លោក ថាច់កឿង នៅភូមិតាបាង ឃុំដាឡុក ស្រុកចូវថាញ់ ខេត្តត្រាវិញ គឺជាអ្នកមានប្រជាប្រិយនៅភូមិភាគ។ គាត់បានសហគមន៍ស្ងើចសរសើរ ពីព្រោះតែងលោកឈានមុខក្នុងការចលនា រួមចំណែកជាមួយបក្ស រដ្ឋ គិតគូរជីវភាពសម្ភារៈ ស្មារតីជូនប្រជាជននៅភូមិភាគ។
លោកថាច់កឿង (ខាងឆ្វេង) កំពុងពិភាក្សាយោបល់ជាមួយនឹងប្រធាន
គណៈកម្មការប្រជាជនភូមិតាបាង។
ជាមួយនឹងការជំនួយឧបត្ថម្ភទាន់ពេលរបស់រដ្ឋអំណាចមូលដ្ឋាន ផ្សំជាមួយនឹងការខ្នះខ្នែងអស់ពីចិត្តរបស់លោកថាច់កឿង ទើបអត្រាគ្រួសារក្រីក្រនៅភូមិតាបាង បានថយចុះយ៉ាងច្បាស់។ ក្រៅពីនោះ រាល់គោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ ក៏ដូចជាបទប្បញ្ញត្តិនិងការចលនាដែលមូលដ្ឋានបំផុស ត្រូវបានលោកថាច់កឿង ខ្នះខ្នែងកៀរគរមាមីងជនរួមជាតិខ្មែរក្នុងភូមិអនុវត្តហើយរូបគាត់គឺជាគំរូឈានមុខ បរិច្ចាគដីជាង ៥០០ ម៉ែត្រការ៉េ សម្រាប់កសាងផ្លូវកៅស៊ូជាដើម។
ស្ពានជនបទនៅភូមិតាបាងដែលលោក ថាច់កឿង ចលនាសប្បុរសជន
និងមាមីងក្នុងភូមិស្រុកកសាង។
លោក ថាច់កឿង ឱ្យដឹង៖ “ភូមិតាបាង ជាភូមិមានជនរួមជាតិខ្មែររស់នៅកុះករ ស្រូបអត្រា ៦៨,៩៣% នៃចំនួនប្រជាជន។ ជីវភាពប្រជាជននៅជួបលំបាកច្រើនដោយសារទម្លាប់ផលិតកម្មនៅឱនថយ។ អាស្រ័យហេតុនោះ ដើម្បីជួយឱ្យសេដ្ឋកិច្ចនៅភូមិភាគរីកចម្រើន កិច្ចការដែលត្រូវធ្វើគឺផ្លាស់ប្តូរការយល់ដឹងរបស់ប្រជាជន ពីការផលិតជាលក្ខណៈឯកជន ងាកមកសហការគ្នា។ ក្នុងនាមជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែររបស់ឃុំដាឡុក ខ្ញុំតែងសកម្មគាំទ្រការចលនាកសាងជនបទថ្មី ការពារបរិស្ថាន ធានាសន្ដិសុខសណ្ដាប់ធ្នាប់។ល។ រាល់ពេលប្រជុំនៅទីស្នាក់ការភូមិ ខ្ញុំតែងឆ្លៀតផ្សព្វផ្សាយ កៀរគរមាមីងអនុវត្តល្អនូវគោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ សំខាន់គឺខិតខំប្រឹងប្រែងធ្វើការរកស៊ី ឈានឡើងធ្វើមាន”។
អ្នកមីង ត្រឹងធីថាញ់ បានលោកថាច់កឿង ឱ្យខ្ចីដីជាង ៥០០ ម៉ែត្រការ៉េសង់លំនៅឋាន មានប្រសាសន៍ទាំងក្ដីរីករាយ៖ “លោកពូកឿង គឺអ្នកមានប្រជាប្រិយ យកចិត្តទុកដាក់ដល់ប្រជាជន។ ពេលប្រជាជនមានតម្រូវការអ្វី គឺគាត់ជួយដោយអស់ពីចិត្ត។ អាស្រ័យបានគាត់ឱ្យខ្ចីដីសង់ផ្ទះ ទើបគ្រួសារខ្ញុំមានកន្លែងរស់នៅនឹងនរ ខ្ញុំអរគុណគាត់ខ្លាំងណាស់”។
លោក សើុងង៉ុកភឿក ប្រធានគណៈកម្មាធិការប្រជាជនភូមិតាបាង ឱ្យដឹង៖ “ពូថាច់កឿង គឺអ្នកមានប្រជាប្រិយនៅភូមិតាបាង រាល់យោបល់ដែលគាត់លើកឡើងគឺតែងបានមាមីង ឯកភាពគាំទ្រ ហើយរាល់ករណីទំនាស់ដីធ្លី អាពាហ៍ពិពាហ៍គ្រួសារ ពូថាច់កឿង តែងចូលរួមសម្រុះសម្រួលដោយជោគជ័យ។ ទង្វើជាគំរូនិងការរួមចំណែករបស់លោកពូ ត្រូវបានឃុំ ស្រុក ខេត្តស្ងើចសរសើរ។ លោកពូ បានមាមីងខ្មែរបោះឆ្នោតធ្វើជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិចអស់រយៈពេលច្រើនឆ្នាំរហូតមក”៕
សើុងម៉ាល័យ - ថាច់ធី