ជ្រោយ​ទឹម​ចាស់ សង្កាត់​មី​ស្វៀង។ អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​ជួប​ជុំ​នេះ មាន​លោក ឡេ​ក្វាង​ទុង សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ទី​ក្រុង​កឹង​ធើ; ​លោក ដុង​វុាំង​ថាញ  សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ; លោក​ស្រី ហូ​ធី​កឹម​ដាវ អនុ​លេខា​នៃ​គណៈ​កម្មា​ធិការ​បក្ស ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ; ព្រះ​ឧបជ្ឈាយ៍ តាំង​ណោ ព្រះ​សុ​ធម្មា​ធិប​តី​រង ក្រុម​ប្រឹក្សា​វិន័យ​ធរ​នៃ​សមា​គម​ពុទ្ធ​សាស​នា​វៀត​ណាម ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេ​ហា​ជាតិ​ទី​ក្រុង​កឹង​ធើ; ព្រះ​ឧបជ្ឈាយ៍​ដាវ​ញឺ អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ភិ​បាល​សមា​គម​ពុទ្ធ​សាស​នា​វៀត​ណាម ប្រ​ធាន​គណៈ​អភិ​បាល​សមា​គម​ពុទ្ធ​សាស​នា​វៀត​ណាម​ទី​ក្រុង​កឹង​ធើ; រួម​ជា​មួយ​នឹង​សមា​ជិក​ក្នុង​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស និង​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​ទី​ក្រុង; ថ្នាក់​ដឹក​នាំ​មន្ទីរ គណៈ ផ្នែក; អ្នក​មុខ​អ្នក​ការ​សាស​នា ព្រះ​សង្ឃ និង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ភាគ។

អ្នក​តំ​ណាង​ចូល​រួម​ក្នុង​ពិ​ធី​ជួប​ជុំ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​២០២៦។

ក្នុង​ពិ​ធី​ជួប​ជុំ​នេះ លោក​ស្រី ថាច់​ធី​កេ​រិន នា​យិ​កា​រង​មន្ទីរ​ជន​ជាតិ​និង​សាស​នា​ទី​ក្រុង​កឹង​ធើ បាន​អាន​លិ​ខិត​ប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មីរ​បស់​គណៈ​កម្មា​ធិ​ការ​បក្ស ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន និង​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ ផ្ញើ​ជូន​ចំ​ពោះ​ជន​រួម​ជាតិ ព្រះ​សង្ឃ​កម្មា​ភិ​បាល យុទ្ធ​ជន និង​អ្នក​មាន​ប្រិយ​ភាព​ជា​ជន​រួម​ជាតិ​ខ្មែរ​នៅ​លើ​ភូមិ​ឋាន។

លោក ដុង​វុាំង​ថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្សអនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស និង​ជា​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ប្រ​គេន​ទេយ្យ​វត្ថុ​ចំ​ពោះ​វត្ត។

អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ឧបត្ថម្ភ​យ៉ាង​សកម្ម​របស់​គណៈ ផ្នែក​គ្រប់​ថ្នាក់ ទើប​ទិដ្ឋ​ភាព​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន  ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​បាន​លើក​កម្ពស់​ អត្រា​គ្រួ​សារ​ក្រី​ក្រ​ថយ​ចុះ​រហ័ស គិត​ដល់​ចុង​ឆ្នាំ ២០២៥ នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​នៅ​មាន​គ្រួ​សារ​ក្រី​ក្រ​ចំ​នួន ៥.៥៨២ គ្រួ​សារ ស្រូប​អត្រា ០,៥៩% ថយ​ចុះ ២.១៦៣ គ្រួ​សារ​បើ​ប្រៀប​នឹង​ឆ្នាំ ២០២៤។ អត្ត​សញ្ញាណ​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​ល្អ​របស់​ជន​រួម​ជាតិ​ខ្មែរ​បាន​ថែ​រក្សា និង​ពង្រីក​យ៉ាង​ខ្លាំង​ក្លា ពិ​សេស​គឺ​ពិធី​បុណ្យ​ប្រ​ពៃ​ណី​ដូច​ជា បុណ្យ​សែន​ដូន​តា បុណ្យ​អក​អំ​បុក - ប្រ​ណាំង​ទូក-ង​ជា​ដើម។

ថ្លែង​សុន្ទ​រក​ថា​ក្នុង​ពិ​ធី​ជួប​ជុំ​នេះ លោក ង្វៀង​វុាំង​ខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បញ្ជាក់៖ ឆ្នាំ​២០២៥ ទី​ក្រុង​កឹង​ធើ​សម្រេច​បាន​លទ្ធ​ផល​វិជ្ជ​មាន​ជា​ច្រើន​នៅ​លើ​វិស័យ​សេដ្ឋ​កិច្ច - សង្គម; ហេដ្ឋា​រចនា​សម្ព័ន្ធ​បន្ត​បាន​វិនិ​យោគ; កម្ម​វិធី គោល​នយោ​បាយ​សម្រាប់​តំ​បន់​ជន​ជាតិ​ភាគ​តិច​បាន​អនុ​វត្ត​ព្រមៗ​គ្នា មាន​ប្រ​សិទ្ធ​ភាព រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ។ អត្ត​សញ្ញាណ​វប្ប​ធម៌​ប្រ​ពៃ​ណី​បាន​ថែ​រក្សា និង​ពង្រីក; ផែន​មហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ​បាន​ពង្រឹង និង​ពង្រីក​យ៉ាង​ខ្លាំង​ក្លា។

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើ ជូន​ផ្លាក​និ​មិត្ត​រូប​ផ្ទះ​មហា​សាម​គ្គី​ដល់​ជន​រួម​ជាតិ​ខ្មែរ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​។

ជំ​នួស​មុខ​គណៈ​កម្មា​ធិ​ការ​បក្ស ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិការ​ប្រ​ជា​ជន គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង លោក ង្វៀង​វុាំង​ខើយ មាន​បិយ​វា​ចា​ប្រ​សិទ្ធ​ពរ​ដល់​ព្រះ​សង្ឃ អ្នក​មុខ​អ្នក​ការ​សាស​នា ពុទ្ធ​បរិ​ស័ទ​ជា​មួយ​នឹង​កម្មា​ភិ​បាល យុទ្ធ​ជន​ដែល​ជា​ជន​រួម​ជាតិ​ខ្មែរ​ទាំង​អស់​នៅ​លើ​ភូមិ​ឋាន ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​កប​ដោយ​សេចក្តី​សុខ និង​សុភ​មង្គល។ ទន្ទឹម​នឹង​នោះ សំ​ណូម​ពរ​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​បន្ត​ច្បាម​នូវ​ភារ​កិច្ច​នយោ​បាយ​សំ​ខាន់ៗ អនុ​វត្ត​បាន​ល្អ​នូវ​គោល​នយោ​បាយ​ជន​ជាតិ; ពន្លឿន​ល្បឿន​សាង​សង់ គម្រោង​សំ​ខាន់ៗ; លើក​កម្ពស់​គុណ​ភាព​អប់រំ សុខា​ភិ​បាល; គិត​គូរ​ជីវ​ភាព​សម្ភារៈ និង​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ។ អភិ​រក្ស​និង​ពង្រីក​នូវ​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​ល្អ​របស់​ជន​ជាតិ; កសាង​ប្រ​ព័ន្ធ​នយោ​បាយ​រឹង​មាំ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ;  សកម្ម​ពង្រីក​តួ​នា​ទី​អ្នក​មាន​ប្រិយ​ភាព អ្នក​មុខ​អ្នក​ការ​សាស​នា​ក្នុង​ការ​ពង្រឹង​ផែន​មហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ។

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើ ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ខ្មែរ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​នៅ​លើ​ភូមិ​ឋាន។

ស្រប​ក្នុង​ឱកាស​នេះ ថ្នាក់​ដឹក​នាំ​ទី​ក្រុង បាន​ប្រ​គល់​ផ្ទះ​មហា​សាម​គ្គី​ចំ​នួន ១០ ខ្នង និង​អំ​ណោយ ២០ ចំ​ណែក​ដល់​គ្រួ​សារ​ខ្មែរ​ដែល​មាន​ស្ថាន​ភាព​លំ​បាក; ជូន​កង់​ចំ​នួន ១.៣០០ គ្រឿង​ដល់​សិស្ស​ក្រី​ក្រ​ជម្នះ​លំ​បាក​រៀន​ពូ​កែ; ជូន​អា​ហា​រូប​ករណ៍​ចំ​នួន ២៥ ចំ​ណែក​ដល់​សិស្ស​ក្រី​ក្រ​ជម្នះ​លំ​បាក​រៀន​ពូ​កែ​របស់​សមា​គម​ជំ​រុញ​ការ​សិក្សា​ទី​ក្រុង​កឹង​ធើ និង​អា​ហា​រូប​ករណ៍​ជំ​នួយ​កម្លាំង​ដល់​ប្អូនៗ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ចំ​នួន ១០ ចំ​ណែក ដែលសម្រេច​បាន​ស្នា​ដៃ​ល្អ​ក្នុង​ការ​រៀន​សូត្រ​របស់ Viettel ទី​ក្រុង​កឹង​ធើ៕

ថាញ​វ៉ាង - វិ​មាន

ចែករំលែកអត្ថបទ