មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

16/04/2026 - 06:27

ពង្រីក​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​បម្រើ​ប្រ​ជា​ជន 

ក្នុង​បរិ​ការណ៍​នា​បច្បុប្បន្ន ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថល មិន​នៅ​ជា​គំ​និត​ទូ​ទៅ​វែង​ឆ្ងាយ​ទៀត​ទេ ប៉ុន្តែ​បាន​ក្លាយ​ជា​ត្រី​វិស័យ​សម្រាប់​ការ​ងារ​គ្រប់​គ្រង​រដ្ឋ​បាល​នៅ​មូល​ដ្ឋាន​ទៅ​វិញ។ នៅ​តាម​ភូមិ​ភាគ ដូច៖ ឃុំ​ឡឹម​តឹង និង​សង្កាត់​វិញ​ចូវ ទី​ក្រុង​កឹង​ធើ មាន​ទម្រង់​ដូច​ជា “ជំ​នួយ​ការ​ពល​រដ្ឋ​ឌីជី​ថល” ឬ​ក៏​យុទ្ធ​នា​ការ “ដើរ​គ្រប់​ច្រក​ល្ហក គ្រប់​គ្រួ​សារ” កំ​ពុង​ធ្វើ​ឱ្យ​ផ្លាស់​ប្តូរ​ទិដ្ឋ​ភាព​ជីវ​ភាព​រស់​នៅ​យ៉ាង​ពិត​ប្រា​កដ ជួយ​ប្រ​ជា​ជន ពិ​សេស​ជន​ជាតិ​ភាគ​តិច បាន​បង្ខិត​ជិត​សេវា​រដ្ឋ​ប្រកប​ដោយ​សម​ភាព តម្លា​ភាព​និងប្រ​សិទ្ធ​ភាព។

សមា​ជិក​ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល សហ​គមន៍​សង្កាត់​វិញ​ចូវ ជំ​នួយ​ប្រ​ជា​ជន​ភូមិ​ឋាន​
ប្រើ​ប្រាស់​សេវា​ឌី​ជីថល។ រូប៖ ថាញ​ហ៊ុង

ខណៈ​ពេល “ជំ​នួយ​ការ​ឌីជី​ថល” នៅ​ក្បែរ​ប្រ​ជា​ជន​ជា​និច្ច

នៅ​ឃុំ​ឡឹម​តឹង ការ​ផ្សព្វ​ផ្សាយ​ទម្រង់ “ជំ​នួយ​ការ​ពល​រដ្ឋ​ឌីជី​ថល” លើ​ប្រ​ព័ន្ធ Zalo បង្ក​បាន​ជា​របត់​ថ្មី​មួយ​ក្នុង​ការ​បង្ខិត​ជិត​សំ​ណុំ​បែប​បទ​រដ្ឋ​បាល​នៅ​មូល​ដ្ឋាន។ ដ្បិត​អី​កាល​ពី​មុន​នេះ មា​មីង​ត្រូវ​ធ្វើ​ដំ​ណើរ​ផ្លូវ​ឆ្ងាយ ទៅ​កាន់​ទី​ស្នាក់​ការ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ ដើម្បី​សាក​សួរ​ពី​សំ​ណុំ​លិ​ខិត សព្វ​ថ្ងៃ​ប្រ​ជា​ជន​គ្រាន់​តែ​មាន​ទូរ​ស័ព្ទ​ឆ្លាត​វៃ​មួយ​គ្រឿង​ភ្ជាប់​អ៊ី​ធឺ​ណិត និ​មាន បញ្ចូល​ប្រ​ព័ន្ធ Zalo គឺ​អាច​នឹង​ដោះ​ដូរ​ជា​មួយ​កម្មា​ភិបាល​ណែ​នាំ​បាន​ឆាប់​រហ័ស​និង​មាន​ប្រ​សិទ្ធ​ភាព។ ទម្រង់​នេះ មិន​ត្រឹម​តែ​ជា​ប្រ​ព័ន្ធ​មួយ​ផ្តល់​ដំ​ណឹង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​សកម្ម​ភាព ​ដូច​ជា “បុគ្គ​លិក​ផ្តល់​ពិ​គ្រោះ​ម្នាក់ ២៤​/៧ ទៀត​ផង”។ ជំ​នួយ​ការ​ពល​រដ្ឋឌី​ជី​ថល បាន​រួម​បញ្ចូល​រាល់​ការ​ងារ​ឆ្លើយ​តប​ដោយ​ស្វ័យ​ប្រ​វត្តិ ផ្គត់​ផ្គង់​ព័ត៌​មាន​លម្អិត​ពី​ប្រ​ភេទ​ក្រ​ដាស​ស្នាម​ផ្សេងៗ ដែល​ចាំ​បាច់​សម្រាប់​សំ​ណុំ​បែប​បទ​ទូទៅ ដូច​ជា​សំ​បុត្រ​កំ​ណើត​លិ​ខិត​ចុះ​បញ្ជី​មរណ​ភាព សំ​បុត្រ​អា​ពាហ៍​ពិ​ពាហ៍ ដី​ធ្លី ឬ​ក៏​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល​៘ ប្រ​ការ​នេះ​ មានអត្ថ​ន័យ​ពិ​សេស​ចំ​ពោះ​ប្រ​ជា​ជន​ជួយ​ពួក​គាត់​ម្ចាស់​ការ​ពេល​វេលា និង​បន្ថយ​ការ​ធើ្វ​ដំ​ណើរ​ទៅ​មក​ដោយ​សារ​ខ្វះ​ក្រ​ដាស​ស្នាម។

ការ​ជ្រើស​រើស Zalo ជា​មូល​ដ្ឋាន​គ្រឹះ​មួយ​នៃ​បណ្តាញ​សង្គម​ទូ​ទៅ​ដែល​សម​ស្រប​ទៅ​នឹង​វ័យ ដើម្បី​ធ្វើ​ជា​បរិ​ស្ថាន​ផ្សព្វ​ផ្សាយ បញ្ជាក់​ពីភាព​វាង​វៃ​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ក្នុង​ការ​បំ​បាត់​ការ​រា​រាំង​ពី​ការ​បញ្ចូល​បន្ថែម​រាល់​ប្រ​ព័ន្ធ​ជំ​នាញ​ពិ​សេស​ដែល​ស្មុគ​ស្មាញ ជួយ​ប្រ​ជា​ជន​បង្ខិត​ជិត​បច្ចេក​វិទ្យាប្រ​កប​ដោយ​ភាព​សា​មញ្ញ​និង​ជិត​ស្និទ្ធ។ លោក យឿង​ង៉ុក​ក្វាង នា​យក​មជ្ឈ​មណ្ឌល​បម្រើ​រដ្ឋ​បាល​រដ្ឋ​ឃុំ​ឡឹម​តឹង ទី​ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ “ក្រោយ​ពី​រួម​បញ្ចូល​រដ្ឋ​អំ​ណាច​ភូមិ​ភាគ សំ​ណុំ​លិ​ខិត​ដោះ​ស្រាយ​កើន​ឡើង​ច្រើន​ណាស់។ អា​ស្រ័យ​ហេតុ​នេះ មជ្ឈ​មណ្ឌល​បាន​ដោះ​ដូរ រៀន​សូត្រ ស្រាវ​ជ្រាវ ដើម្បី​ដាក់​បញ្ចូល​ជំ​នួយ​ការ​ពល​រដ្ឋ​ឌីជី​ថល​ក្នុង​ការ​ប្រើ​ប្រាស់ សំ​ដៅ​បម្រើ​ប្រ​ជា​ជន​បាន​ល្អ​ប្រ​សើរ។ ឆ្លង​តាមរយៈ​ស្រាវ​ជ្រាវ​ឃើញ​ថា ប្រ​ព័ន្ធ Zalo សម​ស្រប​នឹង​លក្ខណៈ​ជាក់​ស្តែង ពី​ព្រោះ​ភាគ​ច្រើន​ប្រ​ជា​ជន​ធ្លាប់​ប្រើ និង​យល់​ដឹង​ពី​របៀប​ប្រើ Zalo ផង។ ឆ្លង​តាម​រយៈ​នៃ​មូល​ដ្ឋាន​គ្រឹះ​នេះ ប្រ​ជា​ជន​គ្រាន់​តែ​បញ្ចូល​លេខ​កូដ ឬ​ផ្ញើ​សារ គឺ​អាច​នឹង​ទទួល​បាន​លទ្ធ​ផល​ពិ​និត្យ​ស្រាវ​ជ្រាវ​ភ្លាម។ ឆ្លង​តាម​រយៈ​ដំ​ណាក់​កាល​ផ្សព្វ​ផ្សាយ អាច​នឹង​ឃើញ​ថា​ដំ​ណោះ​ស្រាយ​នេះ នាំ​មក​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង”។

ទម្រង់​ជំ​នួយ​ការ​ពល​រដ្ឋ​ឌីជី​ថល លើ​ប្រ​ព័ន្ធ Zalo របស់​ឃុំ​ឡឹម​តឹង មិន​ត្រឹម​តែ​សម​ស្រប​នឹង​ភាព​ជាក់​ស្តែង​នៅ​មូល​ដ្ឋាន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្លាស់​ថ្មី​មាន​ប្រ​សិទ្ធ​ភាព​វិធី​ជំ​នួយ​ប្រ​ជា​ជន ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថល​ភូមិភាគ​អភិ​វឌ្ឍ​ទៀត​ផង។

នាំ​ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​ដល់​គ្រួ​សារ​នីមួយៗ

សង្កាត់​វិញ​ចូវ​ ទី​ក្រុង​កឹង​ធើ ក៏​ជា​ចំ​ណុច​លេច​ធ្លោ​នៃ​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថល​ដែរ ប៉ុន្តែ​ដោយ​​របៀប​បង្ខិត​ជិត​ដោយ​ផ្ទាល់​នៅ​មជ្ឈ​មណ្ឌល​បម្រើ​រដ្ឋ​បាល​រដ្ឋ។ នៅ​ទី​នេះ បរិ​យា​កាស​ធ្វើ​ការ​តែង​ប្រ​កប​ដោយ​ភាព​ជំ​នាញ​និង​ហ្មត់​ចត់។ រូប​ភាព​ប្រ​ជា​ជន​វិល​វល់​នឹង​ក្រ​ដាស​ស្នាម​ធ្វើ​ដោយ​ដៃ ឥ​ឡូវ​បាន​ជំ​នួស​ដោយ​ការ​ឧបត្ថម្ភ​ដោយ​អស់​ពី​ចិត្ត​របស់​កម្មា​ភិបាល តាម​រយៈ​ប្រ​ព័ន្ធ​កុំ​ព្យូ​ទ័រ​និង​សំ​ណុំ​លិ​ខិត​អេ​ឡិច​ត្រូ​និក។ អា​ស្រ័យ​ការ​ផ្លាស់​ប្តូរ​នេះ  សំ​ណុំ​បែប​បទ​ផ្សេងៗ​ដ៏​ស្មុគ្រ​ស្មាញ​កាល​ពី​មុន ឥ​ឡូវ​បាន​ដោះ​ស្រាយ​ឆាប់​រហ័ស ជួយ​មា​មីង​ប្រិត​សំ​ចៃ​បាន​ពេល​វេ លា។ បង​ស្រី​ថាច់​ធី​ផា ប្រ​ជា​ជន​ម្នាក់​នៅ​សង្កាត់​វិញ​ចូវ ឱ្យ​ដឹង​ដោយ​ក្តី​រីក​រាយ៖ “ខ្ញុំ​មក​ធ្វើ​សំ​ណុំ​បែប​បទ​ធា​នា​រ៉ាប់​រង​សង្គម មក​ទី​នេះ​កម្មា​ភិបាល ណែ​នាំ​អស់​ពី​ចិត្ត បង្ហាញ​ខ្ញុំ​ចុច​លេខ ពិ​និត្យ​សំ​ណុំ​លិ​ខិត​និង​ណែ​នាំ​ទៅ​កាន់​បន្ទប់​លេខ ៨ ដើម្បី​ជួប​កម្មា​ភិបាល​ទទួល​បន្ទុក កម្មា​ភិ​បាល​នៅ​ទី​នេះ​អស់​ពី​ចិត្ត​និង​រាក់​ទាក់​ណាស់”។

ផ្តើម​ពី​ការ​អនុ​វត្ត​នូវ​ដំ​ណោះ​ស្រាយ​ព្រមៗ​គ្នា និង​ពង្រីក​ជា​អតិ​បរ​មា​ផ្លាស់​ប្តូរ​ឌី​ជី​ថល​ក្នុង​ការ​ដោះ​ស្រាយ​សំ​ណុំ​បែប​បទ​រដ្ឋ​បាល អត្រា​បែប​បទ​រដ្ឋ​បាល​បាន​ទទួល និង​សងលទ្ធ​ផល​ដោះ​ស្រាយ​នៅ​ច្រក​ទ្វារ​តែ​មួយ​របស់​សង្កាត់​សម្រេច​៩៩,៨៤%; អត្រា​សំ​ណុំ​លិ​ខិត​សង​ទៅមុន​ត្រូវ​តាម​ការ​កំ​ណត់​សម្រេច ៩៩,​៦២%។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ រយៈ​ពេល​កន្លង ដើម្បី​ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថល​ឱ្យ​កាន់​តែ​ជិត​ជាង​ទៀត​សម្រាប់​ជន​រួម​ជាតិ​និយាយ​ដោយ​ឡែក និង​ប្រ​ជា​ជន​លើ​ភូមិ​ឋាន​សង្កាត់​និយាយ​រួម ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​សង្កាត់​វិញ​ចូវ ថែម​ទាំង​ចាត់​តាំង​ការ​ចេញ​ដំ​ណើរ​អនុវត្ត​យុទ្ធ​នា​ការ “ដើរ​គ្រប់​ច្រក​ល្ហក គ្រប់​គ្រួ​សារ ណែ​នាំ​ប្រ​ជា​ជន​ពី​បំ​ណិន​ឌី​ជី​ថល និង​ប្រើ​ប្រាស់​រាល់​សេវា​ឌី​ជី​ថល” លើ​ភូមិ​ឋាន​សំ​ដៅ​ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថល​ឱ្យ​កាន់​តែ​ជិត​ជាង​ទៀត​សម្រាប់​ប្រ​ជា​ជន។

លោក​ង្វៀង​មិញ​ជី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​វិញ​ចូវ ចែក​រំលែក៖ “យើង​ខ្ញុំ​កំ​ណត់​ច្បាស់​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថល​និង​ផ្លាស់​ថ្មី​គំ​និត​ច្នៃ​ប្រ​តិដ្ឋ គប្បី​ក្លាយ​ជា​កម្លាំង​ជំ​រុញ​ដើម្បី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច - សង្គម។ ជា​មួយ​គោល​លំ​នាំ​ជិត​ស្និទ្ធ​ជា​មួយ​ប្រ​ជា​ជន កៀក​ជិត​ប្រ​ជា​ជន យើង​ខ្ញុំ​មិន​ត្រឹម​តែ​ជួយ​ប្រ​ជា​ជន​ធ្វើ​សំ​ណុំ​បែប​បទ​រដ្ឋ​បាល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បណ្តុះ​បណ្តាល ​បំ​ណិន​ឌី​ជី​ថល​ចាំ​បាច់ ដូច​ជា៖ ទូ​ទាត់​មិន​បាច់​ប្រើ​សាច់​ប្រាក់ បំ​ណិន​ចៀស​វាង​ការ​ឆបោក​តាម​ បណ្តាញ​សង្គម​។ល។ ទិស​ដៅ​ដ៏​ធំ​បំ​ផុត​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​សង្កាត់ គឺ​ប្រឹង​ប្រែង​កសាង​ខឿន​រដ្ឋ​បាល​ទំ​នើប​យក​ប្រ​ជា​ជន​ធ្វើ​ជា​មជ្ឍ​មណ្ឌល”។

ជាក់​ស្តែង​ការ​ផ្សព្វ​ផ្សាយ​នៅ​ឃុំ​ឡឹម​តឹង​និង​សង្កាត់​វិញ​ចូវ គឺ​ជា​សា​ក្សី​រស់​រវើក បញ្ជាក់៖ ផ្លាស់​ប្តូរ​ឌី​ជី​ថល មិន​ចាំ​បាច់​ត្រូវ​ចាប់​ផ្តើម​ដោយ​គម្រោង​ធំ​ធេង​ទេ គឺ​គ្រាន់​តែ​ចាប់​ផ្តើម​ដោយ​ផ្ញើ​សារ​តាម Zalo ឬ​ក៏​ណែ​នាំ​មា​មីង​ចុច​លេខ​តាម​លំ​ដាប់​លំ​ដោយ​តែ​ប៉ុណ្ណោះ។ នោះ​គឺ​ជា​ការ​តភ្ជាប់​រវាង​បច្ចេក​វិទ្យា​ទំ​នើប និង​ការ​អស់​ពី​ចិត្ត​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ។ ការ​ពង្រីក​ជា​អតិ​បរ​មា​នូវ​សក្តា​នុភាព​នៃ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​រយៈ​ពេល​កន្លង បាន​នាំ​មក​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ប្រ​ជា​ជន​និង​អា​ជីវ​កម្ម។ នេះ​មិន​ត្រឹម​តែ​ជា​ចលនា​បណ្តោះ​អា​សន្ន​ទេ ​ថែម​ទាំង​ជា​ដំ​ណើរ​ការ​មួយ​ដ៏​យូរ​អង្វែង ដើម្បី​កសាង​ខឿន “សង្គម​ឌី​ជី​ថល” កន្លែង​ដែល​មិន​ទុក​ចោល​អ្នក​ណា​ឱ្យ​នៅ​ខាង​ក្រោយ​ឡើយ៕                      

                          ថាញ​ហ៊ុង- លីសៀ​

ចែករំលែកអត្ថបទ