14/04/2026 - 06:10

វេទិកាគោលនយោបាយជនជាតិ 

លោក​យ័ញ​ភុក  នា​យក​មន្ទីរ​ជន​ជាតិនិង​សាស​នា​ខេត្ត​អាង​យ៉ាង៖

គោល​នយោ​បាយ​ជន​ជាតិ​ចូល​ក្នុង​ជីវ​ភាព​ប្រ​ជា​ជន

ក​យ័ញ​ភុក  នា​យក​មន្ទីរ​ជន​ជាតិនិង​សាស​នា​ខេត្ត​អាង​យ៉ាង។

អ្នក​យក​ព័ត៌​មាន៖ ស្រប​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ជន​រួម​ជាតិ​ខ្មែរ សូម​ជូន​ពរ​លោក​និង​ថ្នាក់​ដឹក​នាំ បុគ្គ​លិកនៃ​មន្ទីរ​ជន​ជាតិ​និង​សាស​នា​ខេត្ត​អាង​យ៉ាង សុខ​ភាព​ល្អ សម្រេច​ជោគ​ជ័យរាល់​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​បន្ត​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​រាល់​គោល​នយោ​បាយ​ជន​ជាតិ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​របស់​មា​មីង​ជន​ជាតិ​ភាគ​តិច​ក្នុង​ខេត្ត។ ជម្រាប​ប្រ​សាសន៍​លោក ក្រោយ​ពី​ពេល​អនុវត្ត​គោល​ការណ៍​រួម​បញ្ចូល​ខេត្ត​មក តើ​ស្ថាន​ភាព​តំ​បន់​ជន​ជាតិ​ភាគ​តិច​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ដូច​ម្តេច​ខ្លះ ហើយ​អ្វី​ទៅ​ជា​លទ្ធ​ផល​លេច​ធ្លោ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​គោល​នយោ​បាយ​ជន​ជាតិ?

លោក​យ័ញ​ភុក៖ ក្រោយ​ពី​ការ​បង្រួប​បង្រួម ខេត្ត​អាង​យ៉ាង​មាន​ផ្ទៃ​ដី​សរុប ៩.៨៨៨,​៩១ គី​ឡូម៉ែត្រ​កា​រ៉េ និង​មាន​ប្រ​ជា​ជន​ចំ​នួន ៤.៩៥២​.២៣៨ នាក់។ ក្នុង​នោះ ជន​ជាតិ​ភាគ​តិច​មាន​ចំ​នួន ៤៧២.​១៣២ នាក់ ស្មើ​នឹង​៩,៥៣% នៃ​ប្រ​ជា​ជន​ទូ​ទាំង​ខេត្ត ដោយ​ឡែក​ជន​ជាតិ​ខ្មែរ​មាន​ចំ​នួន​៣៩៩​.០០២ នាក់ ស្មើ​នឹង​៨,០៦%។

ទូ​ទាំង​ខេត្ត​មាន ១០២ អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ឃុំ សង្កាត់ ដែល​មាន​ភូមិ​ឋាន​ធំ​ទូ​លាយ មាន​ភាព​ចម្រុះ​នៃ​ជន​ជាតិ​និង​សាស​នា ពិ​សេស គឺ​នៅ​តំ​បន់​ព្រំ​ដែន។ អាច​បញ្ជាក់​បាន​ថា ស្ថាន​ភាព​ផលិត​និង​ជីវ​ភាព​របស់​ជន​ជាតិ​ភាគ​តិច​មាន​ភាព​លំ​នឹង សុខុ​មាល​ភាព​សង្គម​ត្រូវ​បាន​ធា​នា និង​ផែន​មហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ​បាន​ពង្រឹង​ជា​បន្ត​បន្ទាប់។

ចំ​ណុច​លេច​ធ្លោ​បំ​ផុត គឺ​ហេដ្ឋា​រចនា​សម្ព័ន្ធ​តំ​បន់​ជន​ជាតិ​ភាគ​តិច​តែង​បាន​វិនិ​យោគ​ព្រមៗ គ្នា។ បច្ចុប្បន្ន ស្ទើរ​តែ​គ្រប់​ឃុំ​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច មាន​ផ្លូវ​រថ​យន្ត​ទៅ​ដល់​មជ្ឈ​មណ្ឌល​ភូមិ​ដែល​លំ​បាក​ខ្លាំង​មាន​ផ្លូវ​ចាក់​បេ​តុង ឃុំ​លំ​បាក​ខ្លាំង​មាន​ប្រ​ព័ន្ធ​អគ្គិស​នី​ដល់​មជ្ឈ​មណ្ឌល គ្រួ​សារ​ប្រ​ជា​ជន​មាន​អគ្គិស​នី​ប្រើ​ប្រាស់​និង​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​ស្រប​អ​នា​ម័យ។ មាន​ឃុំ​ចំ​នួន ៤១/​៤១ បាន​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី (តាម​សេចក្តី​សម្រេច​លេខ ៨៦១​/QĐ-TTg របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល)។

ចំ​ពោះ​ការ​ងារ​បន្ថយ​ភាព​ក្រី​ក្រ ចុង​ឆ្នាំ ២០២៥ ទូ​ទាំង​ខេត្ត​នៅ​សល់​គ្រួ​សារ​ក្រី​ក្រ​ចំ​នួន ១២.​៧៣៦ គ្រួ​សារ ក្នុង​នោះ​គ្រួ​សារ​ក្រី​ក្រ​ជា​ជន​ជាតិ​ភាគ​តិច​នៅ​ត្រឹម​តែ ២.៣៦១ គ្រួ​សារ។ អត្រា​គ្រួ​សារ​ក្រី​ក្រ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​បាន​ថយ​ចុះ​យ៉ាង​ខ្លាំង បង្ហាញ​ឱ្យ​ឃើញ​ពី​គោល​នយោ​បាយ​ពិត​ជា​បាន​ស៊ី​ជម្រៅ​ចូល​ក្នុង​ជីវ​ភាព​ជាក់​ស្តែង​របស់​ប្រ​ជា​ជន។

អ្នក​យក​ព័ត៌​មាន៖ តើ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម តំ​បន់​ជន​ជាតិ​ភាគ​តិច បាន​ជះ​ឥទ្ធិ​ពល​យ៉ាង​ដូច​ម្តេច​ខ្លះ​ដល់​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ ជម្រាប​ប្រ​សាសន៍​លោក?

លោក​យ័ញ​ភុក៖ ក្នុង​ឆ្នាំ​២០២៥​នេះ សរុប​ប្រ​ភព​ទុន​វិនិ​យោគ​អភិ​វឌ្ឍ​សម្រាប់​អនុ​វត្ត​កម្ម​វិធី​គឺ ១២២.​៧០៧ លាន​ដុង និង​បាន​រំ​សាយ​ទុន​សម្រេច​បាន​១០០%។ ផ្តើម​ពី​ប្រ​ភព​ទុន​នេះ យើង​បាន​ប្រ​មូល​ផ្តុំ​វិនិ​យោគ​លើ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ចាំ​បាច់​នា​នា ជំ​នួយ​ការ​អភិ​វឌ្ឍ​ផលិត​តាម​ខ្សែ​សង្វាក់​តម្លៃ​និង​បង្ក​មុខ​របរ​ចិញ្ចឹម​ជី​វិត​ប្រ​កប​ដោយ​ចីរ​ភាព។ល។

តាម​រយៈ​កម្ម​វិ​ធី​នេះ ទម្រង់​ផលិត​ជា​ច្រើន​បាន​បង្កើត​ឡើង​រចនា​សម្ព័ន្ធ​ពល​កម្ម​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​សកម្ម​និង​ប្រាក់​ចំ​ណូល​របស់​ប្រ​ជា​ជន​បាន​កែ​លម្អ។ មិន​ត្រឹម​តែ​វិស័យ​សេដ្ឋ​កិច្ច​ប៉ុណ្ណោះ​ទេ ការ​ទទួល​សេ​វា​សុខា​ភិ​បាល វប្ប​ធម៌​និង​ការ​អប់រំ​ក៏​បាន​លើក​កម្ពស់​ផង​ដែរ។

ដោយ​ឡែក​វិស័យ​សុខុ​មាល​ភាព​សង្គម ក្នុង​រយៈ​ពេល ៦ ខែ​ដើម​ឆ្នាំ ២០២៥ បាន​ផ្តល់​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល​ជូន​ជន​ជាតិ​ភាគ​តិច​ប្រ​មាណ ៦៩.​៥៨២ នាក់ ជា​មួយ​នឹង​ថវិកា​ជាង ៤៣,៧ ពាន់​លាន​ដុង។ ទន្ទឹម​នឹង​នោះ ខេត្ត​ក៏​បាន​គួប​ផ្សំ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច ជា​មួយ​កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ជូន​មា​មីង​ជន​ជាតិ​ភាគ​តិច បាន ១១៣ ខ្នង ដោយ​ថវិ​កា​ជិត ៧ ពាន់​លាន​ដុង។ នេះ​ជា​លទ្ធ​ផល​ជាក់​ស្តែង រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​និង​ស្មារ​តី​ជូន​ប្រ​ជា​ជន។

អ្នក​យក​ព័ត៌​មាន៖ តើ​ពេល​ខាង​មុខ មន្ទីរ​ជន​ជាតិ​និង​សាស​នា​នឹង​ផ្តោត​លើ​ភារ​កិច្ច​សំ​ខាន់ៗ​អ្វី​ខ្លះ?

លោក​យ័ញ​ភុក៖ យើង​ខ្ញុំ​នឹង​បន្ត​ធ្វើ​ជា​សេ​នា​ធិ​ការ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ការ​ងារ​ជន​ជាតិ ​ដំ​ណាក់​កាល ២០២១​-២០៣០ ក្នុង​នោះ ផ្តោត​លើ​ការ​វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចាំ​បាច់ ពង្រីក​ទម្រង់​ការ​ងារ​បង្ក​បង្កើន​ផល​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព លើក​កម្ពស់​គុណ​ភាព​អប់រំ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​សម្រាប់​យុវ​ជន​ ជន​ជាតិ​ភាគ​តិច ព្រម​ទាំង​យក​ចិត្ត​ទុក​ដាក់​លើ​គោល​នយោ​បាយ​ពិ​សេស​សម្រាប់​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ព្រំ​ដែន។

ទិស​ដៅ​ចម្បង គឺ​កាត់​បន្ថយ​គម្លាត​នៃ​ការ​អភិ​វឌ្ឍ​រវាង​តំ​បន់​ជន​ជាតិ​ភាគ​តិច​ជា​មួយ​នឹង​កម្រិត​ទូ​ទៅ​របស់​ខេត្ត ​សំ​ដៅ​កសាង​តំ​បន់​ជន​ជាតិ​ភាគ​តិច​ឱ្យ​កាន់​តែ​មាន​ការ​អភិ​វឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​និង​ចីរ​ភាព។

អ្នក​យក​ព័ត៌​មាន៖ សូម​អរ​គុណ​លោក ដែល​បាន​ផ្តល់​កិច្ច​សម្ភាសន៍!         

ភូមិ​ស្រុក​និង​ជីវ​ភាព​កាន់​តែ​រីក​ចម្រើន ជន​រួម​ជាតិ​ខ្មែរ​មាន​ជំ​នឿ​មុត​មាំ​ឈាន​ចូល​យុគ​សម័យ​ថ្មី

លោក​ស្រី​ង្វៀង​ធូ​តឺ នា​យិ​កា​មន្ទីរ​ជន​ជាតិ​និង​សាស​នា​ខេត្ត​កា​ម៉ាវ។

ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​កា​ម៉ាវ ស្រូប​អត្រា​ជាង ៥% នៃ​ចំ​នួន​ប្រ​ជា​ជន​សរុប​របស់​ខេត្ត។ ជា​ច្រើន​ឆ្នាំ​កន្លង ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​របស់​រដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់ បាន​ធ្វើ​ឱ្យ​ភូមិ​ស្រុក​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​អភិ​វឌ្ឍន៍​លើ​គ្រប់​វិស័យ។ ផ្ដើម​ពី​ការ​ផ្លាស់​ប្តូរ​របស់​ភូមិ​ស្រុក និង​ការ​អភិ​វឌ្ឍ​របស់​មាតុ​ភូមិ ហាក់​ដូច​ជួយ​ជំ​រុញ​កម្លាំង​ចល​ករ ធ្វើ​ឱ្យ​ជន​រួម​ជាតិ​ខ្មែរ​កាន់​តែ​មាន​ជំ​នឿ​មុត​មាំ​ចំ​ពោះ​អនា​គត​ដ៏​រុង​រឿង និង​បន្ត​ជឿ​ជាក់​លើ​ការ​ដឹក​នាំ​របស់​បក្ស​និង​រដ្ឋ។   

តាម​ប្រ​សាសន៍​លោក​ស្រី ង្វៀង​ធូតឺ នា​យិ​កា​មន្ទីរ​ជន​ជាតិ​និង​សាស​នា​ខេត្ត​កា​ម៉ាវ ឆ្នាំ​២០២៥ បាន​កំ​ណត់​ច្បាស់​ថា ជា​ឆ្នាំ​ចុង​ក្រោយ​នៃ​ការ​អនុ​វត្ត​សេច​ក្តី​សម្រេច​មហា​សន្និ​បាត​បក្ខ​ភាគ​ខេត្ត ហើយ​ក៏​ជា​ឆ្នាំ​ដែល​មាន​អត្ថ​ន័យ​ដ៏​សំ​ខាន់ ដើម្បី​អនុ​វត្ត​សម្រេច​គោល​ដៅ​នៃ​ផែន​ការ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម រយៈ​ពេល​៥​ឆ្នាំ ២០២១​-២០២៥។

ដោយ​មាន​តួ​នា​ទី​ជា​ស្ថា​ប័ន​គ្រប់​គ្រង​រដ្ឋ​ក្នុង​វិ​ស័យ​ជន​ជាតិ ជំ​នឿ​សាស​នា មន្ទីរ​ជន​ជាតិ​និង​សាស​នា បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់ ព្រម​ទាំងសហ​ការ​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​ជា​មួយ​មន្ទីរ គណៈ ផ្នែក​និង​ភូមិ​ភាគ អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ការ​ងារ​ជន​ជាតិ ជំ​នឿ​សាស​នា ក៏​ដូច​ជា​គោល​នយោ​បាយ​ជន​ជាតិ​និង​សាស​នា។ ការ​ងារ​ទាំង​នេះ បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច- សង្គម នៅ​តំ​បន់​ជន​ជាតិ សាស​នា​និ​យាយ​ដោយ​ឡែក និង​របស់​ខេត្ត​និ​យាយ​រួម។

ឆ្នាំ​កន្លង ផ្អែក​លើ​មូល​ដ្ឋាន​នៃ​ការ​រួម​បញ្ចូល​ខេត្ត​បាក​លីវ​និង​កា​ម៉ាវ មន្ទីរ​ជន​ជាតិ​និង​សាស​នា បាន​សកម្ម​សហ​ការ​ជា​មួយ​ស្ថា​ប័ន អង្គ​ភាព​និង​ភូមិ​ភាគ​នា​នា​ដែល​ពាក់​ព័ន្ធ ដើម្បី​កត់​សម្គាល់ ទទួល​យក​ទាន់​ពេល​នូវ​ការ​លំ​បាក​និង​បញ្ហា​ប្រ​ឈម​នា​នា ព្រម​ទាំង​ដាក់​សំ​ណើ​និង​ធ្វើ​សេនា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត ក្នុង​ការ​ដឹក​នាំ ចង្អុល​ការ​អនុ​វត្ត​កម្ម​វិធី គម្រោង និង​គោល​នយោ​បាយ​សម្រាប់​ជន​ជាតិ​ភាគ​តិច​និង​សាស​នា​លើ​ភូមិ​ឋាន​ខេត្ត ធា​នា​គោល​នយោ​បាយ​នា​នា​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ព្រមៗ​គ្នា ដោយ​មិន​មាន​ការ​អាក់​ខាន​ឡើយ។

តាម​រយៈ​នោះ កម្ម​វិធី គម្រោង​និង​គោល​នយោ​បាយ​ដែល​ផ្តល់​ជូន​ជន​ជាតិ​ភាគ​តិច តែង​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​យ៉ាង​ពេញ​លេញ ទាន់​ពេល​វេលា​និង​មាន​ប្រ​សិទ្ធ​ភាព អត្រា​រំ​សាយ​ថវិ​កា​សម្រេច​ជាង ៧៩%; ហើយ​បាន​បញ្ចប់​គោល​ដៅ​លុប​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម។ ការ​អនុវត្ត​ច្បាប់ ក៏​ដូច​ជា​ការ​បែង​ចែក​ភារ​កិច្ច​និង​សិទ្ធិ​អំ​ណាច​ក្នុង​វិស័យ​ការ​ងារ​ជន​ជាតិ ជំ​នឿ​សាស​នា ត្រូវ​បាន​អនុ​វត្ត​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព ទាន់​ពេល​វេ​លា កំ​ណត់​តំ​បន់ មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ ដើម្បី​ធ្វើ​ជា​មូល​ដ្ឋាន​សម្រាប់​អនុ​វត្ត​គោល​នយោ​បាយ​នា​នា​នៅ​លើ​ភូមិ​ឋាន​ខេត្ត។ បច្ចុប្បន្ន អត្រា​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​នៅ​ត្រឹម ២%។ ក្នុង​នោះ ជន​ជាតិ​ភាគ​តិច​ដែល​រស់​នៅ​តំ​បន់​លំ​បាក បាន​ផ្តល់​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល​ដោយ​ឥត​គិត​ថ្លៃ ១០០%។

ប្រាក់​ចំ​ណូល​មធ្យម​ភាគ​ក្នុង​មនុស្ស​ម្នាក់ គិត​ដល់​ចុង​ឆ្នាំ ២០២៥ ប៉ាន់​ស្មាន​សម្រេច​ជាង ៨០ លាន​ដុង​ក្នុង​មួយ​ឆ្នាំ។ ក្នុង​នោះ មាន ៤៣​/៥៥ ឃុំ បាន​សម្រេច​តាម​លក្ខ​ឋាន​ជន​បទ​ថ្មី; លើស​ពី​នេះ​ទៅ​ទៀត មាន​ប្រ​ជា​ជន​រស់​នៅ​តំ​បន់​ជន​បទ​ជាង ៩៦% បាន​ប្រើ​ប្រាស់​ទឹក​ស្អាត​ស្រប​អនា​ម័យ។

ដើម្បី​បន្ត​លើក​កម្ពស់​ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន​ឱ្យ​កាន់​តែ​ប្រ​សើរ​ឡើង នៅ​ពេល​ខាង​មុខ ខេត្ត​កា​ម៉ាវ​នឹង​បន្ត​ចលនា​និង​អា​ទិភាព​រៀប​ចំ​ប្រ​ភព​កម្លាំង ដើម្បី​វិនិ​យោគ​អភិ​វឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តំ​បន់​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ បង្ក​លក្ខណៈ​សម្រាប់​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​គ្រប់​ជ្រុង​ជ្រោយ; ទន្ទឹម​នឹង​នេះ ខេត្ត​ក៏​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អភិ​រក្ស លើក​តម្កើង​និង​ទាញ​យក​ផល​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​អត្ត​សញ្ញាណ​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​ល្អ​ប្រ​សើរ​របស់​បណ្តា​ជន​ជាតិ​ទាំង​ឡាយ។

លោក​ស្រី ង្វៀង​ធូតឺ ក៏​បាន​បញ្ជាក់៖ ការ​ពង្រីក​នូវ​លទ្ធ​ផល​ដែល​សម្រេច​បាន មន្ទីរ​ជន​ជាតិ​និង​សាស​នា​ខេត្ត​កា​ម៉ាវ នឹង​បន្ត​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត ពិ​សេស​គឺ​ការ​កសាង​កង​កម្លាំង​ស្នូល និង​អ្នក​មាន​ប្រិយ​ភាព​ក្នុង​តំ​បន់​ដែល​មាន​ជន​ជាតិ​ភាគ​តិច និង​តំ​បន់​ដែល​មាន​សា​សនា ដើម្បី​ប្រ​មូល​ផ្តុំ​សាស​និក​រួម​គ្នា​កសាង​ជីវ​ភាព និង​អនុ​វត្ត​ការ​រស់​នៅ “ល្អ​ទាំង​ផ្លូវ​លោក ល្អ​ទាំង​ផ្លូវ​ធម៌”។ ទន្ទឹម​នឹង​នេះ បន្ត​យក​ចិត្ត​ទុក​ដាក់ និង​ពង្រីក​តួនា​ទី​របស់​កង​ជួរ​អ្នក​មាន​ប្រិយ​ភាព​ក្នុង​សហ​គមន៍​ជន​ជាតិ​ភាគ​តិច អ្នក​មុខ​អ្នក​ការ សាស​នា និង​អ្នក​តំ​ណាង​អង្គ​ការ​សាស​នា​ដែល​មាន​ប្រិយ​ភាព​នៅ​លើ​ភូមិ​ឋាន​ខេត្ត បង្ក​លក្ខណៈ​ដើម្បី​ពួក​គាត់​ចូល​រួម​កាន់​តែ​ច្រើន និង​ផ្ទាល់​ជាង​មុន​ក្នុង​កិច្ច​ការ​នា​នា​របស់​មូល​ដ្ឋាន។ ជា​មួយ​គ្នា​នេះ នឹង​រៀប​ចំ​ការ​បណ្តុះ​បណ្តាល​ចំ​ណេះ​ដឹង និង​ផ្តល់​ព័ត៌​មាន​ទាន់​ពេល​វេលា​អំ​ពី​ស្ថាន​ភាព​សេដ្ឋ​កិច្ច សន្តិ​សុខ​នយោ​បាយ និង​សណ្ដាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដើម្បី​ពួក​គាត់​ពង្រីក​តួនា​ទី​ក្នុង​សហ​គមន៍។

   ពិធី​បុណ្យ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​កា​ម៉ាវ ត្រូវ​បាន​អភិ​រក្ស​និង​ពង្រីក។

អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​កា​ម៉ាវ លោក ង៉ោ​វ៉ូវ​ថាំង បាន​បញ្ជាក់៖ ការ​អនុ​វត្ត​គោល​នយោ​បាយ​ជន​ជាតិ ជា​ភារ​កិច្ច​នយោ​បាយ​ដ៏​សំ​ខាន់​មាន​លក្ខណៈ​ជា​យុទ្ធ​សាស្ត្រ​យូរ​អង្វែង។ រយៈ​ពេល​កន្លង ខេត្ត​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ទាន់​ពេល ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​គោល​ដៅ​ជាតិ ព្រម​ទាំង​សេចក្តី​សម្រេច​និង​ផែន​ការ​អភិ​វឌ្ឍ​តំ​បន់​ជន​ជាតិ​ភាគ​តិច។ រួម​ជា​មួយ​នឹង​កម្ម​វិធី​គោល​ដៅ​ជាតិ​អំ​ពី​ការ​កសាង​ជន​បទ​ថ្មី​និង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ខេត្ត​ក៏​បាន​ផ្គួប​បញ្ចូល​និង​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​កម្ម​វិធី​និង​គោល​នយោ​បាយបន្ថយ​ភាព​ក្រី​ក្រ​សម្រាប់​ជន​ជាតិ។ តាម​រយៈ​កម្ម​វិធី​និង​គម្រោង​ខាង​លើ បាន​ធ្វើ​ឱ្យ​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ មាន​ភាព​រីក​ចម្រើន​ជា​វិជ្ជ​មាន ទាំង​ផ្នែក​សម្ភារៈ និង​ផ្នែក​ស្មារតី។

រាល់​គោលការណ៍ គោល​នយោ​បាយ បាន​ពង្រីក​ប្រ​សិទ្ធ​ភាព​ជា​បន្ត​បន្ទាប់ បង្ក​ជា​កម្លាំង​ជំ​រុញ​សម្រាប់​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច - សង្គម; ទិដ្ឋ​ភាព​នៃ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​តំ​បន់​ដី​ចុង​ប៉ូច​ភាគ​ខាង​ត្បូង​នៃ​មាតុ​ភូមិ មាន​ការ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ផ្ដើម​ពី​ភាព​រឹង​មាំ​លើ​មា​គ៌ា អភិវឌ្ឍន៍​នេះ កាន់​តែ​បញ្ជាក់​យ៉ាង​ច្បាស់​និង​ពង្រឹង​បន្ថែម​នូវ​ជំ​នឿ​យ៉ាង​មុត​មាំ​របស់​ជន​រួម​ជាតិ​ខ្មែរ ចំ​ពោះ​ការ​ដឹក​នាំ​របស់​បក្ស រដ្ឋ និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ។ ខេត្ត​កា​ម៉ាវ កំ​ពុង​ផ្លាស់​ប្ដូរ​ទិដ្ឋ​ភាព​ថ្មី​ចំ​ពោះ​ការ​អភិ​វឌ្ឍ​ឈាន​ឡើង​និង សាម​គ្គី សម្បូរ​រុង​រឿង៕

លោក​ស្រី ថាច់​ធី​ធូ​ហា នា​យិ​កា​មន្ទីរ​ជន​ជាតិ​និង​សាស​នា ខេត្ត​វិញ​ឡុង៖

ជីវ​ភាព​ជន​ជាតិ​ភាគ​តិច​នៅ​ខេត្ត​វិញ​ឡុង វិវឌ្ឍន៍​ជា​វិជ្ជ​មាន និង​គ្រប់​ជ្រុង​ជ្រោយ

លោក​ស្រី ថាច់​ធី​ធូ​ហា។ 

ការ​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល ២០២១ - ២០៣០ ដំ​ណាក់​កាល ១ ចាប់​ពី​ឆ្នាំ ២០២១ - ២០២៥ (ហៅ​កាត់​ថា កម្ម​វិធី) ពី​មជ្ឈិម​រហូត​ដល់​ភូមិ​ភាគ បង្ក​បាន​ភាព​វិវឌ្ឍន៍​ជា​វិជ្ជ​មាន​គ្រប់​ជ្រុង​ជ្រោយ​លើ​គ្រប់​ផ្នែក​រស់​នៅ​របស់​ជន​ជាតិ​ភាគ​តិច​នៅ​ខេត្ត​វិញ​ឡុង។ ផ្តើម​ពី​ប្រ​ភព​ទុន​របស់​កម្ម​វិធី ខេត្ត​បាន​ក្រាល​កៅ​ស៊ូ និង​ចាក់​បេ​តុង​ផ្លូវ​គមនា​គមន៍​បន្ថែម​បាន ២១៦​,៧៥ គីឡូ​ម៉ែត្រ។ ពិ​សេស​គឺ​ចាប់​ពី​ឆ្នាំ ២០២២ មក​ទល់​ពេល​នេះ ខេត្ត​សាង​សង់​និង​ប្រ​គល់​ផ្ទះ​បាន ១.២៧០ ខ្នង​ដល់​គ្រួ​សារ​ចំ​នួន ១.២៧០; ដោះ​ស្រាយ​ដី​សង់​ផ្ទះ​ជូន​គ្រួ​សារ​ចំ​នួន ៤៤ និង​ឧបត្ថម្ភ​មុខ​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ដល់​គ្រួ​សារ​ចំ​នួន ៥៤៥ ផ្លាស់​ប្តូរ​មុខ​របរ និង​លំ​នឹង​ជីវ​ភាព។ ខេត្ត​បាន​វិនិ​យោគ​កសាង​សំ​ណង់​ទឹក​ស្អាត​ប្រ​មូល​ផ្តុំ​បាន ៣ សំ​ណង់; ផ្គត់​ផ្គង់​ឧប​ករណ៍​តម្កល់​ទឹក​ចំ​នួន ៤១៨ ដល់​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ចំ​នួន ៤១៨ គ្រួ ដែល​រស់​នៅ​តំ​បន់​ដាច់​ស្រ​យាល​ខ្វះ​ទឹក​ស្អាត​ប្រើ​ប្រាស់។ ទន្ទឹម​នឹង​នោះ បង្កើន​កម្រិត​មូល​ដ្ឋាន​សម្ភារៈ និង​ឧប​ករណ៍​បង្ហាត់​បង្រៀន​ដល់​ទាំង​៩​សា​លា​ជន​ជាតិ​អន្តេ​វា​សិក។

ដើម្បី​អភិ​រក្ស​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ ខេត្ត​វិញ​ឡុង​បាន​វិនិ​យោគ​កសាង​ស្ថា​ប័ន​វប្ប​ធម៌​ចំ​នួន ៦៨ ស្តារ​ពិធី​បុណ្យ​ប្រ​ពៃ​ណី​ឡើង​វិញ និង​កសាង​គោល​ដៅ​ទេស​ចរណ៍​គំរូ​ចំ​នួន ៤ ជួយ​ផ្សារ​ភ្ជាប់​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ជា​មួយ​នឹង​អភិ​រក្ស​អត្ត​សញ្ញាណ​ជន​ជាតិ។ ចាត់​តាំង​ប្រ​មូល​និង​ថែ​រក្សា​វត្ថុ​ជាង ១.០០០ មុខ ដែល​មាន​តម្លៃ​ក្នុង​ជីវ​ភាព​វប្ប​ធម៌​របស់​ជន​ជាតិ​ភាគ​តិច​នៅ​ក្នុង​ខេត្ត។ ទន្ទឹម​នឹង​នោះ ពង្រីក​បេ​តិក​ភណ្ឌ​វប្ប​ធម៌​អរូបី​ចំ​នួន ៦ របស់​ជន​ជាតិ​ភាគ​តិច បញ្ចូល​ក្នុង​បញ្ជី​បេ​តិក​ភណ្ឌ​វប្ប​ធម៌​អរូ​បី​ថ្នាក់​ជាតិ។

ក្នុង​ដំ​ណើរ​ការ​អនុ​វត្ត​គោល​នយោ​បាយ​ជន​ជាតិ​របស់​បក្ស និង​រដ្ឋ ខេត្ត​តែង​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​ជាតិ​ភាគ​តិច​បាន​ល្អ ដូច​ជា៖ អ្នក​មាន​ប្រិយ​ភាព​បាន​ឧបត្ថម្ភ​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល​សម្រេច ១០០%; ចាត់​តាំង​បាន​ល្អ​ការ​សួរ​សុខ​ទុក្ខ លើក​ទឹក​ចិត្ត និង​ទស្ស​នា​រៀន​សូត្រ​បទ​ពិ​សោធន៍ គិត​ជា​ទឹក​ប្រាក់​សរុប​ជាង ៦,១ ពាន់​លាន​ដុង។ ចាត់​តាំង​បំ​ប៉ន​ចំ​ណេះ​ដឹង​ជន​ជាតិ​ជូន​កម្មា​ភិ​បាល ១.៥៣១ នាក់; ផ្សព្វ​ផ្សាយ​ច្បាប់​ដល់​ព្រះ​សង្ឃ និង​គណៈ​កម្ម​ការ​វត្ត​ខ្មែរ​នា​នា​ក្នុង​ខេត្ត​បាន​ជាង ៥.០០០ លើក​អង្គ​និង​រូប។ ដើម្បី​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​មាន​លក្ខណៈ​ឈាន​ឡើង មន្ទីរ​ក៏​បាន​សហ​ការ​ជា​មួយ​អង្គ​ភាព​ជាប់​ពាក់​ព័ន្ធ ឧទ្ទេស​នាម​គ្រួ​សារ​ជាង ១.៣០០ បាន​បុល​ទុន​ដើម្បី​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​គ្រួ​សារ។ ផ្តើម​ពី​ប្រ​ភព​ទុន​នេះ ជន​ជាតិ​ភាគ​តិច​បាន​អភិ​វឌ្ឍ​ទម្រង់​រក​ស៊ី​ដើម្បី​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។ ឆ្លង​តាម​រយៈ​នោះ ទូ​ទាំង​ខេត្ត​វិញ​ឡុង មាន​ចំ​នួន​គ្រួ​សារ​ក្រី​ក្រ​ថយ​ចុះ​ស្មើ​អត្រា ០,២៨% (ប្រ​ហាក់​ប្រ​ហែល ២.៧៤១ គ្រួ​សារ)។

អាច​បញ្ជាក់​បាន​ថា កម្ម​វិធី​បាន​រួម​ចំ​ណែក​បង្រួម​គម្លាត​ជា​បណ្តើរៗ​អំ​ពី​កម្រិត​រស់​នៅ ប្រាក់​ចំ​ណូល​របស់​តំ​បន់​ជន​ជាតិ​ភាគ​តិច​ជា​មួយ​នឹង​មធ្យម​ភាគ​រួម​នៃ​ទូ​ទាំង​ខេត្ត និង​ទូ​ទាំង​ប្រ​ទេស; ជីវ​ភាព​សម្ភារៈ​ និង​ស្មារតី​របស់​ជន​រួម​ជាតិ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​បាន​កែ​លម្អ​យ៉ាង​ច្បាស់។ ពិ​សេស ប្រ​ព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច - សង្គម​នៅ​តំ​បន់​ជន​ជាតិ​បាន​វិនិ​យោគ​ព្រមៗ​គ្នា តភ្ជាប់​ជា​មួយ​តំ​បន់​ផ្សេង​ទៀត; អំ​ពី​ផ្ទះ ដី​សង់​ផ្ទះ ដី​ផលិត (ផ្លាស់​ប្តូរ​របរ) ទឹក​ស្អាត​ប្រើ​ប្រាស់ និង​ការ​ងារ​ធ្វើ​ជូន​ពល​ករ បាន​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ។ លេច​ធ្លោ​បំ​ផុត​គឺ​បុព្វ​ហេតុ​អប់រំ វប្ប​ធម៌ ថែ​ទាំ​សុខ​ភាព​ជន​ជាតិ​ភាគ​តិច​មាន​ភាព​វិវឌ្ឍន៍​ជា​វិជ្ជ​មាន។ ទន្ទឹម​នឹង​នោះ អ្នក​ក្រ​បាន​កៀក​ជិត​យ៉ាង​ងាយ​ស្រួល​នូវ​សេវា​សា​ធា​រណៈ គោល​នយោ​បាយ​ឧបត្ថម្ភ​របស់​រដ្ឋ និង​គោល​នយោ​បាយ​សុខុ​មាល​ភាព​សង្គម​កាន់​តែ​គ្រប់​គ្រាន់​និង​ទាន់​ពេល។ ឆ្លង​តាម​រយៈ​នោះ បញ្ហា​សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​បាន​អនុ​វត្ត​កាន់​តែ​ល្អ ប្រ​សើរ និង​សាយ​ភាយ​ទូ​លំ​ទូ​លាយ​ជា​បណ្តើរៗ រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង និង​ផ្លាស់​ប្តូរ “ផ្នត់​គំ​និត របៀប​ធ្វើ” ដែល​ហួស​សម័យ។ ប្រ​ព័ន្ធ​នយោ​បាយ​មូល​ដ្ឋាន កាន់​តែ​បាន​ពង្រឹង​រឹង​មាំ និង​ដំ​ណើរ​ការ​មាន​ប្រ​សិទ្ធ​ភាព កង​ជួរ​កម្មា​ភិបាល​ជា​ជន​ជាតិ​ភាគ​តិច​បាន​យក​ចិត្ត​ទុក​ដាក់​បំ​ប៉ន; ការ​ការ​ពារ​ប្រ​ទេស សន្តិ​សុខ សណ្តាប់​ធ្នាប់​ទូ​ទាំង​សង្គម​បាន​រក្សា​លំ​នឹង រួម​ចំ​ណែក​លើក​កម្ពស់​ទំ​នុក​ចិត្ត​របស់​ជន​ជាតិ​ភាគ​តិច​ចំ​ពោះ​បក្ស និង​រដ្ឋ៕ 

ក្រុមអ្នកយកព័ត៌មាន ៖ វឌ្ឍា- ចិន្តា - ហា​ថាញ-  ពេជ្រ​សឿន- វិមាន

ចែករំលែកអត្ថបទ