14/04/2026 - 21:17

កា​ម៉ាវ​ចាត់​តាំង​ពិធី​ប្រ​ណាំង​ទូក-ង​ខ្នាត​តូច អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ខ្មែរ 

សម្រប​នឹង​បរិ​យា​កាស​ដ៏​សប្បាយ​រីក​រាយ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រ​ពៃ​ណី​ខ្មែរ នា​ថ្ងៃ​ទី ១៤ ខែ​មេ​សា នៅ​វត្ត​សុរិ​យា​រាម ឃុំ​ហឹង​ហោយ ខេត្ត​កា​ម៉ាវ បាន​ចាត់​តាំង​ពិ​ធី​ប្រ​ណាំង​ទូក​-ង​ខ្នាត​តូច (បើក​ទូ​លាយ) ឆ្នាំ​២០២៦។ អញ្ជើញ​ចូល​រួម​ក្នុង​ពិធី មាន​ថ្នាក់​ដឹក​នាំ​មន្ទីរ​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍​ខេត្ត​កា​ម៉ាវ មន្ទីរ​ជន​ជាតិ​និង​សាស​នា រដ្ឋ​អំ​ណាច​ភូមិ​ភាគ​និង​គណៈ​កម្ម​ការ​វត្ត​នា​នា​ក្នុង​ខេត្ត មួយ​អន្លើ​ដោយ​ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​ឋាន​ខេត្ត​ចូល​រួម​ច្រើន​កុះ​ករ។

ពិធី​ប្រ​ណាំង​ទូក​-ង​ខ្នាត​តូច មាន​ទូក​ចូល​រួម​អុំ​ប្រ​ណាំង ២៤ គ្រឿង ដោយ​មាន​កី​ឡា​ករ​ជាង ៣៦០ នាក់ មក​ពី​វត្ត​នា​នា​ក្នុង​និង​ក្រៅ​ខេត្ត។ ការ​ប្រ​កួត​បាន​ចាត់​តាំង​ផ្អែក​លើ​ស្មារ​តី​កី​ឡា​យ៉ាង​ម៉ឺង​មាត់ ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​អាជ្ញា​កណ្តាល​នៃ​មជ្ឈ​មណ្ឌល​ហ្វឹក​ហ្វឺន​និង​ក្រ​កួត​កី​ឡា​ខេត្ត។ ក្រោ​ពី​ពិ​ធី​បើក​ក្រុម​ទូក​ទាំង​អស់​នឹង​ឈាន​ចូល​ការ​អុំ​ប្រ​ណាំង​ដោយ​ស្មារតី​ប្តេជ្ញា​ចិត្ត សាម​គ្គី​និង​អភិ​រក្ស។ លើ​ខ្សែ​ទឹក​អុំ កី​ឡា​ករ​បាន​ព្រួត​កម្លាំង​អុំ​យ៉ាង​ស្វិត​ស្វាញ មោះ​មុត លាយ​ឡំ​និង​សំ​ឡេង​ហ៊ោក​ញ្ជ្រៀវ​គាំ​ទ្រ​ពី​សំ​ណាក់​ទស្ស​និក​ជន បង្ក​ជា​បរិ​យា​កាស​សប្បាយ​រីក​រាយ ពោ​ពេញ​ដោយ​ពណ៌​ចម្រុះ។

ក្រុម​ទូក-ង ខ្នាត​តូច អុំ​ប្រ​ណាំង​យ៉ាង​សិ្វត​ស្វាញ​នៅ​វត្ត​សុរិ​យា​រាម ខេត្ត​កា​ម៉ាវ។

លើក​ដំ​បូង​ចូល​រួម​អុំ​ទូក-ង​ខ្នាត​តូច​នៅ​វត្ត​សុរិ​យា​រាម បង​យ័ញ​មិញ​ត្រា កីឡា​ករ​ទូក​ឡាយ​ហ្វា ទី​ក្រុង​កឹង​ធើ ឱ្យ​ដឹង​ដោយ​ក្តី​រំភើប “ពិ​ធី​ប្រ​ណាំង​ទូក-ង ខ្នាត​តូច​ឆ្នាំ​នេះ មាន​ក្រុម​ទូក​ពូ​កែៗ​ជា​ច្រើន ប៉ុន្តែ យើង​ខ្ញុំ​ប្តេជ្ញា​ចិត្ត​យក​ឈ្នះ​ពាន​រង្វាន់។ សង្ឃឹម​ថា ពិធី​ប្រ​ណាំង​ទូក​នឹង​បាន​ចាត់​តាំង​ឡើង​ជា​ប្រ​ចាំ​ឆ្នាំ ដើម្បី​ក្រុម​ទូក​នា​នា​បាន​ចូល​រួម​អុំ​ដោះ​ដូរ លត់​ដំ​សុខ​ភាព​និង​អភិ​រក្ស​វប្ប​ធម៌​ល្អ​ប្រ​ពៃ​របស់​ជន​ជាតិ ព្រម​ទាំង​បង្ក​បរិ​យា​កាស​សប្បាយ​រីក​រាយ​សាម​គ្គី​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រ​ពៃ​ណី​ខ្មែរ”។

ព្រះ​តេជ​ព្រះ​គុណ លី​ក្វាង​ឡុង ព្រះ​ចៅ​អធិ​ការ​វត្ត​សុរិ​យា​រាម មាន​ថេដី​កា៖ “ពិ​ធី​ប្រ​ណាំង​ទូក-ង​ខ្នាត​តូច​នៅ​វត្ត​សុរិ​យា​រាម គឺ​ជា​សកម្ម​ភាព​ប្រ​វេណី​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដែល​បាន​ចាត់​តាំង​ជា​ប្រ​ចាំ​ឆ្នាំ។ តាម​រយៈ​នោះ បង្ក​ជា​បរិ​យា​កាស​យ៉ាង​សប្បាយ​រីក​រាយ​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ថែម​ទាំង​ជំ​រុញ​ចលនា​កី​ឡា​និង​រួម​ចំ​ណែក​រឹត​បន្តឹង​ចំ​ណង​សាមគ្គី​ជន​ជាតិ។ ពិ​សេស ដើម្បី​អភិ​រក្ស​និង​ពង្រីក​លក្ខណៈ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ខេត្ត។ ក្រៅ​ពី​នោះ វត្ត​នៅ​ទាំង​ចាត់​តាំង​នូវ​សកម្ម​ភាព​វប្ប​ធម៌ សិល្បៈ ល្បែង​ប្រ​ជា​ប្រិយ​ក្នុង​រយៈ​ពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី ១៤ និង​ថ្ងៃ​ទី ១៥ ខែ​មេ​សា មាន​ដូច៖ សម្តែង​សិល្បៈ ​របាំ​អប្សរា  ទាញ​ព្រ័ត្រ…។

*មុន​នោះ ក្នុង​រយៈ​ពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​១២​និង​ថ្ងៃ​ទី​១៣ ខែ​មេ​សា ឆ្នាំ​២០២៦ នៅ​វត្ត​បុប្ផា​រាម ភូមិ​កៃ​យ៉ា ឃុំ​ហឹង​ហោយ ក៏​បាន​ប្រា​រព្ធ​ពិធី​ប្រ​ណាំង​ទូក-ង​ខ្នាត​តូច ដើម្បី​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ខ្មែរ​ផង​ដែរ។ សកម្ម​ភាព​ពោល​ខាង​លើ ដើម្បី​រួម​ចំ​ណែក​ក្នុង​ការ​អភិ​រក្ស​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​និង​រីក​សាយ​ភាយ​ស្មារតី​សាម​គ្គី​សហ​គមន៍។ ក្រុម​កី​ឡា​ករ​ចូល​រួម​អុំ​ប្រ​ណាំង​ចម្ងាយ​ខ្សែ​ទឹក ៥០០ ម៉ែត្រ មាន​១២​ទូក​មក​ពី​ឃុំ​ហឹង​ហោយ វិញ​ត្រាច់ វិញ​ថាញ ខេត្ត​កា​ម៉ាវ ឃុំ​ឡាយ​ហ្វា​និង​ឈូង​ធំ ទី​ក្រុង​កឹង​ធើ ក្រុម​ទូក​នី​មួយៗ​មាន​កី​ឡា​ករ​១២​នាក់។ ពិធី​អុំ​ប្រ​ណាំង​ទាក់​ទាញ​មា​មីង​ពុទ្ធ​បរិ​ស័ទ​និង​ភ្ញៀវ​ទេស​ចរ​ចូល​រួម​ទស្ស​នា គាំ​ទ្រ​យ៉ាង​កុះ​ករ បង្ក​ជា​បរិ​យា​កាស​សប្បាយ​រីក​រាយ។

ជន​រួម​ជាតិ​ខ្មែរ​ចាត់​តាំង​ពិធី​ទទួល​ទេវ​តា​ឆ្នាំ​ថ្មី ដង្ហែ​មហា​សង្រ្កាន្ត។

ទន្ទឹម​នឹង​សកម្ម​ភាព​វប្ប​ធម៌ សិល្បៈ កីឡា នៅ​ព្រឹក​ថ្ងៃ​ទី ១៤ ខែ​មេ​សា រួម​ជា​មួយ​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​កា​ម៉ាវ​ក៏​បាន​ចាត់​តាំង​ពិធី​ទទួល​ទេវ​តា ដង្ហែម​ហា​សង្រ្កាន្ត​យ៉ាង​ឱឡា​រិក។ នេះ​គឺ​ជា​ពិធី​ដ៏​សំ​ខាន់​នៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​២០២៦ របស់​ជន​រួម​ជាតិ​ខ្មែរ។

យ្វី​អាញ-មុនី

ចែករំលែកអត្ថបទ