22/01/2024 - 16:02

៩ករណី​ត្រូវ​លុប​បញ្ជី​ឈ្មោះ​ស្នាក់​នៅ​អចិន្ត្រៃយ៍

យោង​តាម​សេចក្ដី​កំ​ណត់​ត្រង់​មាត្រា ​២៤​ នៃ​ច្បាប់​អត្រា​នុកូលដ្ឋាន​ឆ្នាំ​២០០០ នោះ​គឺបុគ្គល​ណា​មួយ​ស្ថិត​ក្នុង​ចំ​ណោម​ករណី​ដូច​ខាង​ក្រោម​នេះ នឹង​ត្រូវ​លុប​បញ្ជី​ឈ្មោះ​ស្នាក់​នៅ​អចិន្ត្រៃយ៍ គឺ៖

​​ រូប​ថត​ជា​ឧទា​ហរណ៍។

​-ស្លាប់មាន​សេចក្តី​សម្រេច​ពី​តុលា​ការ ប្រ​កាស​បាត់​ខ្លួន ឬ​បាន​ស្លាប់។

- ទៅ​ស្នាក់​នៅ​បរ​ទេស។

-មាន​សេចក្តី​សម្រេច​លុប​បញ្ជី​ឈ្មោះ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដែល​មាន​ចែង​ក្នុង​មាត្រា ៣៥ នៃ​ច្បាប់​អត្រា​នុកូល​ដ្ឋាន​ឆ្នាំ​២០០០។

-អវត្ត​មាន​ពី​កន្លែង​ស្នាក់​នៅ​អចិន្ត្រៃយ៍​ចាប់​ពី​១២​ខែ​ឡើង​ទៅ​ ​ដែល​មិន​ចុះ​ឈ្មោះ​ស្នាក់​នៅ​បណ្ដោះ​អា​សន្ន​កន្លែង​ដ​ទៃ ឬ​មិន​បាន​រាយ​ការណ៍​អវត្ត​មាន វៀរ​លែង​ករណី​ឆ្លង​ដែន​ទៅ​ប្រ​ទេស​ក្រៅ ប៉ុន្តែ​មិន​មែន​ដើម្បី​ស្នាក់​នៅ​ឬ​ករណី​កំពុង​អនុវត្ត​សាល​ក្រម​ជាប់​ពន្ធ​នា​គារ​ អនុវត្ត​វិធាន​ការ​បញ្ជូន​ទៅ​មូល​ដ្ឋាន​អប់រំ​ មូល​ដ្ឋាន ​ផ្តាច់​គ្រឿង​ញៀន ឬ​បញ្ជូន​ទៅ​សាលា​អប់រំ​កែ​ខ្លួន (បទប្បញ្ញត្តិ​ថ្មី)។

-ត្រូវ​បាន​ស្ថាប័ន​សមត្ថ​កិច្ច​ឱ្យ​បោះ​បង់​សញ្ជាតិ​វៀត​ណាម ដក​ហូត​សញ្ជាតិ​វៀត​ណាម និរាករណ៍​សេចក្តី​សម្រេច​ឱ្យ​ចូល​សញ្ជាតិ​វៀត​ណាម ( បទប្បញ្ញត្តិ​ថ្មី)។

-អ្នក​ចុះ​ឈ្មោះ​ស្នាក់​នៅ​កន្លែង​ដែល​គេ​ឱ្យ​ជួល​ខ្ចី នៅ​ពឹង​អា​ស្រ័យ​ ប៉ុន្តែ​បាន​បញ្ចប់​ការ​ជួល ខ្ចី នៅ​អាស្រ័យ តែ​ក្រោយ​រយៈ​ពេល​១២​ ខែ ចាប់​ពី​ថ្ងៃ​បញ្ចប់​ការ​ជួល ខ្ចី នៅ​អា​ស្រ័យ មិន​ទាន់​ចុះ​ឈ្មោះ​ស្នាក់​នៅ​អចិន្ត្រៃយ៍​កន្លែង​ថ្មី វៀរ​លែង​ករណី (៨) ( បទប្បញ្ញត្តិ​ថ្មី)។

-អ្នក​ចុះ​ឈ្មោះ​ស្នាក់​នៅ​អចិន្ត្រៃយ៍​នៅ​ កន្លែង​ស្នាក់​នៅ​ស្រប​ច្បាប់​ ប៉ុន្តែ​ក្រោយ​មកកម្ម​សិទ្ធិ​កន្លែង​នៅ​នោះ​បាន​ផ្ទេរ​ទៅ​ឱ្យ​អ្នក​ផ្សេង ​តែ​ក្រោយ​រយៈ​ពេល​១២​ខែ ចាប់​ពី​ថ្ងៃ​ដែល​ផ្ទេរ​កម្ម​សិទ្ធិ មិន​ទាន់​ចុះ​ឈ្មោះ​ស្នាក់​នៅ​អចិន្ត្រៃយ៍ កន្លែង​រស់​នៅ​ថ្មី វៀរ​លែង​ករណី​ត្រូវ​បាន​ម្ចាស់​កម្ម​សិទ្ធិ​ថ្មី​យល់​ព្រម​បន្ត​ឱ្យ​ជួល ខ្ចី ឱ្យ​នៅ​អា​ស្រ័យ និង​ឱ្យ​ចុះ​ឈ្មោះ​ស្នាក់​នៅ​អចិន្ត្រៃយ៍ កន្លែង​នៅ​នោះ លើក​លែង​ករណី ​(៨) (បទប្បញ្ញត្តិ​ថ្មី)។

-អ្នក​ចុះ​ឈ្មោះ​ស្នាក់​នៅ​អចិន្ត្រៃយ៍ កន្លែង​ដែល​ជួល ខ្ចី នៅ​អា​ស្រ័យ ប៉ុន្តែ​បាន​បញ្ចប់​ការ​ជួល ខ្ចី នៅ​អា​ស្រ័យ ហើយ​មិន​បាន​អ្នក​ដែល​ឱ្យ​ជួល ខ្ចី ឱ្យ​នៅ​អាស្រ័យ យល់​ព្រម​ឱ្យ​រក្សា​បញ្ជី​ឈ្មោះ​ស្នាក់​នៅ​អចិន្ត្រៃយ៍​កន្លែង​នៅ​នោះ អ្នក​ដែល​បាន​ចុះ​ឈ្មោះ​ស្នាក់​នៅ ​អចិន្ត្រៃយ៍​កន្លែង​នៅ​ជា​កម្ម​សិទ្ធិ​របស់​ខ្លួន ប៉ុន្តែ​បាន​ផ្ទេរ​កម្ម​សិទ្ធិ​កន្លែង​នៅ​ឱ្យ​ទៅ​អ្នក​ផ្សេង ហើយ​ម្ចាស់​កម្ម​សិទ្ធិ​ថ្មី​មិន​យល់​ព្រម​ឱ្យ​រក្សា​បញ្ជី​ឈ្មោះ​ស្នាក់​នៅ​អចិន្ត្រៃយ៍​កន្លែង​នៅ​នោះ (បទប្បញ្ញត្តិ​ថ្មី)។

-អ្នក​ដែល​បាន​ចុះ​ឈ្មោះ​ស្នាក់​នៅ​អចិន្ត្រៃយ៍ កន្លែង​នៅ​ត្រូវ​រុះ​រើ​ រឹប​អូស​តាម​សេចក្តី​សម្រេច​របស់​ស្ថា​ប័ន​រដ្ឋ​មាន​សមត្ថ​កិច្ច ឬ​កន្លែង​មធ្យោ​បាយ​ត្រូវ​បាន​លុប​បញ្ជី​ឈ្មោះ​មធ្យោ​បាយ​តាម​បទប្បញ្ញត្តិ​នៃ​ច្បាប់ ( បទប្បញ្ញត្តិ​ថ្មី)។

ស្ថាប័ន​ចុះ​បញ្ជី​ឈ្មោះ​ស្នាក់​នៅ​អចិន្ត្រៃយ៍ មាន​សមត្ថ​កិច្ច​លុប​បញ្ជី​ឈ្មោះ​ស្នាក់​នៅ​អចិន្ត្រៃយ៍ និង​ត្រូវ​កត់​ត្រា​ច្បាស់​ពី​មូល​ហេតុ ​ពេល​លុប​បញ្ជី​ឈ្មោះ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ក្នុង​មូលដ្ឋាន​ទិន្ន​ន័យ​ស្ដី​ពី​ការ​ស្នាក់​នៅ​៕

    ប្រ​ភព៖ កា​សែត​សុខ​ភាព​និង​ជីវ​ភាព-លី​សៀ

ចែករំលែកអត្ថបទ