គណៈចង្អុលការគម្រោងបណ្តុះបណ្តាលភាសាខ្មែរខេត្តសុកត្រាំង ទើបរៀបចំបូកសរុបថ្នាក់បណ្តុះបណ្តាលភាសាខ្មែរឆ្នាំ២០២៣។ តាមរយៈនោះ មានសិក្ខាកាម ២៤៨ នាក់ ដែលជាកម្មាភិបាល អ្នករដ្ឋការ បុគ្គលិក បានបញ្ចប់កម្មវិធី បណ្ដុះបណ្ដាលថ្នាក់មូលដ្ឋាន ថ្នាក់កម្រិតខ្ពស់និងថ្នាក់បកប្រែភាសាខ្មែរ។
លោកស្រី ហូធីកឹមដាវ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សខេត្តសុកត្រាំង
ជូនលិខិតបញ្ជាក់ដល់សិក្ខាកាម។
វគ្គបណ្តុះបណ្តាលភាសាខ្មែរកម្រិតមូលដ្ឋាននិងបកប្រែកម្មវិធីសិក្សាមាន ៣០០ ម៉ោង (៤ខែ); ថ្នាក់រៀនភាសាខ្មែរកម្រិតខ្ពស់រយៈពេលរៀន ៤៥០ ម៉ោង (៦ខែ) ក្រោយពីរយៈពេលសម្រេចកម្មវិធីសិក្សា សិក្ខាកាមថ្នាក់មូលដ្ឋាននឹងទទួលបានលិខិតបញ្ជាក់សម្រេចរួចរាល់ថ្នាក់មូលដ្ឋានភាសាខ្មែរ; ដោយឡែកថ្នាក់កម្រិតខ្ពស់ត្រូវបានរៀបចំប្រឡង ដើម្បីទទួលបានលិខិតបញ្ជាក់ភាសាជនជាតិភាគតិច (ភាសាខ្មែរ)៕
យ្វីអាញ- លីសៀ