ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/04/2024 - 16:57

សមមិត្ត ផាម​វ៉ាន់​ហេវ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ៖

យក​ចិត្ត​ទុក​ដាក់​ផ្សព្វ​ផ្សាយ​ជីវ​ភាព​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​

គៀង​យ៉ាង៖ រៀប​ចំ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ដោយ​សាមគ្គី​ភាព​ សប្បាយ​រីក​រាយ សុវត្ថិ​ភាព​និង​ប្រិត​សំ​ចៃ

(កឹងធើ) - គណៈ​ប្រតិ​ភូ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិការ​ប្រ​ជា​ជន គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង ដឹក​នាំ​ដោយ​សមមិត្ត ផាម​វ៉ាន់​ហេវ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង ទើប​អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​ និង​ប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​២០២៤ នៅ​កា​សែត​កឹង​ធើ។

 ​សម​មិត្ត ផាម​វ៉ាន់​ហេវ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង ជូន​អំ​ណោយ​និង​ប្រ​សិទ្ធ​ពរ​ឆ្នាំ​ថ្មីឆ្នាំ​២០២៤ នៅ​កា​សែត​កឹង​ធើ។  រូប៖ វ៉ាន់​ទ្រុង

សម​មិត្ត ត្រឿង​វ៉ាន់​ចៀង អគ្គ​និពន្ធ​នា​យក​កា​សែត​កឹង​ធើ បាន​​ធ្វើ​របាយ​ការណ៍​អំពី​សមិទ្ធ​ផល​លេច​ធ្លោ​របស់​កា​សែត​កឹង​ធើ​ក្នុង​ឆ្នាំ ​២០២៣; ការ​ងារ​គម្រោង​ផែន​ការ​បណ្តុះ​បណ្តាល បំពាក់​បំប៉ន​កម្មា​ភិ​បាល; ការ​ងារ​បោះ​ពុម្ព​ផ្សាយ​កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ​ដល់​ភូមិ​ភាគ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង។ល។ រយៈ​ពេល​កន្លង កា​សែត​កឹង​ធើ​ភាសា​ខ្មែរ តែង​បាន​កែ​លម្អ​ទាំង​ខ្លឹម​សារ​និង​រូប​ភាព។ កម្មា​ភិបាល ការីនី​ពន្ធ អ្នក​យក​ព័ត៌​មាន​នៃ​កា​រិយា​ល័យ​កា​សែត​កឹង​ធើភា​សា​ខ្មែរ តែង​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ ជម្នះ​ការ​លំ​បាក​ ដើម្បី​សម្រេច​ឆ្នើម​នូវ​ភារ​កិច្ច​ដែល​គណៈ​កម្មា​ធិ​ការ​បក្ស គណៈ​រៀប​រៀង​កាសែត​កឹង​ធើ​ប្រ​គល់​ឱ្យ; ទន្ទឹម​នឹង​នោះ មាន​អត្ថ​បទ​ជា​ច្រើន មាន​គុណ​ភាព​ខ្ពស់ ទទួល​បាន​ពាន​រង្វាន់​ក្នុង​ការ​ប្រ​ឡង​ អា​ស្រ័យ​ដោយ​ក្រុង​និង​មជ្ឈិម​រៀប​ចំ​ឡើង។

សម​មិត្ត ផាម​វ៉ាន់​ហេវ អនុលេ​ខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង និង​ថ្នាក់​ដឹក​នាំ​មន្ទីរ គណៈ​ ផ្នែក​ថត​រូប​អនុស្សាវ​រីយ៍​ជា​មួយ​នឹង​គណៈ​រៀប​រៀង​កា​សែត​កឹង​ធើ និង​កម្មា​ភិបាល ការី​និពន្ធ អ្នក​យក​ព័ត៌​មាន​នៃ​ការិ​យា​ល័យ​កា​សែត​កឹង​ធើ​ភាសា​ខ្មែរ។

សម​មិត្ត ផាម​វ៉ាន់​ហេវ បាន​ប្រ​សិទ្ធ​ពរ​ដល់​កម្មា​ភិ​បាល ការី​និពន្ធ​ អ្នក​យក​ព័ត៌​មាន​នៃ​ការិយា​ល័យ​កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​របស់​ជន​ជាតិ ប្រ​កប​ដោយ​ភាព​កក់​ក្តៅ​ សុភ​មង្គល និង​ស្ងើច​សរ​សើរ​នូវ​ស្នា​ដៃ​ដែល​កា​សែត​កឹង​ធើសម្រេច​បាន​ក្នុង​ឆ្នាំ​២០២៣។ ទន្ទឹម​នឹង​នោះ សំ​ណូម​ពរ​ក្នុង​ពេល​ខាង​មុខ គណៈ​កម្មា​ធិការ​បក្ស គណៈ​រៀប​រៀង​នៃ​កា​សែត​កឹង​ធើ បន្ត​កែ​លម្អ​ទាំង​រូប​ភាព​និង​ខ្លឹម​សារ​នូវ​រាល់​ផលិត​ផល សារ​ព័ត៌​មាន យក​ចិត្ត​ទុក​ដាក់​នូវ​ខ្លឹម​សារ​ផ្សព្វ​ផ្សាយ​អំ​ពី​ជីវ​ភាព​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ គំរូ​ជឿន​លឿន​ក្នុង​ពល​កម្ម​ផលិត និង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​បោះ​ពុម្ព​ផ្សាយ​កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ ជួយ​ប្រ​ជា​ជន​កៀក​ជិត​នឹង​ខ្លឹម​សារ​នៃ​ការ​ផ្សព្វ​ផ្សាយ។ល។ កា​សែត​កឹង​ធើ បន្ត​អនុវត្ត​ផ្លាស់​ប្តូរ​ឌីជី​ថល​សារ​ព័ត៌​មាន សេដ្ឋ​កិច្ច​សារ​ព័ត៌​មាន ដើម្បី​លើក​កម្ពស់​ជីវ​ភាព​កម្មា​ភិបាល បុគ្គ​លិក និង​និយោ​ជិត។

* គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​គៀង​យ៉ាង បាន​ចេញ​សារ​លិ​ខិត​លេខ​ ១០៨០​-CV/TU ស្តី​ពី​ការ​រៀប​ចំ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ ឆ្នាំ​២០២៤ ប្រ​ព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ទី ១៣ ដល់​ថ្ងៃ​ទី ១៦ ខែ​មេ​សា (ត្រូវ​នឹង​ថ្ងៃ ៥ កើត​ដល់​ថ្ងៃ ៨ កើត ខែ​ចេត្រ)។ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​គៀង​យ៉ាង សំ​ណូម​ពរ​គណៈ​កម្មា​ធិ​ការ​បក្ស អង្គ​ការ​បក្ស រដ្ឋ​អំ​ណាច រណ​សិរ្ស​មាតុ​ភូមិ​ អង្គ​ការ​នយោ​បាយ​-សង្គម និង​ថ្នាក់​ដឹក​នាំ​គ្រប់​លំ​ដាប់​ថ្នាក់ រៀប​ចំ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ ឆ្នាំ​២០២៤ លើ​ស្មារតី​សាមគ្គី សប្បាយ រីក​រាយ សុវត្ថិ​ភាព​និង​ប្រិត​សំ​ចៃ អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌ ប្រ​ពៃ​ណី ទំនៀម​ទម្លាប់​ដ៏​ល្អ​ប្រ​សើរ​របស់​ជន​រួម​ជាតិ​ខ្មែរ។ល។ ចលនា​ឧបត្ថម្ភ​គាំ​ពារ​គ្រួ​សារ​ក្រីក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ គ្រួ​សារ​ដែល​មាន​ជីវ​ភាព​លំ​បាក​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី។ ស្ថា​ប័ន អង្គ​ភាព កម្លាំង​ប្រ​ដាប់​អា​វុធ​ អា​ជីវ​កម្ម​នានា​អា​ស្រ័យ​ទៅ​តាម​លក្ខណៈ​ជាក់​ស្តែង រៀប​ចំ​ពិធី​ជួប​ជុំ​  ប្រ​សិទ្ធ​ពរ​និង​បង្ក​លក្ខណៈ​ដល់​កម្មា​ភិ​បាល យុទ្ធ​ជន អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​រដ្ឋ និ​យោ​ជិត ដែល​ជា​ជន​រួម​ជាតិ​ខ្មែរ បាន​ឈប់​សម្រាក​ដើម្បី​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី។ បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព-ប្រ​ជា​ជន ឆ្នាំ​២០២៤ អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​២០២៤ បាន​រៀប​ចំ​ឡើង​នៅ​ឃុំអាង​មិញ​បាក់ ស្រុក​អ៊ូ​មិញ​ធឿង៕

             ក្រុម​អ្នក​យក​សារ​ព័ត៌​មាន-វិមាន

ចែករំលែកអត្ថបទ