ជាតំបន់មួយដែលមានជនរួមជាតិខ្មែររស់នៅកុះករ ជាច្រើនឆ្នាំកន្លង គណៈកម្មាធិការបក្សនិងរដ្ឋអំណាចទីក្រុងកឹងធើ បានផ្តោតការយកចិត្តទុកដាក់វិនិយោគមូលដ្ឋានសម្ភារ:ទំនើបៗ និងអនុវត្តគ្រប់សព្វនូវគោលនយោបាយអនុគ្រោះ។ ផ្ដើមពីនោះ ជាសន្សឹមៗ បានលើកកម្ពស់គុណភាពអប់រំតំបន់ជនជាតិភាគតិចឱ្យប្រសើរឡើង។

សាលាបឋមសិក្សាដាយតឹម ១ នៅសង្កាត់មីស្វៀង បានវិនិយោគសាងសង់ធំទូលាយ រឹងមាំ។
ជាសាលាមួយមានសិស្សជនជាតិភាគតិចជាង ៩៥% ក្នុងរយ:ពេលកន្លង សាលាបឋមសិក្សាដាយតឹម ១ សង្កាត់មីស្វៀង តែងទទួលបានយកចិត្តទុកដាក់វិនិយោគមូលដ្ឋានសម្ភារ:និងឧបករណ៍បង្ហាត់បង្រៀន។ លោក យឿងថាញលីម ចាងហ្វាងសាលាមានប្រសាសន៍៖ សាលាបានវិនិយោគសាងសង់និងដាក់ឱ្យប្រើប្រាស់នៅឆ្នាំ ២០១៨ ជារៀងរាល់ឆ្នាំ សាលាបានទទួលសិស្សចុះឈ្មោះចូលរៀនជាង ៥០០ នាក់។ សាលាថ្មីធំទូលាយ មានមូលដ្ឋានសម្ភារៈនិងឧបករណ៍ទំនើបៗគ្រប់សព្វ បានរួមចំណែកលើកកម្ពស់គុណភាពអប់រំរបស់សាលា។ “សាលាបានវិនិយោគមូលដ្ឋានសម្ភារៈ គ្រៀងបរិក្ខារ ដូចជា ឧបករណ៍បង្ហាត់បង្រៀន និងទូរទស្សន៍ជាដើម ផ្តើមពីនោះ បានបង្កលក្ខណៈងាយស្រួលក្នុងការសិក្សា និងទាក់ទាញចំណាប់អារម្មណ៍សិស្សនៅពេលដែលប្អូនៗបានកៀកជិតកម្មវិធីចំណេះទូទៅឆ្នាំ ២០១៨ ឃើញថា គុណភាពសិស្សរៀងរាល់ឆ្នាំសម្រេចទិសដៅដែលបានកំណត់ចាប់ពី ៩៥% ឡើងទៅ…” - លោក យឿងថាញលីម ចាងហ្វាងសាលា បានឱ្យដឹងដូច្នេះ។
នៅឆ្នាំសិក្សា ២០២៥-២០២៦ អនុវិទ្យាល័យថាមដូង នៅឃុំង៉ុកតូ បានកៀរគរសិស្សចុះឈ្មោះចូលរៀន ៦៥៧ នាក់ ក្នុងនោះ សិស្សជនជាតិភាគតិចស្រូបអត្រាជាង ៩០%។ ដោយការយកចិត្តទុកដាក់ពិសេសរបស់រដ្ឋអំណាចភូមិភាគ អនុវិទ្យាល័យថាមដូង សម្រេចបទដ្ឋានជាតិនៅឆ្នាំ ២០១៦ និងសម្រេចបទដ្ឋានជាតិឡើងវិញនៅឆ្នាំ ២០២៤។ ជារៀងរាល់ឆ្នាំ សាលាទទួលបានការវិនិយោគសម្រាប់ជួសជុលនិងបំពាក់ឧបករណ៍បង្រៀន មានសួនកម្សាន្តសម្រាប់ប្អូនៗ សកម្មភាពក្រៅម៉ោងរៀន។ ថ្មីៗនេះ សាលាទទួលបានការជំនួយទូរទស្សន៍ ២២ គ្រឿង កុំព្យូទ័រ ៤១ គ្រឿង និងវិនិយោគលើកកម្ពស់ទីធ្លាសាលា គិតជាថវិកាជាង ១ ពាន់លានដុង។ ប្អូនថាច់ត្រឹងគីភឿង សិស្សរបស់សាលាឱ្យដឹង៖ “ជាមួយនឹងមូលដ្ឋានសម្ភារៈនិងហេដ្ឋារចនាសម្ព័ន្ធធំទូលាយដូច្នេះ បានបង្កលក្ខណៈងាយស្រួលឱ្យពួកប្អូនរៀនសូត្របានល្អ ព្រមទាំងទទួលបានកម្មវិធីសិក្សាថ្មីៗ”។
“ដោយបានការយកចិត្តទុកដាក់របស់រដ្ឋអំណាចភូមិភាគ និងការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ ឃើញថា គុណភាពសិក្សារបស់ប្អូនៗ បានលើកកម្ពស់យ៉ាងច្បាស់។ ក្នុងឆ្នាំសិក្សាកន្លង ហើយសិស្សទទួលបាននិទ្ទេសពូកែនិងល្អ ជាង ៧០%; សិស្សប្រឡងជាប់ឡើងថ្នាក់១០០% ” លោកគ្រូឡឹមអាញបាំង ចាងហ្វាងសាលា បានឱ្យដឹងដូច្នេះ។
អាចឃើញថា ការងារអប់រំជនជាតិរយ:ពេលកន្លង តែងបានគណៈកម្មាធិការបក្ស រដ្ឋអំណាច យកចិត្តទុកដាក់យ៉ាងពិសេស។ សំខាន់គឺគោលនយោបាយវិនិយោគមូលដ្ឋានសម្ភារៈតាមសាលារៀននៅតំបន់ឆ្ងាយ និងតំបន់ជនជាតិភាគតិច។ ផ្តើមពីការយកចិត្តទុកដាក់នោះ ជាជំហានៗបានលើកកម្ពស់គុណភាពអប់រំទូទៅលើភូមិឋានទីក្រុងកឹងធើនិយាយរួមនិងតំបន់ជនជាតិភាគតិចនិយាយដោយឡែក៕
ថាញវ៉ាង-ត្រឹងរ៉ូន