បុណ្យចូលឆ្នាំកងទ័ព-ប្រជាជន អំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤ របស់ជនរួមជាតិខ្មែរ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែមេសា ជាមួយនឹងបធានបទ “កងទ័ព-ប្រជាជនសុកត្រាំង អំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤” នៅសង្កាត់វិញភឿក ទីរួមខេត្តវិញចូវ។
មាមីងខ្មែរប្រគេនចង្ហាន់ព្រះសង្ឃក្នុងវត្ត។
បុណ្យចូលឆ្នាំកងទ័ព-ប្រជាជន អំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤ ប្រព្រឹត្តទៅនូវសកម្មភាពជាច្រើន ជួយភូមិភាគនិងប្រជាជន អនុវត្តសំណង់សុខុមាលភាពសង្កម មានដូច៖ កសាង ជួសជុលបង្កើនកម្រិតស្ពាន-ផ្លូវគមនាគមន៍ជនបទ កាប់ឆ្ការគុម្ពោតព្រៃ ប្រមូលសំរាមលើភូមិសាស្ត្រ។ ទន្ទឹមនឹងនោះ រៀបចំតាំងពិព័រណ៍ សមិទ្ធផលកសាងជនបទថ្មី ផលិតផលពិសេសរបស់ភូមិភាគ ផ្សារណាត់ នាំទំនិញវៀតមកកាន់ជនបទ បម្រើតម្រូវការរបស់ប្រជាជន។ល។ ពិសេស គឺសកម្មភាពសុខុមាលភាពសង្គម សាងសង់ផ្ទះ “មហាសាមគ្គី” អញ្ជើញទៅសួរសុខទុក្ខនិងប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃតាមវត្តអារាម រៀបចំការពិនិត្យ ព្យាបាលជំងឺនិងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃដល់មុខសញ្ញាស្ថិតក្នុងក្របខ័ណ្ឌគ្រួសារគោលនយោបាយ ផ្តល់អាហារូបករណ៍និងជូនកង់ដល់សិស្សក្រីក្រជម្នះលំបាក រៀនពូកែ។ ទន្ទឹមនឹងនោះ ក៏បានរៀបចំសកម្មភាពកីឡាអប់រំកាយ ល្បែងប្រជាប្រិយ ពិធីប្រឡងធ្វើនំប្រពៃណីរបស់ជនរួមជាតិខ្មែរ ស្ពកសំណែន ព្រមទាំងរៀបចំសកម្មភាពសិល្បៈអំណរបុណ្យចូលឆ្នាំថ្មី រួមកម្សាន្តសប្បាយជាមួយប្រជាជនលើភូមិសាស្ត្រ៕
យ្វីអាញ-មុនី