មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

21/04/2026 - 07:31

ផ្តើម​ពី​សេចក្តី​សម្រេច​ចិត្ត រហូត​ដល់​ការ​វិវឌ្ឍន៍​ក្នុង​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​ 

មហា​សន្និ​បាត​តំ​ណាង​បក្ខ​ភាគ​ទី​ក្រុង​កឹង​ធើ លើក​ទី ១ អា​ណត្តិ​កាល ២០២៥​- ២០៣០ បាន​ដាក់​ចេញ​នូវ​ទិស​ដៅ​និង​ភារ​កិច្ច​សំ​ខាន់ៗ​ជា​ច្រើន ដើម្បី​ជំ​រុញ​ទី​ក្រុង​ឱ្យ​អភិ​វឌ្ឍ​ឆាប់​រហ័ស​និង​ប្រ​កប​ដោយ​ចីរ​ភាព​ក្នុង​ដំ​ណាក់​កាល​ថ្មី។ តាម​រយៈ​នោះ ទី​ក្រុង​កឹង​ធើ នឹង​ខិត​ខំ​ដល់​ឆ្នាំ ២០៣០ ក្លាយ​ជា​ប៉ូល​កំ​ណើន​ដ៏​សំ​ខាន់​នៃ​ទូ​ទាំង​ប្រ​ទេស មាន​តួ​នា​ទី​ជា​កម្លាំង​ចល​ករ​អភិ​វឌ្ឍ រីក​សាយ​ភាយ​និង​ដឹក​នាំ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។ ទន្ទឹម​នឹង​នោះ ក៏​ជា​មជ្ឈ​មណ្ឌល​នៃ​តំ​បន់​អំ​ពី​វិស័យ​ពា​ណិជ្ជ​កម្ម​ទេស​ចរណ៍​ឡូ​ជី​ស្ទិក ឧស្សា​ហ​កម្ម​កែ​ច្នៃ កសិ​កម្ម​អនុ​វត្ត​បច្ចេក​វិទ្យា​ខ្ពស់ អប់​រំ​-បណ្តុះ​បណ្តាល សុខា​ភិ​បាល​ជំ​នាញ វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា​និង​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ...។

រដូវ​អំ​ណោយ​ផល​នៅ​តំ​បន់​ដី​ដាយ​តឹម សង្កាត់​មី​ស្វៀង ជា​មួយ​ពូជ​ស្រូវ ST២៤ ST២៥។

ក្រោយ​ពី​មហា​សន្និ​បាត​ គណៈ​កម្មា​ធិ​ការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់ រដ្ឋ​អំ​ណាច និង​អង្គ​ការ​មហា​ជន​របស់​ទី​ក្រុង បាន​ប្រ​ញាប់​ប្រ​ញាល់​កសាង​កម្ម​វិធី​និង​ផែន​ការ​សកម្ម​ភាព​ជាក់​ស្តែង ដើម្បី​នាំ​យក​សេច​ក្តី​សម្រេច​ចិត្ត​ទៅ​ក្នុង​ជីវ​ភាព។ មាន​ទម្រង់​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​ជា​ច្រើន​បាន​ផ្សព្វ​ផ្សាយ​នៅ​មូល​ដ្ឋាន រួម​ចំ​ណែក​លើក​កម្ពស់​ប្រាក់​ចំ​ណូល​ជូន​ប្រ​ជា​ជន ក្នុង​នោះ មាន​ជន​រួម​ជាតិ​ខ្មែរ។

កសិ​កម្ម​បច្ចេក​វិទ្យា​ខ្ពស់ បង្ក​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​ការ​អភិ​វឌ្ឍ​

តំ​បន់​ដាយ​តឹម ពី​មុន​ចំ​ណុះ​ស្រុក​មី​ស្វៀង ខេត្ត​សុក​ត្រាំង បច្ចុប្បន្ន​ចំ​ណុះ​សង្កាត់​មី​ស្វៀង ទី​ក្រុង​កឹង​ធើ គឺ​ជា​កន្លែង​ដែល​គ្រួ​សារ​កសិ​ករ ខ្មែរ​ជា​ច្រើន​បាន​ផ្សារ​ភ្ជាប់​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ជា​មួយ​ពូជ​ស្រូវ ST ដ៏​ល្បី​ល្បាញ។

លោក​ហឿ​ថាញ់​ង៉ៀ នា​យក​សហ​ករណ៍​កសិ​កម្ម​ង៉ៀ​ថាំង បាន​ឱ្យ​ដឹង សមា​ជិក​សហ​ករណ៍​បាន​រួម​គ្នា​បង្កើត​វាល​ស្រែ​ធំ ប្រ​មូល​ផ្តុំ​ផលិត​ពូជ​ស្រូវ​ដែល​មាន​គុណ​ភាព​ខ្ពស់ ដូច​ជា ST២៤ និង ST២៥។ អា​ស្រ័យ​មាន​ទិស​ដៅ​ផលិត​ច្បាស់​លាស់ និង​មាន​អា​ជីវ​កម្ម​ធា​នា​ទិញ​ផលិត​ផល ទើប​ជីវ​ភាព​គ្រួ​សារ​កសិ​ករ​ជា​ច្រើន​បាន​កែ​លម្អ​ជា​បណ្តើរៗ។

“ក្នុង​រដូវ​ប្រាំង​ឆ្នាំ​នេះ ស្រូវ​ST២៥ បាន​អា​ជីវ​ករ​ប្រ​មូល​ទិញ​ក្នុង​តម្លៃ​ប្រ​ហែល ៩.០០០ ដុង ក្នុង​មួយ​គី​ឡូ​ក្រាម ទិន្ន​ផល​សម្រេច​បាន​ជាង ៧ តោន​ក្នុង​មួយ​ហិក​តា រក​បាន​ប្រាក់​ចំ​ណេញ​ប្រ​ហែល ២៥​–៣០ លាន​ដុង​ក្នុង​មួយ​ហិក​តា។ អា​ស្រ័យ​ហេតុ​នេះ គ្រួ​សារ​ជា​ច្រើន​បាន​សាង​សង់​ផ្ទះ​រឹង​មាំ ហើយ​កូន​ចៅ​បាន​រៀន​សូត្រ​គ្រប់​គ្នា​” លោក​ង៉ៀ បាន​ឱ្យ​ដឹង​ដូច្នេះ។

អនុ​វត្ត​តាម​សេច​ក្តី​សម្រេច​ចិត្ត​នៃ​មហា​សន្និ​បាត​បក្ខ​ភាគ​ទី​ក្រុង ផ្នែក​កសិ​កម្ម​កំ​ពុង​ជំ​រុញ​ការ​រៀប​ចំ​រចនា​សម្ព័ន្ធ​ឡើង​វិញ តាម​ទិស​ដៅ​លើក​កម្ពស់​តម្លៃ​បន្ថែម​និង​អភិ​វឌ្ឍន៍​ប្រ​កប​ដោយ​ចីរ​ភាព។ ភូមិ​ភាគ​ជា​ច្រើន​បាន​បង្កើត​តំ​បន់​ផលិត​ប្រ​មូល​ផ្តុំ​សម្រាប់​ផលិត​ផល​ចម្បង ដូច​ជា​ស្រូវ​គុណ​ភាព​ខ្ពស់ ផ្លែ​ឈើ​ប្រ​ណីត​និង​ជល​ផល ព្រម​ទាំង​អភិ​វឌ្ឍន៍​កសិ​កម្ម​ជីវ​ស្ថាន កសិ​កម្ម​ទំ​នើប​និង​អនុ​វត្ត​ផ្លាស់​ប្ដូរ​ឌីជី​ថល​ក្នុង​ការ​គ្រប់​គ្រង ការ​ផលិត។

តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​អភិ​វឌ្ឍន៍​ដោយ​ឥត​ឈប់​ឈរ។

នៅ​ឃុំ​តឹង​ថាញ់ មាន​គ្រួ​សារ​កសិ​ករ​ជា​ច្រើន បាន​បង្វែរ​មក​ផលិត​ស្រូវ​តាម​ទិស​ដៅ​បៃ​តង​និង​ចីរ​ភាព។ មា​មីង​កសិ​ករ​បាន​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ជី​គី​មី និង​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ជា​បណ្តើរៗ ដោយ​បង្កើន​ការ​អនុ​វត្ត​ជី​សរី​រាង្គ សារ​ធាតុ​ជីវ​សាស្រ្ត​និង​វិធី​សាស្ត្រ​ដាំ​ដុះ​ជិត​ស្និទ្ធ​នឹង​បរិ​ស្ថាន។

នៅ​ភូមិ​កាយ​ក្វាន់ មាន​ប្រ​ជា​ជន ៣៥ គ្រួ​សារ បាន​បង្កើត​ក្រុម​សហ​ការ​ផលិត​ស្រូវ​តាម​បែប​សរី​រាង្គ លើ​ផ្ទៃ​ដី​ប្រ​មាណ ៤៣ ហិក​តា។ ក្រោយ​ពី​ផលិត​បាន​ប៉ុន្មាន​រដូវ​មក ទម្រង់​នេះ​បាន​ផ្តល់​ប្រ​សិទ្ធ​ភាព​ជា​វិជ្ជ​មាន នៅ​ពេល​ប្រាក់​ចំ​ណាយ​លើ​ការ​ផលិត​បាន​ថយ​ចុះ ដី​ស្រែ​បាន​កែ​លម្អ​និង​គុណ​ភាព​គ្រាប់​អង្ករ​បាន​លើក​កម្ពស់។ លោក​ង្វៀង​វ៉ាំង​ក្វៀង កសិ​ករ​នៅ​ភូមិ​កាយ​ក្វាន់ បាន​ឱ្យ​ដឹង អា​ស្រ័យ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ជី និង​ថ្នាំ​គី​មី ប្រាក់​ចំ​ណាយ​លើ​ការ​ផលិត​បាន​ថយ​ចុះ​ច្រើន ហើយ​ប្រាក់​ចំ​ណេញ​កើន​ឡើង​ប្រ​ហែល ១​លាន​ដុង​ក្នុង​មួយ​ហិក​តា បើ​ប្រៀប​នឹង​ពី​មុន។

យោង​តាម​ផ្នែក​កសិ​កម្ម​ទី​ក្រុង​កឹង​ធើ ក្នុង​ឆ្នាំ ២០២៥ សរុប​ផ្ទៃ​ដី​ផលិត​ស្រូវ​របស់​ទី​ក្រុង​សម្រេច បាន​ជាង ៧១៨​.០០០ ហិក​តា ជា​មួយ​នឹង​ទិន្ន​ផល​ប្រ​ហែល ៤,៧១ លាន​តោន។ ក្នុង​នោះ ពូជ​ស្រូវ​អតិ​ផល​និង​ស្រូវ​ក្រ​អូប​ដូច​ជា ST ដាយ​ធឹម ៨ RVT មាន​ជិត ៤០% ចំ​ណែក​ក្រុម​ស្រូវ​គុណ​ភាព​ខ្ពស់ ដូច​ជា OM​៥៤៥១ OM​១៨ OM​៣៨០ មាន​ជិត​៦០%។

យក​ចិត្ត​ទុក​ដាក់​បន្ថយ​ភាព​ក្រី​ក្រ និង​លើក​កម្ពស់​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​

ទន្ទឹម​នឹង​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច ទី​ក្រុង​កឹង​ធើ បាន​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ងារ​បន្ថយ​ភាព​ក្រី​ក្រ​និង​ធា​នា​សុខុ​មាល​ភាព​សង្គម ពិ​សេស​គឺ នៅ​តាម​តំ​បន់​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ។ កម្ម​វិធី​ជំ​នួយ​ប្រ​កប​មុខ​របរ​ចិញ្ចឹម​ជី​វិត បណ្តុះ​បណ្តាល​វិជ្ជា​ជី​វៈ និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជា​ច្រើន តែង​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ព្រមៗ​គ្នា។

ពូ​ឌិញ​ស្វឹង​ទឺយ នៅ​ភូមិ​អំ​ពូរ​ជ្រុំ ឃុំ​ង៉ុក​តូ បាន​ឱ្យ​ដឹង គ្រួ​សារ​គាត់​ទើប​តែ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ប៉ុន្តែ​លក្ខណៈ​បង្ក​បង្កើន​ផល​នៅ​មាន​កម្រិត ដោយ​មាន​ដី​សម្រាប់​ដាំ​ដំ​ណាំ​ប្រ​ហែល ២ កុង ប៉ុណ្ណោះ ហេតុ​នេះ​ប្រាក់​ចំ​ណូល​មិន​ទាន់​លំ​នឹង។ តាម​រយៈ​កម្ម​វិធី​ទិស​ដៅ​ជាតិ​បន្ថយ​ភាព​ក្រី​ក្រ​ចីរ​ភាព គ្រួ​សារ​គាត់​ទទួល​បាន​ការ​ជំនួយ​គោ​មេ​ចំ​នួន​២ក្បាល ដើម្បី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ជា​យូរ​អង្វែង។

នៅ​ភូមិ​សុក​បឹង ឃុំ​ញូ​យ៉ា គ្រួ​សារ​ពូ​ថាច់​ណាម ក៏​ជា​គំរូ​នៃ​ស្មារតី​ឈាន​ឡើង​ផង​ដែរ។ ផ្តើម​ពី​ការ​ជំ​នួយ​គោ​មួយ​ក្បាល​ពី​ដំ​បូង ពូ​ណាម​បាន​ថែ​ទាំ​និង​ពង្រីក​ហ្វូង​គោ ឈាន​ឡើង​លំ​នឹង​សេដ្ឋ​កិច្ច​គ្រួ​សារ ហើយ​បាន​សុំ​ចាក​ផុត​ពី​គ្រួ​សារ​ក្រី​ក្រ។

យោង​តាម​សម​មិត្ត​ត្រឹង​ធី​ធូ​ហាំង លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ញូ​យ៉ា បាន​ឱ្យ​ដឹង ភូមិ​ភាគ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជិត ៣៨% រយៈ​ពេល​កន្លង ឃុំ​តែង​យក​ចិត្ត​ទុក​ដាក់​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​កម្ម​វិធី​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព។ អា​ស្រ័យ​ហេតុ​នោះ ដល់​ចុង​ឆ្នាំ ២០២៥ ទូ​ទាំង​ឃុំ​នៅ​តែ ៧១ គ្រួ​សារ​ក្រ​ស្រូប​អត្រា ០,៨៣% និង​២១៤ គ្រួ​សារ​ក្បែរ​ក្រ ស្រូប​អត្រា ២,៥១% ក្នុង​នោះ​គ្រួ​សារ​ក្រី​ក្រ​ជា​ជន​ជាតិ​ភាគ​តិច​នៅ ៣៩ គ្រួ​សារ។

នៅ​ឃុំ​ឡុង​ភូ ការ​ងារ​បន្ថយ​ភាព​ក្រី​ក្រ​និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ ក៏​សម្រេច​បាន​លទ្ធ​ផល​យ៉ាង​សកម្ម​ជា​ច្រើន​ផង​ដែរ។ តាម​ប្រ​សាសន៍​ សម​មិត្ត​ឡឹម​តៀង​ថាច់ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ បាន​ឱ្យ​ដឹង​ បច្ចុប្បន្ន​ ទូ​ទាំង​ឃុំ​នៅ​គ្រួ​សារ​ក្រី​ក្រ ៩០ គ្រួ​សារ ស្រូប​អត្រា ១,២% និង​គ្រួ​សារ​ក្បែរ​ក្រ ១៦៩ គ្រួ​សារ ស្រូប​អត្រា ២,២៥%។ ក្នុង​ឆ្នាំ ២០២៥ ភូមិ​ភាគ​បាន​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពល​ករ ៧៤៥ នាក់ សម្រេច​បាន​ជាង ១១៦% នៃ​ផែន​ការ ក្នុង​នោះ​មាន​ពល​ករ​ ៧ នាក់ បាន​ទៅ​ធ្វើ​ការ​នៅ​បរ​ទេស​តាម​កិច្ច​សន្យា​មាន​រយៈ​ពេល​កំ​ណត់។

បន្ទាប់​ពី​ជោគ​ជ័យ​នៃ​មហា​សន្និ​បាត​តំ​ណាង​បក្ខ​ភាគ​ទី​ក្រុង​កឹង​ធើ លើក​ទី​១ អា​ណត្តិ​កាល ២០២៥​–២០៣០ ស្មារ​តី​នៃ​សេ​ចក្តី​សម្រេច​ចិត្ត​ កំ​ពុង​រីក​សាយ​ភាយ​ជា​បណ្តើរៗ​ចូល​ទៅ​ក្នុង​ជីវ​ភាព​សេដ្ឋ​កិច្ច​–សង្គម។ ចាប់​ពី​ការ​អភិ​វឌ្ឍ​កសិ​កម្ម​បច្ចេក​វិទ្យា​ខ្ពស់​ សេដ្ឋ​កិច្ច​សមូ​ហ​ភាព​រហូត​ដល់​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​គោល​នយោ​បាយ​សុខុ​មាល​ភាព​សង្គម មាន​គោល​ការណ៍​ជា​ច្រើន បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​ រួម​ចំ​ណែក​កែ​លម្អ​ជីវ​ភាព​របស់​ប្រ​ជា​ជន​ ពិ​សេស គឺ​មា​មីង​ជន​រួម​ជាតិ​ខ្មែរ។

ដោយ​ការ​សាម​គ្គី​និង​ប្តេជ្ញា​ចិត្ត​នៃ​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ​រួម​ជា​មួយ​ប្រ​ជា​ជន ទី​ក្រុង​កឹង​ធើ​កំ​ពុង​ឈាន​ទៅ​មុខ​ជា​ជំ​ហានៗ ក្នុង​ការ​អនុ​វត្ត​ទិស​ដៅ​អភិវឌ្ឍ​ឆាប់​រហ័ស​និង​ចីរ​ភាព ស័ក្តិ​សម​ជា​ទី​ក្រុង​ស្នូល​និង​ជា​មជ្ឈ​មណ្ឌល​កម្លាំង​ចល​ករ​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ក្នុង​ដំ​ណាក់​កាល​អភិ​វឌ្ឍន៍​ថ្មី៕                   

                                    ថាច់​ហុង​-ដា​លីន

ចែករំលែកអត្ថបទ