16/01/2024 - 09:07

បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ​៩ បូក​សរុប​ការ​ងារ​យោ​ធា​ការ​ពារ​ប្រ​ទេស​ឆ្នាំ​២០២៣

បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ​៩ ទើប​រៀប​ចំ​កិច្ច​ប្រ​ជុំ​បូក​សរុប​ការ​ងារ​យោ​ធា ការ​ពារ​ប្រ​ទេស ឆ្នាំ​២០២៣។​

សមមិត្ត​ថ្នាក់​ដឹក​នាំ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ​៩ និង​គ្រប់​ស្ថាប័ន​ អង្គ​ភាព​អញ្ជើញ​ចូល​រួម​កិច្ច​ប្រ​ជុំ​បូក​សរុក​ការ​ងារ​យោ​ធា ការ​ពារ​ប្រ​ទេស​ ឆ្នាំ​២០២៣។​

គណៈ​កម្មា​ធិការ​បក្ស​ បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ​៩ គណៈ​កម្មា​ធិការ​បក្ស​ មេបញ្ជា​ការ​គ្រប់​លំ​ដាប់​ថ្នាក់​ តែង​សាម​គ្គី​ ម្ចាស់​ការ​ច្បាម​ភាព​ជាក់​ស្តែង​នៃ​ភារ​កិច្ច​ លើក​កម្ពស់​ស្មារតី​ ទទួល​ខុស​ត្រូវ​ ដឹក​នាំ ចង្អុល​ការ​ដល់​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​យោធ​ភូមិ​ភាគ​៩ អនុវត្ត​សម្រេច​ភារ​កិច្ច​យោ​ធា ការ​ពារ​ប្រ​ទេស​ ឆ្នាំ​២០២៣។​  ក្នុង​នោះ​ កង​កម្លាំង​ប្រ​ដាប់​អា​វុធ​យោធ​ភូមិ​ភាគ​ ៩ បន្ត​រក្សា​ខ្ជាប់​របប​ប្រ​ចាំ​ការ​ត្រៀម​ប្រ​យុទ្ធ​; ម្ចាស់​ការ​ឆ្លាត​វៃ ក្តាប់​ច្បាស់​ស្ថាន​ភាព​ ធ្វើ​សេនា​ធិការ​ចាត់​វិធាន​ការ​បាន​ទាន់​ពេល​ ច្បាស់​លាស់​រាល់​សភាព​ការណ៍​ មិន​ទុក​ឱ្យ​បាត់​ភាព​ម្ចាស់​ការ​ ជាយ​ថា​ហេតុ​ រក្សា​រឹង​មាំ​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម។ល។​  ឆ្នាំ​២០២៣ ស្ថាប័ន​ អង្គ​ភាព​នា​នា​បាន​ចាត់​កម្មា​ភិបាល​ យុទ្ធ​ជន​៧.៩៤០​លើក​នាក់ ជួយ​ប្រ​ជា​ជន​ជម្នះ​ផល​វិបត្តិ​នៃ​គ្រោះ​ធម្ម​ជាតិ​ ជំ​ងឺ​រាត​ត្បាត​ លំ​នឹង​ជីវ​ភាព​ ធ្វើ​ការ​ប្រ​មូល​វិនិ​ច្ឆ័យ​ បំ​ផ្ទុះ​គ្រាប់​បែក​ មីន និង​គ្រឿង​ផ្ទុះ​ជាង​២០,៧ តោន​; ស្វែង​រក​ប្រ​មូល​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី​បាន​៣៩០​កញ្ចប់​; ពិនិត្យ​ ទទួល​ស្គាល់​ឃ្លាំង​អា​វុធ​យោធ​ភ័ណ្ឌ​ចំ​នួន​១៧៨ សម្រេច​បទ​ដ្ឋាន​លើ​ខ្លឹម​សារ​ចំ​នួន​៥…។​

ឆ្នាំ​២០២៤ គណៈ​កម្មា​ធិការ​បក្ស​បញ្ជា​ ការ​ដ្ឋាន​យោធ​ភូមិ​ភាគ​៩ ផ្តុំ​កម្លាំង​អនុវត្ត​នូវ​ភារ​កិច្ច​ ដូច​ជា​ត្រួត​ពិនិត្យ​ គ្រប់​គ្រង​ ស្រាវ​ជ្រាវ​ក្តាប់​ច្បាស់​ វាយ​តម្លៃ​ព្យា​ករណ៍​ត្រូវ​ស្ថាន​ភាព​ ធ្វើ​សេនា​ធិការ​ទាន់​ពេល​ លើក​សំ​ណើ​ជូន​គណៈ​កម្មា​ធិការ​យោ​ធា​មជ្ឈិម​ ក្រសួង​ការ​ពារ​ជាតិ​ សហ​ការ​ជិត​ស្និទ្ធ​ជា​មួយ​គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​នា​នា​អនុវត្ត​ល្អ​នូវ​ការ​ងារ​យោ​ធា ការ​ពារ​ប្រ​ទេស; ធ្វើ​ការ​កេណ្ឌ​ប្រើ​ប្រាស់​មាន​ប្រ​សិទ្ធ​ភាព​ រាល់​ប្រ​ភព​កម្លាំង​កសាង​និង​ពង្រឹង​ខឿន​ការ​ពារ​ប្រ​ទេស​ទូទាំង​ប្រ​ជា​ជន​ ជំ​ហរ​យុទ្ធ​សាស្ត្រ​ការ​ពារ​ប្រ​ទេស​ទូទាំង​ប្រ​ជា​ជន​ តំ​បន់​ការ​ពារ​រឹង​មាំ​គ្រប់​ថ្នាក់​ គួប​ផ្សំ​ការ​ការ​ពារ​ប្រ​ទេស​ជា​មួយ​សេដ្ឋ​កិច្ច​ សេដ្ឋ​កិច្ច​ជា​មួយ​ការ​ការ​ពារ​ប្រ​ទេស…៕​  

                              ផាម​ត្រុង-មុនី​

ចែករំលែកអត្ថបទ