ប្រហែល៤ខែនេះ គ្រួសារកសិករជាច្រើននៅឃុំកេសាត់ ទីក្រុងកឹងធើ បង្វែរផ្ទៃដីដាំឪឡឹកនៅលើដីស្រែនាំមកប្រភពចំណូលល្អនិងស្ថិរភាព។ បច្ចុប្បន្ន លើភូមិឋានឃុំមានដំណាំឪឡឹកលើផ្ទៃដីស្រែជាង ១៣៣ ហិកតាក្នុងរដូវសម្រកនេះ។

គ្រួសារកសិករនៅឃុំកេសាត់ បង្វែរពីការផលិតស្រូវមកដាំឪឡឹកលើផ្ទៃដីស្រែ
មានផ្ទៃដីជាង ១៣៣ ហិកតា។
លោកស៊ើងឌឿន នៅភូមិបូដេរ ឃុំកេសាត់ ឱ្យដឹង៖ “ខ្ញុំមានដីស្រែ ៣ កុង ផលិតស្រូវ៣រដូវក្នុងមួយឆ្នាំ។ រដូវស្រូវសម្រកឆាប់និងរដូវស្រូវដើមឆ្នាំផ្តល់ទិន្នផលល្អ ឯស្រូវផលិតរដូវទី៣ ទិន្នផលមិនខ្ពស់ដោយឥទ្ធិពលពីអាកាសធាតុ។ តាំងពីនោះ រដូវស្រូវទី៣នេះ ខ្ញុំបង្វែរមកដាំឪឡឹកលើផ្ទៃដីស្រែមិនបាច់ភ្ជួររាស់ដូចផលិតស្រូវ គ្រាន់តែគ្របផ្ទាំងកៅស៊ូឡើងផ្ទៃដីស្រែ គឺអាចចុះពូជឪឡឹកបាន។ ឪឡឹកតាំងពីដាក់គ្រាប់ដល់ប្រមូលផលប្រហែល ៦០ ថ្ងៃ ទិន្នផលគិតស្មានប្រមាណ ៦ តោនសម្រាប់ផ្ទៃដី ៣ កុង តម្លៃពី៥.០០០ - ១០.០០០ដុងក្នុងមួយគីឡូក្រាម ទូទាត់ថវិការួចនៅចំណេញជាង ៣០ លានដុង/រដូវ/ឆ្នាំ។ ប្រៀបនឹងផលិតស្រូវ៣រដូវ គឺផលិតស្រូវ ២ រដូវ ដាំឪឡឹក ១ រដូវផ្តល់ចំណូលខ្ពស់ជាង”។
ចម្ងាយពីដីស្រែឪឡឹករបស់លោកស៊ើងឌឿន មិនឆ្ងាយគឺវាលស្រែឪឡឹករបស់លោក ថាច់គៀន។
តាមលោកថាច់គៀន ដើម្បីប្រភពចំណូលរបស់គ្រួសារប្រសើរឡើង គាត់បង្វែរផ្ទៃដីផលិតស្រូវ ៤ កុងមកដាំឪឡឹក។ ឪឡឹកដាំបាន ៦០ ថ្ងៃ គឺប្រមូលផល ទិន្នផល ៣ តោនក្នុង ១ កុង។ ទូទាត់ថវិការួច គាត់នៅចំណេញជាង ៨០ លានដុង ខ្ពស់ជាងច្រើនដងប្រៀបនឹងផលិតស្រូវ ១ រដូវ។
លោកដិញផិច នៅភូមិបូដេរ ឃុំកេសាត់ ឱ្យដឹង៖ “ប៉ុន្មានឆ្នាំផ្សារភ្ជាប់ជាមួយដើមស្រូវគ្រួសារខ្ញុំមិនសល់ផលអ្វី ទើបខ្ញុំសម្រេច “ចោលស្រូវ” បង្វែរមកដាំឪឡឹក។ ដាំឪឡឹកជិត ៣ ឆ្នាំមកនេះ (ប្រហែល ១២ រដូវ) ដោយលក្ខណៈធម្មជាតិអំណោយផលឪឡឹកតែងសម្រេចទិន្នផលខ្ពស់ នារដូវក្តៅទិន្នផលឪឡឹកប្រមូលផលសម្រេចជាង ៣ តោន ក្នុង ១ កុង ឯរដូវភ្លៀងសម្រេចប្រហែល ២ តោនក្នុង ១ កុង។ ផ្ទៃដីដាំឪឡឹក ៦,៥កុង ដាំឪឡឹកពី ៣-៤ រដូវ/ក្នុងមួយឆ្នាំ ក្រោយពីផាត់ទាត់រួចខ្ញុំនៅចំណេញជាង ១២០ លានដុង/ឆ្នាំ។ តាំងពីនោះ ជីវភាពគ្រួសារខ្ញុំគ្រាន់បើជាងមុនច្រើន”។
តាមបទពិសោធន៍របស់លោកដិញផិច ដើម្បីដាំឪឡឹកនៅលើដីស្រែសម្រេចទិន្នផលល្អក្រៅពីការក្រាលផ្ទាំងកៅស៊ូលើផ្ទៃដីដាំឪឡឹក កសិករត្រូវជីករង្វះបង្ហូតទឹកក្នុងស្រែឪឡឹក រង្វះស្តុកទឹកស្រោចឪឡឹកផងនិងជួយស្រែបង្ហូតទឹកក្នុងរដូវវស្សា។ រួមជាមួយនោះ ក្រោយរដូវប្រមូលផលឪឡឹកត្រូវហាលដីដោយវិធីមិនដាំអ្វីលើផ្ទៃដីទុកឱ្យដីនៅទំនេរ។
ដាំឪឡឹកនៅវាលស្រែថវិកាវិនិយោគទាបដោយពឹងលើជីជាតិពីជីព្រាចក្នុងរដូវស្រូវបន្សល់មក ទន្ទឹមនឹងនោះ ដាំឪឡឹកនៅវាលស្រែមិនសូវមានជំងឺដង្កូវ ទើបទិន្នផលខ្ពស់នាំមកចំណូលឱ្យមាមីងពី ១០-១៥ លានដុង/រដូវ/កុង។ ដើម្បីជួយកសិករផលិតល្អ ឃុំនឹងចង្អុលការដល់អង្គភាពដែលទាក់ទិនណែនាំបណ្តាវិធានការបច្ចេកទេសដាំឪឡឹក ស្រាវជ្រាវបង្កើតក្រុមសហការដាំឪឡឹក ដើម្បីទទួលបណ្តាប្រភពទុននិងពង្រីកផ្ទៃដីដាំឪីដាំឪឡឹកជំនួសការផលិតស្រូវរដូវទី៣ ដែលអាចជះឥទ្ធិពលពីអាកាសធាតុបណ្តាលឱ្យស្រូវទិន្នផលទាប។ លោកហូវាំងតាម ប្រធានគណៈកម្មាធិការប្រជាជនឃុំកេសាត់ បានឱ្យដឹងដូច្នេះ៕
ធ្វីលីវ -ចន្ថា