តាមប្រសាសន៍លោក យ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង ការងារពិនិត្យព្យាបាលជំងឺ ថែទាំសុខភាពជូនប្រជា-ជននិយាយរួម និងជនរួមជាតិភាគតិចនិយាយដោយឡែក ត្រូវបានផ្នែកសុខាភិបាលខេត្តគៀងយ៉ាងអនុវត្តយ៉ាងល្អ។
ប្រជាជនមកពិនិត្យជំងឺនៅដំណាក់សុខាភិបាលឃុំឌិញអាង ស្រុកហ្គក្វាវ។
យោងតាមរយៈនោះ ការងារពិនិត្យ ព្យាបាលជំងឺ ថែទាំសុខភាពជូនប្រជាជនតែងបានគ្រប់ថ្នាក់ គ្រប់ផ្នែកយកចិត្តទុកដាក់អនុវត្តយ៉ាងល្អ។ សកម្មភាពសុខាភិបាលនៅតំបន់ជនជាតិភាគតិចត្រូវបានបង្កើនពង្រឹង និងអភិវឌ្ឍន៍ ដើម្បីឆ្លើយតបតម្រូវការពិនិត្យនិងព្យាបាលជំងឺរបស់ប្រជាជន។ លោកយ័ញភុក ឱ្យដឹង៖ “មកទល់បច្ចុប្បន្ន គ្រប់ឃុំនៅតំបន់ជនជាតិភាគតិច សុទ្ធសឹងមានដំណាក់សុខាភិបាលសម្រេចបទដ្ឋានជាតិ; អត្រាដំណាក់សុខាភិបាលដែលមានវេជ្ជបណ្ឌិតជាជនជាតិភាគតិចបំពេញការងារ0សម្រេច ៦,២%; អត្រាភូមិដែលមានកម្មាភិបាលសុខាភិបាលជាជនជាតិភាគតិចសម្រេច ៣,៧៨%; អត្រាគ្រួសារជនជាតិភាគតិចប្រើប្រាស់ទឹកស្អាតស្របអនាម័យ ៨៩,៣%; អត្រាគ្រួសារជនជាតិភាគតិចមានបង្គន់អនាម័យប្រើប្រាស់៨៨,២%; អត្រាជនជាតិភាគតិចចូលរួមធានារ៉ាប់រងសុខាភិបាលសម្រេច៩១% (ចាប់ពីដើមឆ្នាំមកទល់បច្ចុប្បន្ន បានផ្ដល់ប័ណ្ណធានារ៉ាប់រងសុខាភិបាលចំនួន ៨.៦៩១ ជូនដល់ជនជាតិភាគតិច)។ ពិសេស គឺការងារបណ្តុះបណ្តាល បំពេញបន្ថែមប្រភពធនធានមនុស្សផ្នែកសុខាភិបាល មានកម្រិតវិជ្ជាជីវៈនិងឯកទេសខ្ពស់ក៏ត្រូវបានយកចិត្តទុកដាក់ ជាសារវន្តឆ្លើយតបនឹងតម្រូវការធនធានមនុស្សបម្រើការងារថែទាំសុខភាពជូនប្រជាជន”។ តាមស្ថិតិរបស់ផ្នែកសុខាភិបាលខេត្តគៀងយ៉ាង បានបង្ហាញថា បណ្តាអង្គភាពទាំងអស់បានពិនិត្យនិងព្យាបាលជំងឺជូនជនជាតិភាគតិចចំនួន៧៩.៣៦៦លើកនាក់; ជនជាតិភាគតិចសម្រាកពេទ្យព្យាបាលជំងឺគឺ៤.៥១៣ លើកនាក់; អត្រាស្រ្តីជនជាតិភាគតិចទទួលបានការពិនិត្យគភ៌ ហោចណាស់៤ដងក្នុងដំណាក់កាលមានផ្ទៃពោះសម្រេច៧៣,២%; អត្រាស្រ្តីជនជាតិភាគតិចបានចាក់វ៉ាក់សាំងបង្ការជំងឺតេតាណូសសម្រេច៧២,៤%។ លេចធ្លោគឺការផ្គត់ផ្គង់សេវាកម្មថែទាំសុខភាពបន្តពូជ ផែនការគ្រួសារជូនស្រ្តីជាជនជាតិភាគតិច ប្រមាណ ៤.០០០ លើកនាក់ សម្រេចភាគកម្រិតនៃផែនការរបស់ផ្នែកសុខាភិបាល។
ការដែលខេត្តគៀងយ៉ាង អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីទិសដៅជាតិអំពីសុខាភិបាល បានជួយដល់សុខាភិបាលមូលដ្ឋានមានការកែលម្អអំពីមូលដ្ឋានសម្ភារៈនិងប្រភពធនធានមនុស្សឆ្លើយតបតម្រូវការរួម។ តាមប្រសាសន៍ លោកយ័ញធៀងភុក ប្រធានការិយាល័យរដ្ឋបាលនៃមណ្ឌលសុខាភិបាលស្រុកហ្គក្វាវ ដំណាក់សុខាភិបាលនៅតំបន់ជនជាតិភាគតិច ទាំងអស់តែងមានកម្មាភិបាលសុខាភិបាលជាជនជាតិភាគតិច។ កងជួរនេះអាចទំនាក់ទំនងជាភាសាជនជាតិភាគតិច ដើម្បីការពិនិត្យព្យាបាលជំងឺសម្រេចប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនោះ ដំណាក់សុខាភិបាលតំបន់ជនជាតិភាគតិចនៅទាំងកសាងបានបណ្ដាញសហការីសុខាភិបាលជាជនជាតិភាគតិចនៅតាមភូមិនានា ទើបការងារថែទាំសុខភាពបឋមជូនប្រជាជនត្រូវបានដំណាក់សុខាភិបាលអនុវត្តយ៉ាងល្អប្រសើរ។ អ្នកមីងធីហ្វា នៅភូមិហ្វាហើង ឃុំឌិញហ្វា ស្រុកហ្គក្វាវ ឱ្យដឹង៖ “ពេលឈឺថ្កាត់ម្ដងៗ ខ្ញុំតែងមកពិនិត្យជំងឺនៅដំណាក់សុខាភិបាល ពីព្រោះបានគ្រូពេទ្យពិនិត្យព្យាបាលជំងឺដោយអស់ពីចិត្ត”៕
ហាថាញ - ថាច់ធី