19/02/2024 - 16:46

យក​ចិត្ត​ទុក​ដាក់​បណ្តុះ​បណ្តា​ល​ភាសា​ខ្មែរ​ដល់​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​

ខេត្ត​សុក​ត្រាំង​ បាន​កសាង​គម្រោង​បណ្តុះ​បណ្តាល​ភាសា​ខ្មែរ​ដល់​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​ក្នុង​ខេត្ត​ ដើម្បី​បម្រើ​ល្អ​ការ​ងារ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ។​

ជូន​លិខិត​សរ​សើរ​ដល់​សិក្ខា​កាម​ថ្នាក់​គម្រោង។​

ក្រោយ​ពី​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ ផ្តល់​សច្ចា​ប័ន​លើ​គម្រោង​បណ្តុះ​បណ្តាល​ភាសា​ខ្មែរ​ដល់​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​លើ​ភូមិ​សាស្ត្រ​ខេត្ត​ គណៈ​ចង្អុល​ការ​គម្រោង​បាន​ប្រ​គល់​ឱ្យ​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​ បណ្តុះ​បណ្តាល​ទៅ​តាម​ខ្លឹម​សារ​ដែល​បាន​អនុម័ត។​ ឆ្លង​តាម​រយៈ​នោះ​ ថ្នាក់​ភាសា​ខ្មែរ​កម្រិត​មូល​ដ្ឋាន​និង​ថ្នាក់​បក​ប្រែ​សិក្សា​ចំ​នួន​៣០០​ម៉ោង​ (៤ខែ​); ថ្នាក់​ភាសា​ខ្មែរ​កម្រិត​ខ្ពស់​សិក្សា​ចំ​នួន​ ៤៥០ ម៉ោង ​(៦ខែ​)។​ នៅ​ពេល​ចប់​កម្ម​វិធី​សិក្សា​ សិក្ខា​កាម​ថ្នាក់​មូល​ដ្ឋាន​នឹង​ទទួល​បាន​លិខិត​បញ្ជាក់​ភាសា​ខ្មែរ​; ដោយ​ឡែក​ថ្នាក់​កម្រិត​ខ្ពស់​ ត្រូវ​បាន​រៀប​ចំ​ប្រ​ឡង​និង​ផ្តល់​ជូន​វិញ្ញា​បន​បត្រ​ ភាសា​ជន​ជាតិ​ភាគ​តិច​ (ភាសា​ខ្មែរ)។​

ក្រោយ​រយៈ​ពេល​ ៤ ​ឆ្នាំ​ផ្សព្វ​ផ្សាយ​ដល់​ឆ្នាំ​ ២០២៣ គម្រោង​បណ្តុះ​បណ្តាល​បាន ​១.៣១០​ នាក់; សហ​ការ​នឹង​ស្ថា​នីយ​វិទ្យុ​និង​ទូរ​ទស្សន៍​សុក​ត្រាំង​ រៀប​ចំ​និង​ផ្សាយ​តាម​កញ្ចក់​ទូរ​ទស្សន៍​បាន​១១៧​កម្ម​វិធី​ “រួម​គ្នា​រៀន​ភាសា​ខ្មែរ​”។​ ក្រៅ​ពី​នេះ​ មាន​កម្មា​ភិបាល​ យុទ្ធ​ជន​ ៥៧​ នាក់ នៃ​បញ្ជា​ការ​ដ្ឋាន​យោ​ធាខេត្ត​ ចូល​រួម​ប្រ​ឡង​យក​វិញ្ញា​បន​បត្រ​តាម​គម្រោង​ផង​ដែរ។​ ឆ្លង​តាម​រយៈ​ថ្នាក់​បណ្ដុះ​បណ្ដាល​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​ អាច​នឹង​និយាយ​ ស្តាប់​ សរ​សេរ​បាន​ភាសា​ខ្មែរ​ ដើម្បី​បម្រើ​ភារ​កិច្ច​បាន​ល្អ​ រួម​ចំ​ណែក​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ។​ វរសេនីយ៍​ទោ ផាម​ង្វៀង​ថេ​ផុង ស្នង​ការ​នយោ​បាយ​រង​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ ឱ្យ​ដឹង៖ “កម្មា​ភិបាល​ យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​ដែល​ឈរ​ជើង​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ ត្រូវ​ចេះ​ភាសា​ខ្មែរ​ដើម្បី​ងាយ​ស្រួល​ប្រ​ស្រ័យ​ទាក់​ទង។​ សព្វ​ថ្ងៃ​ រៀន​ចប់​ថ្នាក់​មូល​ដ្ឋាន​ ខ្ញុំ​និង​កម្មា​ភិបាល​ យុទ្ធ​ជន​ អាច​ទំ​នាក់​ទំ​នង​ជា​ភា​សា​ខ្មែរ​ ដើម្បី​ផ្សព្វ​ផ្សាយ​ ចលនា​មាមីង​ជន​ជាតិ​ខ្មែរ​អនុវត្ត​នូវ​គោ​លការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ រួម​ជា​មួយ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​រក្សា​តំ​បន់​សមុទ្រ​របស់​ខេត្ត”។​ លោក​ស្រី​ត្រឹង​ធីហ្វា ប្រ​ធាន​សមា​គម​សម្ព័ន្ធ​នារី​ស្រុក​ចូវ​ថាញ់ ឱ្យ​ដឹង៖ “ថ្នាក់​បណ្ដុះ​បណ្ដាល​ភាសា​ខ្មែរ​ពិត​ជា​មាន​អត្ថ​ន័យ​ណាស់​សម្រាប់​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​ដែល​បំ​ពេញ​ការ​ងារ​នៅ​តំ​បន់​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ។​ ពិសេស​ រៀន​ចប់​ជួយ​ឱ្យ​ខ្ញុំ​និង​កម្មា​ភិបាល​ប្រ​ស្រ័យ​ទាក់​ទង​នឹង​មា​មីង​ខ្មែរ​ ដើម្បី​ដោះ​ស្រាយ​បាន​ទាន់​ពេល​នូវ​បញ្ហា​ដែល​ទាក់​ទង​ដល់​ការ​ងារ។​ ផ្តើម​ពី​នោះ​ កាន់​តែយល់​ច្បាស់​ពី​គោល​បំ​ណង​របស់​សមា​ជិក​ខ្មែរ​ មាន​វិធាន​ការ​ជួយ​ទាន់​ពេល​ដើម្បី​កុំ​ឱ្យ​មាន​ហេតុ​ការណ៍​ក្ដៅ​កើត​មាន​ឡើង”។​

លោក​ស្រី​ហូធី​កឹមដាវ​ អនុលេខា​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ គូស​បញ្ជាក់​ “ជា​ខេត្ត​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ទាម​ទា​រក​ម្មា​ភិបាល​ត្រូវ​ចេះ​ភាសា​ខ្មែរ​ ដើម្បី​ប្រ​ស្រ័យ​ទាក់​ទង​ ដោះ​ស្រាយ​ការ​ងារ​ ម្ល៉ោះ​ហើយ​គណៈ​អចិ​ន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ បាន​ផ្តល់​សច្ចា​ប័ន​លើ​គម្រោង​បណ្តុះ​បណ្តាល​ភា​សា​ខ្មែរ​ សម្រាប់​កម្មា​ភិបាល​ អ្នក​រ​ដ្ឋការ​ បុគ្គ​លិក​ លើ​ភូមិ​សាស្ត្រ​ខេត្ត។​ ដូច្នេះ​ គម្រោង​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ចាប់​ពី​ឆ្នាំ​២០១៩-២០២៥ មក​ទល់​ពេល​នេះ​ បណ្តុះ​បណ្តាល​បាន​ ១.៣១០​ នាក់ សម្រេច​ ៧៥% នៃ​ផែន​ការ​គម្រោង”៕​          

                                   យ្វី​អាញ- លី​សៀ

ចែករំលែកអត្ថបទ