15/01/2024 - 16:37

ចាប់​ពី​ថ្ងៃ​០១/៧/២០២៤ តើ​ប្រ​ជា​ជន​ចាំ​បាច់​ត្រូវ​ប្ដូរ​អត្ត​សញ្ញាណ​ប័ណ្ណ​ពលរដ្ឋ​ទៅ​ជា​អត្ត​សញ្ញាណ​ប័ណ្ណ​ទេ?

១.ចាប់​ពី​ថ្ងៃ​០១/៧/​២០២៤ តើប្រ​ជា​ជន​ចាំ​បាច់​ត្រូវ​ប្ដូរ​អត្ត​សញ្ញាណ​ប័ណ្ណ​ពលរដ្ឋ​ទៅ​ជា​អត្ត​សញ្ញាណ​ប័ណ្ណ​ទេ?

រូប​ថត​ជា​ឧទាហរណ៍។​

យោង​តាម​សេចក្ដី​កំ​ណត់​អន្តរ​ភាព​ត្រង់​ប្រ​ការ​ ១, ២ និង​៣ មាត្រា​៤៦​នៃ​ច្បាប់​អត្ត​សញ្ញាណ​ប័ណ្ណ​ឆ្នាំ​២០២៣ មាន​ចែង​ដូច​ខាង​ក្រោម៖

(១) អត្ត​សញ្ញាណ​ប័ណ្ណ​ពល​រដ្ឋ​ ដែល​បាន​ផ្ដល់​មុន​ថ្ងៃ​ ០១/៧/២០២៤ មាន​សុពល​ភាព​រហូត​ដល់​ផុត​កំ​ណត់​ដែល​បាន​បោះ​ពុម្ព​លើ​ប័ណ្ណ​ លើក​លែង​ករណី​ដែល​មាន​ចែង​ត្រង់​ចំ​ណុច​ (៣) នៃ​កថា​ខ័ណ្ឌ​នេះ។​ ពេល​ពលរដ្ឋ​មាន​តម្រូវ​ការ​អាច​ប្ដូរ​ទៅ​ជា​អត្ត​សញ្ញាណ​ប័ណ្ណ។​

(២) អត្ត​សញ្ញាណ​ប័ណ្ណ​ពល​រដ្ឋ​ នៅ​មាន​សុពល​ភាព​រហូត​ដល់​ថ្ងៃ​៣១/១២/​២០២៤ នឹង​មាន​តម្លៃ​ប្រើ​ប្រាស់​រហូត​ដល់​ផុត​ថ្ងៃ​ ៣១/១២/​២០២៤។​

ប្រ​ភេទ​លិខិត​ស្នាម​មាន​តម្លៃ​គតិយុត្តិ​ដែល​បាន​ផ្សាយ​ចេញ​ មាន​ប្រើ​ប្រាស់​ព័ត៌​មាន​ពី​អត្ត​សញ្ញាណ​ប័ណ្ណ​ពលរដ្ឋ​ឬ​អត្ត​សញ្ញាណ​ប័ណ្ណ​ នៅ​តែ​មាន​តម្លៃ​ប្រើ​ប្រាស់​ដូច​ដើម; ស្ថាប័ន​រដ្ឋ​មិន​ត្រូវ​សំ​ណូម​ពរ​ឱ្យ​ពល​រដ្ឋ​ប្ដូរ​ កែ​តម្រូវ​ព័ត៌​មាន​អំ​ពី​អត្ត​សញ្ញាណ​ប័ណ្ណ​ពលរដ្ឋ​ឬ​អត្ត​សញ្ញាណ​ប័ណ្ណ​ក្នុង​លិខិត​ស្នាម​ដែល​បាន​ផ្ដល់​ជូន​ឡើយ។​

(៣) អត្ត​សញ្ញាណ​ប័ណ្ណ​ពលរដ្ឋ​ អត្ត​សញ្ញាណ​ប័ណ្ណ​អស់​សុពល​ភាព​ចាប់​ពី​ថ្ងៃ​១៥/០១/​២០២៤ រហូត​ដល់​មុន​ថ្ងៃ​៣០/៦/​២០២៤ នឹង​បន្ត​មាន​តម្លៃ​ប្រើ​ប្រាស់​រហូត​ដល់​ផុត​ថ្ងៃ​៣០/៦/​២០២៤។​

ដូច្នេះ​ ចំ​ពោះ​អត្ត​សញ្ញាណ​ប័ណ្ណ​ពល​រដ្ឋ​ ដែល​បាន​ផ្ដល់​មុន​ថ្ងៃ​០១/៧/​២០២៤ មាន​តម្លៃ​ប្រើ​ប្រាស់​រហូត​ដល់​ផុត​កាល​កំណត់​ដែល​បាន​បោះ​ពុម្ព​លើ​ប័ណ្ណ​ វៀរ​លែង​ករណី​អត្ត​សញ្ញាណ​ប័ណ្ណ​ពលរដ្ឋ​ អត្ត​សញ្ញា​ណ​ប័ណ្ណ​អស់​សុពល​ភាព​ចាប់​ពី​ថ្ងៃ​១៥/១/​២០២៤ រហូត​ដល់​មុន​ថ្ងៃ​៣០/៦/២០២៤ នឹង​បន្ត​មាន​តម្លៃ​ប្រើ​ប្រាស់​រហូត​ដល់​ផុត​ថ្ងៃ​៣០/៦/២០២៤។​

អត្ត​សញ្ញាណ​ប័ណ្ណ​មាន​សុពល​ភាព​ដល់​ក្រោយ​ថ្ងៃ​៣១/១២/​២០២៤ នឹង​មាន​តម្លៃ​ប្រើ​ប្រាស់​រហូត​ដល់​ផុត​ថ្ងៃ​ ៣១/១២/២០២៤។​

២. ចាប់​ពី​ថ្ងៃ​០១/៧/២០២៤ ត្រូវ​បង់​កម្រៃ​សេវា​ផ្ដល់​អត្ត​សញ្ញាណ​ប័ណ្ណ​លើក​ដំ​បូង​ទេ?

យោង​តាម​មា​ត្រា​៣៨​នៃ​ច្បាប់​អត្ត​សញ្ញាណ​ប័ណ្ណ​ឆ្នាំ​២០២៣ បាន​កំ​ណត់​ពី​ថ្លៃ​សេវា​ទាញ​យក​ប្រើ​ប្រាស់​ព័ត៌​មាន​ក្នុង​មូល​ដ្ឋាន​ទិន្ន​ន័យ​ជាតិ​ អំ​ពី​ប្រ​ជា​ពលរដ្ឋ​និង​កម្រៃ​សេវា​នៃ​ការ​ផ្ដល់​ការ​ប្ដូរ​ ការ​ផ្ដល់​ឡើង​វិញ​នូវ​អត្ត​សញ្ញា​ណប័ណ្ណ​ លិខិត​បញ្ជាក់​អត្ត​សញ្ញាណ​ប័ណ្ណ​ដូច​ខាង​ក្រោម៖

- អង្គ​ការ​ បុគ្គល​ដែល​បាន​កំ​ណត់​ក្នុង​សេច​ក្ដី​កំណត់​ត្រង់​ប្រ​ការ​៨មាត្រា​១០​នៃ​ច្បាប់​ អត្ត​សញ្ញាណ​ប័ណ្ណ​ឆ្នាំ​២០២៣ នៅ​ពេល​ទាញ​យក​ប្រើ​ប្រាស់​ព័ត៌​មាន​ក្នុង​មូល​ដ្ឋាន​ទិន្ន​ន័យ​ជាតិ​ អំ​ពី​ប្រ​ជា​ពល​រដ្ឋ​ត្រូវ​បង់​ថ្លៃ​សេវា​តាម​សេចក្ដី​កំ​ណត់​នៃ​ច្បាប់​ស្ដី​ពី​ថ្លៃ​សេវា​និង​កម្រៃ​សេវា។​

- ពលរដ្ឋ​មិន​បង់​កម្រៃ​សេវា​ផ្ដល់​អត្ត​សញ្ញាណ​ប័ណ្ណ​លើក​ដំ​បូង​ទេ។​

- ពលរដ្ឋ​ត្រូវ​បង់​កម្រៃ​សេវា​នៅ​ពេល​ប្ដូរ​ ផ្ដល់​អត្ត​សញ្ញាណ​ប័ណ្ណ​ឡើង​វិញ​ លើក​លែង​ករណី​មួយ​ចំ​នួន​ដូច​ខាង​ក្រោម​៖

+ការ​ប្ដូរ​អត្ត​សញ្ញា​ណ​ប័ណ្ណ​ តាម​សេច​ក្ដី​កំ​ណត់​ត្រង់​ចំ​ណុច​ a និង​ចំ​ណុច​đ ប្រ​ការ​១ មាត្រា​ ២៤ នៃ​ច្បាប់​អត្ត​សញ្ញា​ណ​ប័ណ្ណ​ឆ្នាំ​ ២០២៣។​

++ពលរដ្ឋ​វៀត​ណា​មដែល​បាន​ផ្ដល់​អត្ត​សញ្ញាណ​ប័ណ្ណ​ ត្រូវ​បំ​ពេញ​បែប​បទ​សុំ​ប្ដូរ​អត្ត​សញ្ញាណ​ប័ណ្ណ​ នៅ​ពេល​មាន​អា​យុ​គម្រប់​១៤ ឆ្នាំ​ ២៥ឆ្នាំ​ ៤០ឆ្នាំ​ និង​៦០ឆ្នាំ​។​

++តាម​សំ​ណុំ​ពរ​របស់​អ្នក​ដែល​បាន​ផ្ដល់​អត្ត​សញ្ញាណ​ប័ណ្ណ​ នៅ​ពេល​ព័ត៌​មាន​ក្នុង​អត្ត​សញ្ញាណ​ប័ណ្ណ​មាន​ការ​ផ្លាស់​ប្ដូរ​ អា​ស្រ័យ​ការ​រៀប​ចំ​អង្គ​ភាព​រដ្ឋ​បាល។​

+មាន​កង្វះ​ខាត​ចំ​ពោះ​ព័ត៌​មាន​ដែល​បាន​បោះ​ពុម្ព​លើ​អត្ត​សញ្ញាណ​ប័ណ្ណ​ កំ​ហុស​នេះ​អា​ស្រ័យ​ដោយ​ស្ថាប័ន​គ្រប់​គ្រប់​អត្ត​សញ្ញាណ​ប័ណ្ណ។​

-មិន​យក​កម្រៃ​សេវា​ចំ​ពោះ​ករណីផ្ដល់​ ប្ដូរ​ផ្ដល់​ជូន​លិខិត​បញ្ជា​ក់​អត្ត​សញ្ញាណ​ប័ណ្ណ​ដល់​អ្នក​ដែល​មាន​ដើម​កំ​ណើត​វៀត​ណាម មិន​ទាន់​បញ្ជាក់​បាន​សញ្ជាតិ។​

ហេតុ​ដូច្នេះ​ យោង​តាម​សេចក្ដី​កំ​ណត់​ខាង​លើ​ គឺ​ពលរដ្ឋ​មិន​បាច់​បង់​កម្រៃ​សេវា​ផ្ដល់​អត្ត​សញ្ញាណ​ប័ណ្ណ​លើក​ដំ​បូង​ទេ៕​

   យោង​តាម​កាសែត​ថេយ៉ឺយ​និង​វៀត​ណាម -ប្រែ​សម្រួលៈ ពេជ្រ​សឿន​

ចែករំលែកអត្ថបទ