16/04/2026 - 06:01

គ្រូ​ពេទ្យ​ថាច់​ម៉ាច់ អស់​ពី​ចិត្ត​ដើម្បី​សុខ​ភាព​ជន​រួម​ជាតិ​ខ្មែរ 

ជិត​២០​ឆ្នាំ​ផ្សារ​ភ្ជាប់​នឹង​សុខា​ភិបាល​មូល​ដ្ឋាន គ្រូ​ពេទ្យ ថាច់​ម៉ាច់ បំ​ពេញ​ការ​ងារ​នៅ​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​វិញ​ហាយ ទី​ក្រុង​កឹង​ធើ តែង​អស់​ពី​ចិត្ត​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន​និង​អស់​ពី​ចិត្ត​ដើម្បី​អ្នក​ជំ​ងឺ ផ្តើម​ពី​នោះ​បាន​មា​មីង​ជឿ​ទុក​ចិត្ត និង​ស្រ​ឡាញ់​រាប់​អាន។

 គ្រូ​ពេទ្យ ថាច់​ម៉ាច់ អស់​ពី​ចិត្ត​ដើម្បី​សុខ​ភាព​ប្រ​ជា​ជន​នៅ​មូល​ដ្ឋាន។

ពី​មុន គ្រូ​ពេទ្យ​ថាច់​ម៉ាច់ បំ​ពេញ​ការ​ងារ​នៅ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ហ្វា​ដុង ទី​រួម​ខេត្ត​វិញ​ចូវ ខេត្ត​សុក​ត្រាំង (ចាស់)។ ក្រោយ​ពី​រួម​បញ្ចូល បង​បន្ត​ទទួល​ភារ​កិច្ច​នៅ​ដំ​ណាក់​សុខា​ភិ​បាល ឃុំ​វិញ​ហាយ។ ក្នុង​បរិ​ការណ៍​មូល​ដ្ឋាន​សម្ភារៈ​និង​ប្រ​ភព​ឱសថ​នៅ​មាន​កម្រិត ការ​ពិ​និត្យ​និង​ព្យា​បាល​នៅ​ថ្នាក់​មូល​ដ្ឋាន​ប្រ​ឈម​នឹង​ការ​លំ​បាក​មិន​តិច​ឡើយ។ ថ្វី​ដ្បិត​ដូច្នោះ​ក្តី ដោយ​ភាព​ម្ចាស់​ការ និង​ភាព​រវៀស​រវៃ គ្រូ​ពេទ្យ​ថាច់​ម៉ាច់ រួម​ជា​មួយ​នឹង​កង​ជួរ​សុខា​ភិ​បាល​ឃុំ​បាន​រក​ឃើញ​នូវ​ដំ​ណោះ​ស្រាយ​សម​ស្រប ប្រើ​ប្រាស់​មាន​ប្រ​សិទ្ធ​ភាព​ប្រ​ភព​កម្លាំង​ដែល​មាន​ស្រាប់ ដើម្បី​ធា​នា​ប្រ​ជា​ជនទទួល​បាន​ការ​ពិ​និត្យ​និង​ព្យា​បាល​ទាន់​ពេល​វេលា។

គ្រូ​ពេទ្យ​ថាច់​ម៉ាច់ មិន​ត្រឹម​តែ​អនុ​វត្ត​ភារ​កិច្ច​ពិ​និត្យ​ជំ​ងឺ​និង​ជូន​ឱសថ​បាន​ល្អ​ប៉ុណ្ណោះ​ទេ គាត់​នៅ​ទាំង​ចូល​រួម​ដោយ​ផ្ទាល់​ក្នុង​ការ​ជួយ​សង្គ្រោះ​ដំ​បូង​ដល់​អ្នក​ជំងឺ​ទៀត​ផង។ ចំ​ពោះ​ករណី​ដែល​ហួស​ពី​ជំ​នាញ​របស់​សុខា​ភិបាល​មូល​ដ្ឋាន ដូច​ជា​ជំងឺ​ខ្សោយ​បេះ​ដូង ឬ​ជំងឺ​ធ្ងន់​ផ្សេង​ទៀត គាត់​សហ​ការ​បញ្ជូន​អ្នក​ជំងឺ​ទៅ​កាន់​មន្ទីរ​ពេទ្យថ្នាក់​លើ​បាន​ឆាប់​រហ័ស ធា​នា​សុ​វត្ថិ​ភាព​ខ្ពស់​បំ​ផុត​ជូន​អ្នក​ជំងឺ។ ភាព​រហ័ស​រហួន​និង​វិនិច្ឆ័យ​ស្ថាន​ការណ៍​ទាន់​ពេល​វេលា​នេះ បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​ជួយ​សង្គ្រោះ​អា​យុ​ជី​វិត​ជា​ច្រើន​ករណី និង​កាត់​បន្ថយ​ហា​និភ័យ​គួរ​ឱ្យ​សោក​ស្តាយ។

មិន​ត្រឹម​តែ​មាន​មុខ​ជំ​នាញ​ពូ​កែ​ប៉ុណ្ណោះ​ទេ គ្រូ​ពេទ្យ​ថាច់​ម៉ាច់ នៅ​ទាំង​បាន​ប្រ​ជា​ជន​ស្រ​ឡាញ់​ទុក​ចិត្ត ពី​ព្រោះ​អា​កប្ប​កិរិ​យា ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​ដោយ​អស់​ចិត្ត​និង​រួស​រាយ​រាក់​ទាក់។ ជា​ជន​រួម​ជាតិ​ខ្មែរ ម្ល៉ោះ​ហើយ​គាត់​តែង​យល់​ពី​អា​រម្មណ៍​របស់​មា​មីង ផ្តើម​ពី​នោះ បង្ក​ឱ្យ​មាន​ការ​យល់​ស្រប ទំ​នុក​ចិត្ត​ក្នុង​ដំ​ណើរ​ការ​ថែ​ទាំ​សុខ​ភាព។ ប្រ​ការ​នេះ រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ម្ចាស់​ការ​បង្ការ​ទប់​ស្កាត់ និង​ការ​ពារ​សុខ​ភាព​ប្រ​ជា​ជន។

ក្នុង​ការ​ងារ បង​តែង​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ ត្រៀម​ទទួល​និង​សម្រេច​បាន​ល្អ​រាល់​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន។ ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឥត​ឈប់​ឈរ បង​បាន​សម្រេច​ភារ​កិច្ច​ឆ្នើម​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់និង​បាន​ទទួល​ស្គាល់​កិត្តិ​នាម “យុទ្ធ​ជន​ប្រ​ឡង​ប្រ​ណាំង​មូល​ដ្ឋាន”។ ពិ​សេស ឆ្នាំ ២០២៥ កន្លង​ហើយ គ្រូ​ពេទ្យ ថាច់​ម៉ាច់ បាន​វាយ​តម្លៃ​សម្រេច​ភារ​កិច្ច​ឆ្នើម​ជា​បន្តក្លាយ​ជា​គំរូ​លេច​ធ្លោ​របស់​កង​ជួរ​សុខា​ភិបាល​មូល​ដ្ឋាន។

បង​ង្វៀង​វ៉ាន់​ហឿង នា​យក​រង​ដំ​ណាក់​សុខា​ភិបាល​ឃុំ​វិញ​ហាយ បញ្ជាក់៖ “គ្រូ​ពេទ្យ​ថាច់​ម៉ាច់ ជា​កម្មា​ភិបាល​ឆ្នើម​មួយ​រូប​របស់​អង្គ​ភាព។ គាត់​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​និង​អស់​ពី​ចិត្ត​ចំ​ពោះ​អ្នក​ជំ​ងឺ។ ដោយ​មាន​មុខ​ជំ​នាញ​រឹង​ប៉ឹង​និង​អា​កប្ប​កិរិ​យា​រួស​រាយ​រាក់​ទាក់ ម្ល៉ោះ​ហើយ​គាត់​បាន​ប្រ​ជា​ជន​ជឿ​ទុក​ចិត្ត និង​បាន​សមូ​ហ​ភាពវាយ​តម្លៃ​ខ្ពស់”។

នៅ​ពេល​ជួប​ការ​លំ​បាក​នា​បច្ចុប្បន្ន ការ​អស់​ពី​ចិត្ត​របស់​គ្រូ​ពេទ្យ ថាច់​ម៉ាច់ បាន​រួម​ចំ​ណែក​ពង្រឹង​ទំ​នុក​ចិត្ត​របស់​ប្រ​ជា​ជន​លើ​សុខា​ភិបាល​មូល​ដ្ឋាន។ គាត់​គឺ​ជា​គំរូ​លេច​ធ្លោ​អំ​ពី​ការ​ទទួល​ខុស​ត្រូវ ក្រម​សីល​ធម៌​គ្រូ​ពេទ្យ​និង​ស្មារតី​បម្រើ​សហ​គមន៍៕

                                                                  ហុង​ទើ-វិមាន

ចែករំលែកអត្ថបទ