14/04/2026 - 21:28

ភាព​កក់​ក្តៅ​នៃ​មនោ​សញ្ចេត​នា​កង​ទ័ព​-ប្រ​ជា​ជន​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ខ្មែរ 

រួម​ជា​មួយ​នឹង​ក្តី​រីក​រាយ​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី មា​មីង​ខ្មែរ​ក្រី​ក្រ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ខ្លាំង អ្នក​ទន់​ខ្សោយ និង​អ្នក​មាន​វ័យ​ចំ​ណាស់​គ្មាន​ទី​ពឹង​នៅ​លើ​ភូមិ​ឋាន​ឃុំ​ឡាយ​ហ្វា និង​សង្កាត់​វិញ​ភឿក នៅ​ទាំង​បាន​ទទួល​អំ​ណោយ​របស់​កម្មា​ភិ​បាល យុទ្ធ​ជន​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ដោយ​ទឹក​ចិត្ត​ដ៏​កក់​ក្តៅ។

វរសេ​នីយ៍​ឯក ផាម​ឡេ​ស្វឹង​ប៊ិញ មេ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ និង​អញ្ជើញ​មក​សួរ​សុខ​ទុក្ខ និង​ប្រ​គេន​ទេយ្យ​វត្ថុ​ចំ​ពោះ​ព្រះ​ឧបជ្ឈាយ៍ ថាច់​ហូន ព្រះ​ចៅ​អធិ​ការ​វត្ត​ព្រៃ​ជាប់ ឃុំ​ឡាយ​ហ្វា។

ដើម្បី​ជួយ​មា​មីង​ខ្មែរ​ក្រី​ក្រ​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដោយ​ក្តី​រីក​រាយ និង​កក់​ក្តៅ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ សហ​ការ​ជា​មួយ​សមា​គម​សហ​ព័ន្ធ​នា​រី សម្ព័ន្ធ​យុវ​ជន​ឃុំ​ឡាយ​ហ្វា និង​សង្កាត់​វិញ​ភឿក បាន​ចាត់​តាំង​កម្ម​វិធី "ល្វែង​ទំ​និញ​សូន្យ​ដុង" លើក​ទី ១១ ជូន​អំ​ណោយ​ចំ​នួន ៧០ ចំ​ណែក រួម​មាន៖ អង្ករ មី​កញ្ចប់ និង​គ្រឿង​ឧប​ភោគ​បរិ​ភោគ​ផ្សេងៗ​ទៀត​ជូន​គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក។

កម្ម​វិធី "ទំ​និញ​សូន្យ​ដុង" ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ក្រី​ក្រ ដែល​មាន​ស្ថាន​ភាព​លំ​បាក។

អំ​ណោយ​ទាំង​នេះ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់ និង​ចែក​រំលែក​ទាន់​ពេល​វេ​លា​របស់​កម្មា​ភិ​បាល យុទ្ធ​ជន និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​គិត​គូរ​ដល់​ជីវ​ភាព​សម្ភារៈ និង​ស្មារតី​ដល់​ជន​រួម​ជាតិ​ខ្មែរ រួម​ចំ​ណែក​ពង្រឹង​ផែន​មហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ និង​រឹត​បន្តឹង​មនោ​សញ្ចេត​នា​រវាង​កង​ទ័ព និង​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន ត្រូវ​តាម​ទិស​ស្លោក "មិន​ទុក​ចោល​នរ​ណា​ម្នាក់​នៅ​ខាង​ក្រោយ​ឡើយ"។

ទន្ទឹម​នឹង​នោះ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ នៅ​ទាំង​បាន​ចាត់​តាំង​គណៈ​ប្រតិ​ភូ​ជា​ច្រើន​ក្រុម​ទៅ​សួរ​សុខ​ទុក្ខ ប្រ​សិទ្ធ​ពរ​ឆ្នាំ​ថ្មី ប្រ​គេន​និង​ជូន​អំ​ណោយ​ចំ​ពោះ​ព្រះ​ចៅ​អធិ​ការ ព្រះ​សង្ឃ គណៈ​កម្ម​ការ​វត្ត​ខ្មែរ​ទាំង ២៣ វត្ត នៅ​លើ​ភូមិ​ឋាន​ឃុំ សង្កាត់​តំ​បន់​ព្រំ​ដែន​សមុទ្រ​របស់​ទី​ក្រុង; ព្រម​ទាំង​ចាត់​តាំង​ពិ​ធី​ជួប​ជុំ​និង​ប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដល់​កម្មា​ភិបាល យុទ្ធ​ជន ៥៦ នាក់ ដែល​ជា​ជន​ជាតិ​ខ្មែរ​កំ​ពុង​បំ​ពេញ​ការ​ងារ​នៅ​ក្នុង​អង្គ​ភាព។ ឆ្លង​តាម​រយៈ​នោះ រួម​ចំ​ណែក​លើក​ទឹក​ចិត្ត​កម្មា​ភិបាល យុទ្ធ​ជន​ទទួល​បុណ្យ​ចូល​ឆ្នាំ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ដោយ​ក្តី​រីក​រាយ សុ​វត្ថិ​ភាព ប្រិត​សំ​ចៃ និង​សម្រេច​បាន​ល្អ​រាល់​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន រួម​ចំ​ណែក​រក្សា​លំ​នឹង​អធិប​តេយ្យ​ដែន​ដី និង​សន្តិ​សុខ​ព្រំ​ដែន​ជាតិ។

ខាង​ក្រោម​នេះ​ជា​រូប​ភាព​សកម្ម​ភាព​មួយ​ចំ​នួន​របស់​កម្មា​ភិបាល យុទ្ធ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​គិត​គូរ​ដល់​ជន​រួម​ជាតិ​ខ្មែរ​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី ​ឆ្នាំ​មមី​ ២០២៦៕

យ្វី​អាញ- វិមាន

 

ចែករំលែកអត្ថបទ