ថ្មីៗនេះ មន្ទីរពេទ្យឯកទេសសម្ភពនិងកុមារខេត្តសុកត្រាំង បានទទួលនិងព្យាបាលករណីរលាកខួរក្បាលចំពោះកុមារជាច្រើនករណី។ រោគសញ្ញាបឋមនៃជំងឺរលាកខួរក្បាលដូចគ្នានឹងជំងឺឆ្លងរាលដាលផ្សេងៗទៀតដែរ និងបានប្រទះឃើញនៅពេលធ្វើកោសល្យវិច័យ ហេតុនោះផលវិបត្តិបន្សល់ទុកមានភាពធ្ងន់ធ្ងរ។
កុមារមានជំងឺរលាកខួរក្បាលកំពុងព្យាបាលនៅមន្ទីរពេទ្យឯកទេសសម្ភព
និងកុមារខេត្តសុកត្រាំង។
តាមប្រសាសន៍វេជ្ជបណ្ឌិត ឯកទេស II ជុងតឹងឌិញ នាយកមន្ទីរពេទ្យឯក ទេសសម្ភពនិងកុមារសុកត្រាំង ចាប់ពីខែមីនា មកទល់ពេលនេះ មន្ទីរពេទ្យបានទទួលករណីកុមារមានជំងឺរលាកខួរក្បាលជាង១០ករណី ក្នុងនោះ មាន៧ករណីកំពុងទទួលការព្យាបាលដោយប្រពោធកម្មយ៉ាងសកម្ម។ ព្រោះហេតុនោះ កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតរបស់ផ្នែកប្រពោធកម្មនិងប្រឆាំងជាតិពុលលើកុមារ ត្រូវធ្វើការយ៉ាងមមាញឹកដើម្បីថែទាំអ្នកជំងឺកុមាររលាកខួរក្បាល។ ក្នុងផ្នែក បច្ចុប្បន្ននៅមាន៥ ករណីមានរោគសញ្ញាធ្ងន់ត្រូវការតាមដាន និងព្យាបាលសកម្ម។
វេជ្ជបណ្ឌិតលីក្វឹកទ្រុង មន្ទីរពេទ្យសម្ភពនិងកុមារខេត្តសុកត្រាំង ឱ្យដឹង៖ “កុមារចូលដេកពេទ្យភាគច្រើនមានរោគសញ្ញា ដូចជា៖ ក្តៅខ្លួនខ្លាំងវិលមុខ ឈឺក្បាល ក្អួតចង្អោរបន្ទាប់ពីញុាំអាហារ ឈឺសាច់ដុំ។ល។ ឆ្លងតាមរយៈការពិនិត្យនិងធ្វើកោសល្យវិច័យវេជ្ជបណ្ឌិត ធ្វើរោគវិនិច្ឆ័យថា ករណីខាងលើមានជំងឺរលាកខួរក្បាលដោយព្យាករណ៍មានភាពធ្ងន់ធ្ងរ និងមានហានិភ័យបាត់បង់ជីវិតខ្ពស់ ហើយដំណើរការព្យាបាលមានភាពស្មុគស្មាញណាស់។ ជាក់ស្តែងគឺកុមារ H.N.A. (អាយុ ៨ ឆ្នាំ) មុនពេលចូលដេកពេទ្យ៣ថ្ងៃ មានអាការៈឈឺក្បាល វិលមុខ ក្អួតចង្អោរ បន្ទាប់ពីញុាំអាហារនិងមានអាការៈទុយមុយ។ ពេលចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់និងព្យាបាល វេជ្ជបណ្ឌិតបានធ្វើរោគវិនិច្ឆ័យថា កុមារមានជំងឺរលាកខួរក្បាលខ្សោយ ផ្លូវដង្ហើម រលាកសួត ដោយព្យាករណ៍ទុកជាមុនមានភាពធ្ងន់ធ្ងរ គប្បីមានបែបផែននៃការថែទាំពិសេសនិងប្រើម៉ាស៊ីនជំនួយដង្ហើម។ ចំណែកករណីកុមារ T.T.T. (អាយុ ១០ឆ្នាំ) ចូលដេកពេទ្យដោយមានរោគសញ្ញាក្តៅខ្លួនខ្លាំង ឈឺសាច់ដុំ ក្អួតចង្អោរស្ពឹកដៃជើង ពិបាកដកដង្ហើមនិងនោមដោយមិនដឹងខ្លួន។ល។ វេជ្ជបណ្ឌិត ធ្វើរោគវិនិច្ឆ័យថា កុមារមានជំងឺរលាកខួរក្បាល អមដោយជំងឺរលាកសួត ដោយព្យាករណ៍ថាមានភាពធ្ងន់ធ្ងរ ត្រូវតាមដានជាប្រចាំសន្ទស្សន៍ជីវិតនិងថែទាំពិសេស។
វេជ្ជបណ្ឌិតឯកទេស II ជុងតឹងឌិញ នាយកមន្ទីរពេទ្យសម្ភពនិងកុមារខេត្តសុកត្រាំង ឱ្យដឹង៖ “ជាមួយនឹងអាកាសធាតុក្តៅដូចសព្វថ្ងៃនេះ ឪពុកម្តាយត្រូវយកចិត្តទុកដាក់ថែទាំកុមារច្រើនជាង។ ដោយប្រើវិធានការបង្កើនកម្លាំងតទល់របស់កុមារម្នាក់ៗពីអាហារូបត្ថម្ភនិងសកម្មភាពបង្កើនកម្លាំង; អនាម័យដៃ ជើង និងអនាម័យបរិស្ថានឱ្យបានទៀងទាត់ និងត្រឹមត្រូវ។ ពិសេស ពេលឃើញកុមារមានអាការៈក្តៅខ្លួនខ្លាំង រាករួស ក្អួតចង្អោរ ឈឺក្បាល គេងច្រើនទុយមុយ។ល។ ត្រូវនាំកុមារទៅមូលដ្ឋានសុខាភិបាល ដើម្បីពិនិត្យនិងព្យាបាលឱ្យបានទាន់ពេល”៕
យ្វីអាញ-វិមាន