ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

30/04/2024 - 09:20

លើក​កម្ពស់​តួនាទី​របស់​រណ​សិរ្ស ក្នុង​ការ​កៀរ​គរ​និង​ពង្រីក​កម្លាំង​ធ្លុង​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ

* សម​មិត្ត ង្វៀង​ទ្រុង​ញឹង បាន​ជ្រើស​តាំង​បន្ត​កាន់​តំ​ណែង​ជា​ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ អា​ណត្តិ​កាល ២០២៤​-២០២៩

 ​​ សមមិត្ត ឌោ​វ៉ាន់​ចៀង លេខា​មជ្ឈិម​បក្ស លេខា​ប្រតិភូ​បក្ស ប្រធាន​គណៈ​កម្មា​ធិការ​មជ្ឈិមរណសិរ្សមាតុភូមិវៀតណាម សួរសុខទុក្ខកម្មាភិបាលចាស់ព្រឹទ្ធាចារ្យបដិវត្តន៍នៅក្រុងកឹងធើ។ រូបថត៖ គឹមស្វឹង

មហា​សន្និ​បាត​តំ​ណាង​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ លើក​ទី ១០ អា​ណត្តិ​កាល ២០២៤​- ២០២៩ បាន​ប្រ​ព្រឹត្ត​ទៅ​ដោយ​ជោគជ័យ។

តំ​ណាង​គណៈ​ប្រ​ចាំ​កា​រ​នៃ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង បាន​វាយ​តម្លៃ​ខ្ពស់​ពី​ស្ថាន​ភាព​ធ្លុង​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ និង​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់​អំ​ពី​លទ្ធ​ផល​នៃ​ការ​អនុវត្ត​កម្ម​វិធី​សកម្ម​ភាព​របស់​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង អា​ណត្តិ​កាល ២០១៩​-២០២៤ ទិស​ដៅ គោល​ដៅ​និង​កម្ម​វិធី​សកម្ម​ភាព​របស់​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង អា​ណត្តិ​កាល​២០២៤​-២០២៩។ ក្រោម​ប្រ​ធាន​បទ​ម​ហា​សន្និ​បាត​សាម​គ្គី - ប្រ​ជា​ធិប​តេយ្យ-​ច្នៃ​ប្រតិដ្ឋ​-​អភិវឌ្ឍន៍​ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​ឯក​ភាព​កំ​ណត់​ច្បាស់​ភាព​ទម្លុះ​ទម្លាយ​​ចំ​នួន ៣ ពង្រីក​ប្រ​ជា​ធិប​តេយ្យ ផ្តល់​មតិ​កសាង​បក្ស រដ្ឋ​អំ​ណាច លើក​កម្ពស់​គុណ​ភាព​នៃ​សកម្ម​ភាព​ត្រួត​ពិនិត្យ​និង​បដិវាទ​កម្ម​សង្គម។ បង្កើន​ការ​កៀរ​គរ​រាល់​ប្រ​ភព​កម្លាំង​អនុវត្ត​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​នៃ​ការ​ចលនា “បំ​បាត់​ផ្ទះបណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម” សាង​សង់​ផ្ទះជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​បាន​ឆាប់​រហ័ស ឈាន​ដល់​ការ​ឧបត្ថម្ភ​បង្កើត​មុខ​របរ រក​ស៊ី​ចិញ្ចឹម​ជីវិត​ជូន​គ្រួសារ​ក្រីក្រ ដើម្បី​ចាក​ផុត​ពីភាព​ក្រីក្រ​ប្រ​កប​ដោយ​ចីរ​ភាព។ ផ្តុំ​កម្លាំងកសាង​មណ្ឌល​តាំង​ទី​លំ​នៅ “ស្វ័យ​គ្រប់​គ្រង សាមគ្គី​ភាព សម្បូរ​សប្បាយ សុភ​មង្គល”។

ថ្លែង​ក្នុង​មហា​សន្និ​បាត សម​មិត្ត ឌោ​វ៉ាន់​ចៀង លេខា​មជ្ឈិម​បក្ស ​លេខា​ប្រតិ​ភូបក្ស ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម គូស​បញ្ជាក់៖ គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម បាន​ជ្រើស​រើស​មហា​សន្និ​បាត​តំណាង​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ លើក​ទី ១០ ជា​មហា​សន្និ​បាត​គំរូ​ថ្នាក់​ខេត្ត។ មហា​សន្និ​បាត​នេះ មិន​ត្រឹម​តែ​មាន​អត្ថ​ន័យ​សម្រាប់​ការ​ងារ​រណ​សិរ្ស​របស់​ក្រុង​កឹង​ធើ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​អត្ថ​ន័យ​ដ៏​សំ​ខាន់​សម្រាប់​ការ​ងារ​រណ​សិរ្ស​របស់​ខេត្ត ក្រុង​នានា​ក្នុង​ទូទាំង​ប្រ​ទេស។ រៀន​សូត្រ​បទ​ពិសោធន៍​ពី​មហា​សន្និ​បាត​គំរូ ដើម្បី​ត្រៀម​បម្រុង​រៀប​ចំ​បាន​ល្អ​នូវ​មហា​សន្និ​បាត​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​នៅ​គ្រប់​ខេត្ត​ក្រុង ដើម្បី​ឈាន​ដល់​រៀប​ចំ​ជោគ​ជ័យ​មហា​សន្និ​បាត​តំណាង​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​លើក​ទី ១០ អា​ណត្តិ​កាល ២០២៤​-២០២៩។ សម​មិត្ត​ ប្រ​ធាន​គណៈ​កម្មា​ធិការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម សំ​ណូម​ពរ​៖ រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ គប្បី​ច្បាម​ភារ​កិច្ច​នយោ​បាយ​របស់​បក្ខ​ភាគ​ក្រុង ដើម្បី​ឯក​ភាព សហ​ការ ចលនា​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់ ខិត​ខំ​អនុវត្ត​សម្រេច​ឱ្យ​បាន​នូវ​គោល​ដៅ​ដូច​បាន​ចែង​ក្នុង​សេចក្តី​សម្រេច​លេខ​៥៩-NQ/TW របស់​ការិ​យាល័យ​នយោ​បាយ ស្តី​ពី “ការ​កសាង​និង​អភិវឌ្ឍ​ក្រុង​កឹង​ធើ​ដល់​ឆ្នាំ ​២០៣០ និង​ចក្ខុ​វិស័យ​ដល់​ឆ្នាំ​២០៤៥” ។ ខិត​ខំ​កសាង​ក្រុង​កឹង​ធើឈាន​ដល់​ទី​ក្រុង​អេកូ​ឡូ​ហ្ស៊ី ស៊ី​វិល័យ ទំ​នើប ប្រ​កប​ដោយ​អត្តសញ្ញាណ​វប្ប​ធម៌​តំ​បន់​ព្រែក​ទន្លេ រឹង​ប៉ឹង​ខាង​នយោ​បាយ​សេដ្ឋ​កិច្ច​រីក​ចម្រើន រឹង​មាំ​ក្នុង​ការ​ការ​ពារ​ប្រ​ទេស សន្តិ​សុខ បរិស្ថាន​ជ្រះ​ស្អាត នាំ​មក​នូវ​ភាព​សម្បូរ​សប្បាយ​ជូន​ប្រ​ជា​ជន។

មហា​សន្និ​បាត​បាន​ឯក​ភាព​ក្នុង​កិច្ច​ប្រ​ជុំ ពិ​គ្រោះ​ជ្រើស​តាំង​អ្នក​តំ​ណាង ៨៩ រូប​ចូល​រួម​ក្នុង​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ អា​ណត្តិ​កាល ២០២៤​-២០២៩ និង​ជ្រើស​តាំង​ប្រតិភូ​តំ​ណាង​ចូល​រួម​មហា​សន្និ​បាត​ទូទាំង​ប្រ​ទេស​នៃ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​លើក​ទី ១០ រួម​មាន​អ្នក​តំ​ណាង​ពេញ​សិទ្ធិ ៨ រូប និង​អ្នក​តំ​ណាង​បម្រុង ២ រូប។ ក្នុង​សម័យ​ប្រ​ជុំ​លើក​ទី ១ គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង បាន​ប្រ​ជុំ​ពិគ្រោះ ជ្រើស​តាំង​សមមិត្ត ង្វៀង​ទ្រុង​ញឹង សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង បន្ត​កាន់​តំ​ណែង​ជា​ប្រ​ធាន​ជ្រើស​តាំង​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​វៀត​ណាម ជំ​នាញ​ការ ៣ រូប ជ្រើស​តាំង​អនុ​ប្រ​ធាន​មិន​ជំ​នាញ​ការ ៤ រូប ជ្រើស​តាំងសមា​ជិក​អចិន្ត្រៃយ៍ ២ រូប៕

                                 ង៉ុក​ក្វៀង-មុនី

ចែករំលែកអត្ថបទ