ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

19/02/2024 - 16:46

វិស័យ​ទេស​ចរណ៍​កឹង​ធើ ទទួល​ភ្ញៀវ​ទេស​ចរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម ឆ្នាំ​២០២៤ ប្រ​មាណ​៣៩៨.​០០០លើក​នាក់

យោង​តាម​របាយ​ការណ៍​ពី​មន្ទីរ​វប្បធម៌​ កីឡា​និង​ទេស​ចរណ៍​កឹង​ធើ ក្នុង​រយៈ​ពេល​ ៧ ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​យ៉ាប​ធិន ចាប់​ពី​ថ្ងៃ​ទី ៨ ដល់​ថ្ងៃ​ទី ១៤ ខែ​កុម្ភៈ​ (ត្រូវ​នឹង​ថ្ងៃ​ ១៤ រោជ​ខែ​បុស្សដល់​ថ្ងៃ​ ៥ កើត​ ខែ​មាឃ​) វិស័យ​ទេស​ចរណ៍​កឹង​ធើទទួល​ភ្ញៀវ​ទេស​ចរ​ប្រ​មាណ​ ៣៩៨.០០០ លើក​នាក់ កើន​ ៨% បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០២៣។​ ភ្ញៀវ​ស្នាក់​នៅ​ប៉ាន់​ស្មាន​សម្រេច​ប្រ​មាណ ​១០៤.០០០​ លើក​នាក់ កើន​១០% ក្នុង​នោះ​ ភ្ញៀវ​អន្តរ​ជាតិ​ប្រ​មាណ​ ៤.១០០ លើក​នាក់ កើន​៤១%។​ សរុប​ប្រាក់​ចំ​ណូល​ពី​វិស័យ​ទេស​ចរណ៍​ប្រ​មាណ​ ៤១៤​ ពាន់​លាន​ដុង​ កើន ​២២% បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០២៣។​ ចំ​នួន​បន្ទប់​បម្រើ​ការ​ស្នា​ក់នៅ​តាម​មូល​ដ្ឋាន​ មធ្យម​ភាគ​សម្រេច ​៨៤%។​

ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​កម្សាន្ត​ និង​ថត​រូប​នៅ​ការ​ដ្ឋា​ន​ភាព​យន្ត​អំ​ណរ​បុណ្យ
ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ នៅកឹងធើ Eco Resort។

នៅ​តាម​មណ្ឌល​និង​កន្លែង​ទេស​ចរណ៍​ដែល​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ច្រើន​នោះ​គឺ បូជ​នីយដ្ឋាន​ក្សត្រ​ហ៊ុង វិទ្យា​ស្ថាន​សមាធិ​ទ្រុក​ឡឹម​ភឿង​ណាម បូជ​នីយដ្ឋាន​ប៊ិញ​ធ្វី វត្ត​អ៊ុង ភូមិ​ទេស​ចរណ៍​មី​ខាញ់​ កឹង​ធើ Eco Resort, Wonderland កឹង​ធើ ភូមិ​អេកូ​ទេស​ចរណ៍​អ៊ុង​ដេ សង្កាត់​ ក្រុង​អ៊ុង​ឡាំង​ គេ​ហដ្ឋាន​ពណ៌​ស្វាយ​ កោះ​កោង​សើុង ផ្សារ​អណ្តែត​កៃ​រាំង​ មណ្ឌល​ទេស​ចរណ៍ វ៉សុង Farm ផ្សារ​រាត្រី​និញ​កេវ​ មណ្ឌល​ទេស​ចរណ៍​បាវ​យ៉ា​ត្រាង​វៀង​ ផ្ទះ​បុរាណ​ប៊ិញ​ធ្វី  Casa Eco Mekong កឹង​ធើ Ecolodge ។ល។​ ក្នុង​នោះ​ ស្រុក​ផុង​ដៀង​គឺជា​គោល​ដៅ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​យ៉ាង​ច្រើន​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ឆ្នាំ​នេះ​ ដោយ​មាន​គោល​ដៅ​ទេស​ចរណ៍​និង​កន្លែង​ទេស​ចរណ៍​ទើប​បើក​​ដំ​ណើរ​ការ​ថ្មី​ៗ​។​ លេច​ធ្លោ​បំ​ផុត​ គឺភូមិ​ទេស​ចរណ៍​មី​ខាញ់​ ដាក់​ឱ្យ​ដំ​ណើរ​ការ​មណ្ឌល​រមណី​យដ្ឋាន​ល្បែង​កម្សាន្ត​មីខាញ់​ Color Park បំ​ផុត​ គឺ​ល្បែង​ជិះ​ស្គី​លើក​ម្រាល​ព្រំ​ឥន្ទ​ធនូ ជា​ល្បែង​កម្សាន្ត​ដំ​បូង​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​និង​តំ​បន់​ភូមិ​ភាគ​ខាង​ត្បូង។​

មាន​សណ្ឋា​គារ​និង​រមណី​យដ្ឋាន​ជា​ច្រើន​នៅ​ក្រុង​កឹង​ធើ បាន​រៀប​ចំ​កម្ម​វិធី​ម្ហូប​អា​ហារ សិល្បៈ​ អា​ហារ​ប៊ូហ្វេ ។ល។​ បម្រើ​ភ្ញៀវ​ទេស​ចរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម មាន​ដូច៖ Sheraton កឹង​ធើ  Victoria Resort កឹង​ធើ TTC កឹង​ធើ Azerai កឹង​ធើ Mekong Silt Ecolodge, មឿង​ថាញ់​កឹង​ធើ ។ល។​ តាម​រយៈ​នោះ​ ដើម្បី​ទទួល​ស្វា​គមន៍​ភ្ញៀវ​ទេស​ចរ​ជា​មួយ​នឹង​កម្ម​វិធី​ឆ្លង​កាត់​ពិសោធន៍​អំ​ណរ​ឆ្នាំ​ថ្មី​ លក្ខណៈ​ទំ​នៀម​ទម្លាប់​និង​វប្បធម៌​ម្ហូប​អា​ហារ​សម្បូរ​បែប។​ ពិសេស​ Victoria Resort កឹង​ធើ ថែម​ទាំង​មាន​កម្ម​វិធី​ “ឆ្លង​កាត់​ពិសោធន៍​បុណ្យ​ចូល​ឆ្នាំ​ថ្មី​សម័យ​ដើម​” ដោយ​មាន​សកម្ម​ភាព​គូរ​គំ​នូរ​អក្សរ​ក្បាច់​ រួម​ជា​មួយ​សិប្ប​ករ​វេច​នំ​អន្សម​ជ្រូក​ ធ្វើ​តំ​ណាប។ល។​ កម្ម​វិធី​កម្សាន្ត​រាត្រី​បាញ់​កាំ​ជ្រួច​លើ​នា​វា​ទេ​សចរណ៍ Victoria Mekong ។ល។​ ក្រុម​ហ៊ុន​ទេស​ចរណ៍​បាន​រៀប​ចំ​កម្ម​វិធី​អា​ទិភាព​ជា​ច្រើន​ ក្នុង​នោះ​ មាន​កម្ម​វិធី​ប្រ​ម៉ូ​សិន ជូន​អាំង​ប៉ៅ​ដើម​ឆ្នាំ​ ។ល។​ សម្រាប់​ភ្ញៀវ​ចុះ​ឈ្មោះ​ ទិញ​សំ​បុត្រ​ដំ​ណើរ​កម្សាន្ត​ក្នុង​និង​ក្រៅ​ប្រ​ទេស​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម យ៉ាប​ធិន ឆ្នាំ​២០២៤៕​

                                       កេវ​ម៉ាយ​-មុនី​

ចែករំលែកអត្ថបទ