មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

16/04/2026 - 06:37

ការ​កែ​ទម្រង់​រដ្ឋ​បាល​កាន់​តែ​ទំ​នើប ជិត​ដិត​នឹង​ប្រ​ជា​ជន 

ក្រោយ​រយៈ​ពេល​ដាក់​ឱ្យ​ដំ​ណើរ​ការទម្រង់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ២ ថ្នាក់ នៅ​តាម​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ទី​ក្រុង​កឹង​ធើ គេ​ឃើញ​មាន​ភាព​វិវត្តន៍​ជា​វិជ្ជ​មាន​ជា​ច្រើន ដោយ​ពង្រីក​បាន​តួ​នា​ទី​ជា​ស្ពាន​តភ្ជាប់​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​រវាង​រដ្ឋ​និង​ប្រ​ជា​ជន ​ក្នុង​ការ​ដោះ​ស្រាយ​រាល់​បែប​បទ​រដ្ឋ​បាល។ ឆ្លង​តាម​រយៈ​នោះ រួម​ចំ​ណែក​កសាង​រដ្ឋ​អំ​ណាច​ដែល​ជិត​ដិត​ប្រ​ជា​ជន ទំ​នើប​និង​មាន​ប្រ​សិទ្ធ​ភាព។

  កម្មា​ភិ​បាល និង​បុគ្គ​លិក​ឃុំ​ភឿក​ប៊ិញ ទី​ក្រុង​កឹង​ធើ តែង​តែ​យក​ចិត្ត​ទុក​ដាក់​ជួយ​ដល់​ប្រ​ជា​ជន​ក្នុង​ការ​បំ​ពេញ​ព័ត៌​មាន​ចាំ​បាច់​នា​នា។

ក្នុង​ពេល​កន្លង អា​ស្រ័យ​ដោយ​ការ​ជំ​រុញ​កិច្ច​ការ​កែ​ទម្រង់​រដ្ឋ​បាល ផ្លាស់​ប្តូរ​ឥរិ​យា​បថ​បំ​ពេញ​ការ​ងារ និង​លើក​កម្ពស់​ការ​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល បាន​ឈាន​ទៅ​ដល់​ការ​កសាង​រដ្ឋ​អំ​ណាច​ជិត​ដិត​នឹង​ប្រ​ជា​ជន មាន​តម្លា​ភាព​និង​ទំ​នើប។ តាម​ប្រ​សាសន៍​លោក ង្វៀង​ថាញ​ហុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ នា​យក​មជ្ឈ​មណ្ឌល​បម្រើ​សេវា​រដ្ឋ​ឃុំ​ភឿក​ប៊ិញ បាន​ឱ្យ​ដឹង ដើម្បី​លើក​កម្ពស់​គុណ​ភាព​នៃ​ការ​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ប្រ​ជា​ជន។ ក្រោយ​ពេល​បង្កើត មជ្ឈ​មណ្ឌល​បាន​ចាត់​តាំង​តាម​ទម្រង់ “៤​នៅ​នឹង​កន្លែង” រួម​មាន៖ ទទួល​ពិ​និត្យ អនុ​ម័ត និង​ប្រ​គល់​លទ្ធ​ផល។ ការ​ផ្លាស់​ថ្មី​ទាំង​នេះ បាន​រួមចំ​ណែក​លើក​កម្ពស់​គុណ​ភាព ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល ក្នុង​នោះ មាន​បែប​បទ​ជា​ច្រើន​ត្រូវ​បាន​ដោះ​ស្រាយ​ឆាប់​រហ័ស មិន​បង្ក​ឱ្យ​មាន​ភាព​ស្មុគ​ស្មាញ ធា​នា​ត្រឹម​ត្រូវ​តាម​សេច​ក្ដី​កំ​ណត់​និង​ពេល​វេលា បង្ក​បាន​ទំ​នុក​ចិត្ត​ក្នុង​ចំ​ណោម​ប្រ​ជា​ជន។ ក្នុង​ឆ្នាំ ២០២៥ ឃុំ​ភឿក​ប៊ិញ​ទទួល​បាន​សំ​ណុំ​ឯក​សារ​ចំ​នួន ១.៧៥៥ ច្បាប់ ក្នុង​នោះ​ដោះ​ស្រាយ​រួច​រាល់​ចំ​នួន ១.៦៨៨ ច្បាប់ និង​កំ​ពុង​បន្ត​ដោះ​ស្រាយ​ចំ​នួន ៦៥ ច្បាប់​ទៀត។

លោក ដង​វ៉ាំង​យ៉ឹង ប្រ​ជា​ជន​នៅ​ភូមិ​ភាគ ចែក​រំ​លែក៖ “ខ្ញុំ​មិន​សូវ​ចេះ​ប្រើ​ប្រាស់​ស្មាត​ហ្វូន ដើម្បី​ភ្ជាប់​សេវា​រដ្ឋ​នោះ​ទេ។ រាល់​លើក​ដែល​មក​កាន់​ឃុំ​ធ្វើ​បែប​បទ​រដ្ឋ​បាល គឺ​ជួប​ការ​លំ​បាក​ខ្លាំង​ណាស់ ប៉ុន្តែ​អា​ស្រ័យ​បាន​កម្មា​ភិបាល​ឃុំ​ជួយ​ណែ​នាំ​ដោយ​អស់​ពី​ចិត្ត ទើប​រាល់​បែប​បទ​របស់​ខ្ញុំ បាន​ដោះ​ស្រាយ​បាន​ឆាប់​រហ័ស មិន​ចំ​ណាយ​ពេល​ចុះ​ឡើង​ទៅ​មក​ច្រើន​សា​ឡើយ”។ ក្រៅ​ពី​លោក​យ៉ឹង ក៏​មាន​គ្រួ​សារ​ជា​ច្រើន​ទៀត​នៅពេល​មក​ចុះ​បញ្ជី​អត្រា​នុកូល​ដ្ឋាន ក៏​ដូច​ជា​ដំ​ឡើង គណ​នី​កំ​ណត់​អត្ត​សញ្ញាណ​អេ​ឡិច​ត្រូ​និក VNeID សុទ្ធ​តែ​បាន​កម្មា​ភិបាល​ជួយ​ជ្រោម​ជ្រែង និង​ណែ​នាំ​ដោយ​ផ្ទាល់​យ៉ាង​សកម្ម ងាយ​យល់ និង​អាច​ដឹង​របៀប​ធ្វើ​ដោយ​ខ្លួន​ឯង​សម្រាប់​លើក​ក្រោយៗ​ទៀត។

កិច្ច​ការ​កែ​ទម្រង់​រដ្ឋ​បាល គឺ​ដើម្បី​ធា​នា​ប្រ​សិទ្ធ​ភាព​អភិ​បាល​កិច្ច​ ធា​នា​ភាព​យុត្តិ​ធម៌​ តម្លា​ភាព ​លុប​បំ​បាត់​រាល់​បែប​បទ​ស្មុគ​ស្មាញ បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ប្រ​ជា​ជន ជា​ពិ​សេស​គឺ​ជន​ជាតិ​ភាគ​តិច​ងាយ​ស្រួល​ចូល​ប្រើ​ប្រាស់​និង​អនុ​វត្ត។ ទន្ទឹម​នឹង​នោះ គឺ​ជំ​រុញ​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន អភិ​វឌ្ឍ​ការ​ធ្វើ​ឌី​ជី​ថល​ភា​វូប​នីយ​កម្ម​សំ​ណុំ​ឯក​សារ ​ដើម្បី​កាត់​បន្ថយ​ពេល​វេលា និង​ការ​ចំ​ណាយ​លើ​ការ​ធ្វើ​ដំ​ណើរ​របស់​ប្រ​ជា​ជន។ បង​ស្រី ស៊ើង​ធី​ចិន្ដា​លី នៅ​ភូមិ​ទ្រឿង​ឡុក ឃុំ​ទ្រឿង​ខាញ់ មក​កែ​តម្រូវ​និង​បំ​ពេញ​បន្ថែម​ព័ត៌​មាន​អត្រា​នុកូល​ដ្ឋាន ឱ្យ​ដឹង៖ “នាង​ខ្ញុំ​ទើប​តែ​ធ្វើ​រួច​រាល់​នូវ​រាល់​បែប​បទ​ចុះ​ឈ្មោះ នៅ​ទី​នេះ​ធ្វើ​ការ​បាន​លឿន​ណាស់។ ខ្ញុំ​យល់​ឃើញ​ថា ការ​ធ្វើ​បែប​បទ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន ជា​ពិ​សេស គឺ​បាន​កម្មា​ភិបាល​ណែ​នាំ​អស់​ពី​ចិត្ត​ពី​ថ្លើម”។

កម្មា​ភិ​បាល និង​បុគ្គ​លិក​រដ្ឋ​ឃុំ​ទ្រឿង​ខាញ់ ទី​ក្រុង​កឹង​ធើ សកម្ម​ក្នុង​ការ​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល​ជូន​ប្រ​ជា​ជន។

តាម​ព័ត៌​មាន​ឱ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ទី១ ខែ​កក្ក​ដា រហូត​ដល់​ដំ​ណាច់​ឆ្នាំ ២០២៥ ឃុំ​ទ្រឿង​ខាញ់ បាន​ទទួល​សំ​ណុំ​ឯក​សារ​ចំ​នួន ៣.៦៨១ ច្បាប់ ក្នុង​នោះ​ទទួល​តាម​ប្រ​ព័ន្ធ​អន​ឡាញ​មាន ២.៥១០ ច្បាប់ និង​ទទួល​ដោយ​ផ្ទាល់​មាន ១.១៧១ ច្បាប់ ចំ​នួន​ឯក​សារ​ដែល​បាន​ដោះ​ស្រាយ​រួច​រាល់​គឺ ៣.៥៩៣ ច្បាប់ ក្នុង​នោះ​ការ​ដោះ​ស្រាយ​មុន​កាល​កំ​ណត់​សម្រេច​បាន​ជាង ៩៧%។ អា​ស្រ័យ​ដោយ​ប្រ​ព័ន្ធ​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល​អេ​ឡិច​ត្រូ​និក​ដំ​ណើរ​ការ​បាន​ល្អ និង​មាន​ការ​ភ្ជាប់​ទំ​នាក់​ទំ​នង​ជា​មួយ​ច្រក​សេ​វា​រដ្ឋ​ជាតិ បាន​ជួយ​ឱ្យ​ប្រ​ជា​ជន​ចាប់​ផ្តើម​ស៊ាំទៅ​នឹង​វិធី​សាស្ត្រ​ដោះ​ស្រាយ​បែប​បទ​តាម​បែប​ទំ​នើប។

សម​មិត្ត ប៊ុយ​ង្វៀង​ហ្វី​ផុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ នា​យក​មជ្ឈ​មណ្ឌល​បម្រើ​សេវា​រដ្ឋ​បាល​រដ្ឋ​ឃុំ​ទ្រឿង​ខាញ់ បញ្ជាក់៖ “ដោយ​មាន​ការ​ផ្លាស់​ថ្មី​របៀប​ធ្វើ​ការ រួម​ជា​មួយ​ស្មារតី​ទទួល​ខុស​ត្រូវ​របស់​កង​ជួរ​កម្មា​ភិបាល និង​ការ​ជំ​រុញ​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ព័ត៌​មាន បាន​រួម​ចំ​ណែក​កសាង​នូវ​ខឿន​រដ្ឋ​បាល​កាន់​តែ​ជិត​ដិត​នឹង​ប្រ​ជា​ជន ទំ​នើប​និង​មាន​ប្រ​សិទ្ធ​ភាព។ ផ្ដើម​ពី​នោះ បង្ក​ទំ​នុក​ចិត្ត​បន្ថែម​ទៀត​សម្រាប់​បង​ប្អូន​ជន​ជាតិ​ភាគ​តិច ក្លាយ​ជា​គ្រឹះ​ស្ថាន​សម្រាប់​ការ​អភិ​វឌ្ឍ​ប្រ​កប​ដោយ​ស្ថិរ​ភាព និង​ចីរ​ភាព​របស់​ភូមិ​ភាគ”។

ជា​មួយ​នឹង​ទម្រង់​រដ្ឋ​អំ​ណាច​ឌីជី​ថល ច្រក​ចេញ​ចូល​តែ​មួយបាន​ជួយ​ឱ្យ​ប្រ​ជា​ជន​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ក្នុង​ការ​ដោះ​ស្រាយ​រាល់​បែប​បទ​រដ្ឋ​បាល។ នេះ​មិន​ត្រឹម​តែ​ជា​ការ​រៀបចំ​ប្រ​ព័ន្ធ​រដ្ឋ​បាល​ឡើង​វិញ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ការ​បង្កើត​បែប​បទ​ធ្វើ​ការ​ងារ​ទំ​នើប ជិត​ដិត​នឹង​ប្រ​ជា​ជន ក្លាយ​ជា​ស្ពាន​តភ្ជាប់​រដ្ឋ​បាល​ដ៏​មាន​ប្រ​សិទ្ធ​ភាព​ រវាង​រដ្ឋ​និង​ប្រ​ជា​ជនក្នុង​យុគ​សម័យ ឈាន​ឡើង​នៃ​ប្រ​ជា​ជាតិ​ទាំង​មូល៕

  ថាញវ៉ាង - ថាច់ធី

ចែករំលែកអត្ថបទ