ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

15/01/2024 - 16:37

តាំង​ពិព័រណ៍​ "ចំ​ណង​សាម​គ្គី​ភាព​ មិត្ត​ភាព​វៀត​ណាម - កម្ពុជា​"

សារ​មន្ទីរ​យោធ​ភូមិ​ភាគ​ ៩ បាន​បើក​ពិធី​តាំង​ពិព័រណ៍​ ក្រោម​ប្រ​ធាន​បទ​ “ចំ​ណង​សាម​គ្គី​ភាព​មិត្ត​ភាព​វៀត​ណាម - កម្ពុជា​” ស្រប​ឱកាស​រំលឹក​ខួប​អនុស្សាវ​រីយ៍​ ៤៥ ឆ្នាំ​ជ័យ​ជម្នះ​សង្រ្គាម​ការ​ពារ​ព្រំ​ដែន​តីណាម និង​រួម​ជា​មួយ​ប្រ​ជា​ជន​កម្ពុជា​ផ្ដួល​រំលំ​របប​ប្រ​ល័យ​ពូជ​សាសន៍​ (៧/១/​១៩៧៩- ៧/១/២០២៤)។​

​អ្នក​តំ​ណាង​ចូល​រួម​ទស្សនា​ការ​តាំង​ពិព័រណ៍។​ រូប​ថត​៖ យ្វី​ខូយ

ការ​តាំង​ពិព័រណ៍​ក្រោម​ប្រ​ធាន​បទ​ “ចំ​ណង​សាមគ្គី​ភាព​ មិត្ត​ភាព​វៀត​ណាម - កម្ពុជា​” រួម​មា​ន ៥ ផ្នែក​ ដោយ​មាន​រូប​ភាព​ ឯក​សារ​និង​វត្ថុ​ជិត​ ៣០០ មុខ​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ។​ ការ​តាំង​ពិព័រណ៍​ធ្វើ​ឱ្យ​ភ្ញៀវ​ទេស​ចរ​យល់​កាន់​តែច្បាស់​ពី​សង្រ្គាម​ការ​ពារ​ព្រំ​ដែន​តីណាម​នៃ​មាតុ​ភូមិ​ ចំ​ណង​សាម​គ្គី​ភាព​ មិត្ត​ភាព​ប្រ​វេណី​យូរ​អង្វែង​រវាង​បក្ស​ទាំង​ពីរ ប្រ​ទេស​ទាំង​ពីរ និង​ជន​ជាតិ​ទាំង​ពីរ។​ ទន្ទឹម​នឹង​នោះ​ កាន់​តែ​ពង្រឹង​នូវ​ក្ដី​ជឿ​ជាក់​យ៉ាង​មុត​មាំ​លើ​គោល​មាគ៌ា​កិច្ច​ការ​បរ​ទេស​របស់​បក្ស​ ជា​មួយ​នឹង​ភារ​កិច្ច​ការ​ពារ​រឹង​មាំ​មាតុ​ភូមិ​វៀត​ណាម​សង្គម​និយម។​

ការ​តាំង​ពិព័រណ៍​បើក​ទទួល​ភ្ញៀវ​ចូល​ទស្សនា​រហូត​ដល់​ថ្ងៃ​ ២៩ ខែ​កុម្ភៈ​ ឆ្នាំ​២០២៤ នៅ​សារ​មន្ទីរ​យោធ​ភូមិ​ភាគ​ ៩ (លេខ​៦ វិថី​ហ្វា​ប៊ិញ សង្កាត់​អាង​កឺ ខណ្ឌ​និញ​កេវ​ ក្រុង​កឹង​ធើ)៕​

                                          ដាំង​ហ្វិញ​ - ថាច់​ធី

ចែករំលែកអត្ថបទ