ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

20/04/2026 - 10:12

ដក​ពិសោធន៍​ការ​ងារ​ជ្រើស​រើស​និង​កោះ​ហៅ​ពល​រដ្ឋ​ចូល​បម្រើ​កង​ទ័ព ឆ្នាំ​២០២៦ 

ឆ្នាំ ២០២៦ ទី​ក្រុង​កឹង​ធើ មាន​យុវ​ជន​ជាង ៥.០០០ នាក់ បាន​ចូល​បម្រើ​កង​ទ័ព​នៅ​តាម​អង្គ​ភាព​ចំ​ណុះ​ក្រ​សួង​ការ​ពារ​ប្រ​ទេស និង​ក្រ​សួង​នគរ​បាល។ ពិធី​បោះ​ជំ​រុំ​យុវ​ជន​ចូល​បម្រើ​កង​ទ័ព ពិធី​ប្រ​គល់​និង​ទទួល​កង​ទ័ព​បាន​ចាត់​តាំង​តាម​សេចក្តី​កំ​ណត់​ធា​នា​សន្តិ​សុខ សណ្តាប់​ធ្នាប់​និង​សុ​វត្ថិ​ភាព​ជា​ដាច់​ខាត។

  លោក​ត្រឿង​កាញ់​ត្វៀង អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​កា​តព្វ​កិច្ច​យោ​ធា​ទី​ក្រុង​កឹង​ធើ ថ្លែង​យោ​បល់​ចង្អុល​ការ​ក្នុង​អង្គ​សន្និ​បាត។

នៅ​ថ្ងៃ​ទី​១៦ ខែ​មេ​សា ក្រុម​ប្រឹក្សា​កា​តព្វ​កិច្ច​យោ​ធា​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​សន្និ​បាត​តាម​ប្រ​ព័ន្ធ​អន​ឡាញ ដើម្បី​ដក​ពិ​សោធន៍​ការ​ងារ​ជ្រើស​រើស​និង​កោះ​ហៅ​ពល​រដ្ឋ​ចូល​បម្រើ​កង​ទ័ពឆ្នាំ ២០២៦។ លោក​ត្រឿង​កាញ់​ត្វៀង អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​កា​តព្វ​កិច្ច យោ​ធា​ទី​ក្រុង​កឹង​ធើ ធ្វើ​ជា​អធិប​តី​អង្គ​សន្និ​បាត។

 វរសេ​នីយ៍​ឯក ត្រឹង​ក្វី​យឿង មេ​បញ្ជា​ការ​រង នាយ​សេ​នា​ធិ​ការ​បញ្ជា​ការ​យោ​ធា​ទី​ក្រុង​កឹង​ធើ របាយ​ការណ៍​អំ​ពី​ការ​ដក​ពិ​សោធន៍​ក្នុង​ការ​ងារ​ជ្រើស​រើស​និង​កោះ​ហៅ​ពល​រដ្ឋ​ចូល​បម្រើ​កង​ទ័ព ឆ្នាំ​២០២៦។

ឆ្នាំ ២០២៦ ទី​ក្រុង​កឹង​ធើ​មាន​យុវ​ជន​ជាង ៥.០០០ នាក់ ចូល​បម្រើ​កង​ទ័ព​នៅ​តាម​អង្គ​ភាព ចំ​ណុះ​ក្រ​សួង​ការ​ពារ​ប្រ​ទេស ក្រ​សួង​នគរ​បាល។ ក្រុម​ប្រឹក្សា​កា​តព្វ​កិច្ច​យោ​ធា​គ្រប់​លំ​ដាប់​ថ្នាក់​បាន បញ្ជ្រាប​ផ្សព្វ​ផ្សាយ​យ៉ាង​ពេញ​លេញ​នូវ​ឯក​សារ អនុ​វត្ត​ជំ​ហាន​ជ្រើស​រើស​និង​កោះ​ហៅ​ពល​រដ្ឋ​ចូល​បម្រើ​កង​ទ័ព​ត្រូវ​តាម​សេចក្តី​កំ​ណត់​នៃ​ច្បាប់​កា​តព្វ​កិច្ច​យោ​ធា។ ការ​ងារ​ផ្សព្វ​ផ្សាយ​បាន​អនុ​វត្ត​ជា​ប្រ​ចាំ​ដោយ​ទម្រង់​រូប​ភាព​សម្បូរ​បែប​ជាក់​ស្តែង សម​ស្រប​ទៅ​នឹង​លក្ខណៈ​ស្ថាន​ភាព​នៃ​ភូមិ​ភាគ​នី​មួយៗ។

យុវ​ជន​ចូល​រួម​ពិធី​ប្រ​គល់​និង​ទទួល​កង​ទ័ព ឆ្នាំ​២០២៦ នៅ​ទី​លាន​ហ្វា​ប៊ិញ សង្កាត់​វីតឹង។

ពិ​ធី​បោះ​ជំ​រុំ​យុវ​ជន​ចូល​បម្រើ​កង​ទ័ព​ពិធី​ប្រ​គល់​និង​ទទួល​កង​ទ័ព​បាន​ចាត់​តាំង​ត្រឹម​ត្រូវ​តាម​សេចក្តី​កំ​ណត់​ធា​នា​សន្តិ​សុខ សណ្តាប់​ធ្នាប់ និង​សុ​វត្ថិ​ភាព​ជា​ដាច់​ខាត។ គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​ភូមិ​ភាគ​គ្រប់​លំ​ដាប់​ថ្នាក់ តែង​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ល្អ​នូវ​ការ​ងារ​គោល​នយោ​បាយ​សមរ​ភូមិ​ក្រោយ​យោ​ធា។ ក្នុង​នោះ ឃុំ សង្កាត់​នា​នា​បាន​ចាត់​តាំង​ឧបត្ថម្ភ​យុវ​ជន​ដែល​ត្រៀម​ចូល​បម្រើ​កង​ទ័ព សរុប​ទឹក​ប្រាក់​ជិត​៥​ពាន់​លាន​ដុង។

ថ្លែង​ចង្អុល​ការ​នៅ​អង្គ​សនិ្ន​បាត លោក​ត្រឿង​កាញ់​ត្វៀង សំ​ណូម​ពរ​បន្ត​បង្កើន​ការ​ដឹក​នា​របស់​គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់ ការ​ប្រតិ​បត្តិ​ការ​របស់​រដ្ឋ​អំ​ណាច តួនា​ទី​ធ្វើ​សេនា​ធិការ​របស់​ស្ថាន​ប័ន​យោ​ធា​និង​ការ​ទទួល​ខុស​ត្រូវ​របស់​គណៈ ផ្នែក​និង​អង្គ​ការ​មហា​ជន​នា​នា​ក្នុង​ការ​ងារ ជ្រើស​រើស​និង​កោះ​ហៅ​ពល​រដ្ឋ​ចូល​បម្រើ​កង​ទ័ព; ផ្សារ​ភ្ជាប់​នឹង​ការ​ងារ​ជ្រើស​រើស​និង​កោះ​ហៅ​ពល​រដ្ឋ​ចូល​បម្រើ​កង​ទ័ព​ជា​មួយ​នឹង​ការ​កសាង​កង​កម្លាំង​ប្រ​ចាំ​ការ កង​បម្រុង​កំ​ណែន​និង​ប្រ​ភព​កម្មា​ភិបាល​នៅ​មូល​ដ្ឋាន; ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​កា​តព្វ​កិច្ច​យោ​ធា​និង​ឯក​សារ​ដែល​ជាប់​ពាក់​ព័ន្ធ; ចុះ​ឈ្មោះ​គ្រប់​គ្រង​បាន​ឱ្យ​ហ្មត់​ចត់​នូវ​ចំ​នួន​ពល​រដ្ឋ​ឋិត​ក្នុង​កម្រិត​អា​យុ​ត្រៀម​លក្ខណៈ​ចូល​បម្រើ​កង​ទ័ព។ ភូមិ​ភាគ​នា​នា​អនុវត្ត​ល្អ​គោល​នយោ​បាយ​ចំ​ពោះ​យុវ​ជន​ដែល​បាន​អនុ​វត្ត​បញ្ចប់​កា​តព្វ​កិច្ច​យោ​ធា​យក​ចិត្ត​ទុក​ដាក់​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​ដល់​យុវ​ជន​ដែល​រំសាយ​ពី​ជួរ​ទ័ព៕

  ផាម​ទ្រុង-មុនី

ចែករំលែកអត្ថបទ