ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/01/2024 - 16:58

កិច្ច​ប្រ​ជុំ​ទូទាំង​ប្រ​ទេស​បូក​សរុប​ការ​ងារ​ជន​ជាតិ​ឆ្នាំ​២០២៣ និង​ផ្សព្វ​ផ្សាយ​ភារ​កិច្ច​ឆ្នាំ​២០២៤

នៅ​រដ្ឋ​ធានី​ហា​ណូយ​ គណៈ​កម្មា​ធិការ​ជន​ជាតិ​ ទើប​រៀប​ចំ​កិច្ច​ប្រ​ជុំ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ទូទាំង​ប្រ​ទេស​ បូក​សរុប​ការ​ងារ​ជន​ជាតិ​ឆ្នាំ​២០២៣ និង​ផ្សព្វ​ផ្សាយ​ភារ​កិច្ច​ ឆ្នាំ​២០២៤។​

​ឧបនា​យក​រដ្ឋ​មន្ត្រី​ ត្រឹង​លឺវ​ក្វាង​ ថ្លែង​យោ​បល់​ក្នុង​កិច្ច​ប្រ​ជុំ។​

របាយ​ការណ៍​លទ្ធ​ផល​នៃ​ការ​អនុវត្ត​ការ​ងារ​ជន​ជាតិ​ ឆ្នាំ​២០២៣ សឱ្យ​ឃើញ​ថា​ កាល​ពី​ឆ្នាំ​កន្លង​ ក្រោម​ការ​ដឹក​នាំ ដំ​ណើរ​ការ​យ៉ាង​ប្តូរ​ផ្តាច់​របស់​រដ្ឋា​ភិបាល​ នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ គណៈ​កម្មា​ធិការ​ជន​ជាតិ​ បាន​ច្បាម​តាម​សេចក្តី​សម្រេច​របស់​បក្ស​ រដ្ឋ​សភា​ រដ្ឋា​ភិបាល​ តាម​កិច្ច​ចង្អុល​ការ​របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ដើម្បី​ផ្ដុំ​កម្លាំង​ចង្អុល​ការ​ ធ្វើ​ឱ្យ​ជាក់​ស្ដែង​ទៅ​ជា​ផែន​ការ​ កម្ម​វិធី​ការ​ងារ​ជន​ជាតិ។​ រួម​ជា​មួយ​នឹង​ការ​ចូល​រួម​យ៉ាង​មុត​មាំ​របស់​គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​ មួយ​អន្លើ​ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ពេញ​ទំ​ហឹង​របស់​ជន​រួម​ជាតិ​ បណ្តា​ជន​ជាតិ​ ក្នុង​ការ​ផ្សព្វ​ផ្សាយ​ អនុវត្ត​ព្រម​ៗ​គ្នា​គោល​នយោ​បាយ​ចំ​នួន​១៨៨ នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ (ក្នុង​នោះ​ មាន​គោល​នយោ​បាយ​ជន​ជាតិ​ចំ​នួន​១៣៦) គួប​ផ្សំ​នឹង​គោល​នយោ​បាយ​សុខុមាល​ភាព​សង្គម​ ធ្វើ​ឱ្យ​ជីវ​ភាព​ប្រ​ជា​ជន​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ឆ្នាំ​២០២៣ កាន់​តែ​មាន​ភាព​លំ​នឹង​ ជា​ជំ​ហាន​ៗ​ត្រូវ​បាន​លើក​ស្ទួយ។​ អត្រា​គ្រួ​សារ​ក្រី​ក្រ​តាម​បទ​ដ្ឋាន​ក្រពហុ​វិមាត្រ​ឆ្នាំ​ ២០២៣ នៅ​មាន​២,៩៣% (កាត់​បន្ថយ​១,១%); អត្រា​គ្រួ​សារ​ក្រី​ក្រ​នៅ​ស្រុក​ក្រី​ក្រ​មាន​ប្រ​មាណ ៣៣% (កាត់​បន្ថយ​៥,៦២%); អត្រា​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​មាន​ប្រ​មាណ​១៧,៨២% (កាត់​បន្ថយ​ ៣,២%) សម្រេច​ភាគ​កម្រិត​ដែល​រដ្ឋ​សភា​និង​រដ្ឋា​ភិបាល​ប្រ​គល់​ឱ្យ។​ ជា​មួយ​នឹង​ការ​អនុវត្ត​ព្រម​ៗ​គ្នា​នូវ​ដំ​ណោះ​ស្រាយ​ម៉ាក្រូ​សេដ្ឋ​កិច្ច​ អនុវត្ត​កម្ម​វិធី​ស្តារ​ឡើង​វិញ​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​របស់​រដ្ឋា​ភិបាល​ និង​អនុវត្ត​ស្រប​ពេល​ជា​មួយ​នឹង​កម្ម​វិធី​ទិស​ដៅ​ជាតិ​សំ​ខាន់​ចំ​នួន​៣ គឺ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិ​ច​និង​តំ​បន់​ភ្នំ​ កម្ម​វិធី​ គម្រោង​ផ្សេង​ៗ​ទៀត​បាន​ពង្រីក​ប្រ​សិទ្ធ​ភាព​ជា​វិជ្ជ​​មាន​ រួម​ចំ​ណែ​ក​ជំ​រុញ​ការ​អភិវឌ្ឍ​ប្រ​ព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​-សង្គម​ ជា​ជំ​ហាន​ៗ​អភិវឌ្ឍ​ ផលិត​កម្ម​ លើក​កម្ពស់​ជីវ​ភាព​ជន​រួម​ជាតិ​ភាគ​តិច​។​

អញ្ជើញ​ចូល​រួម​និង​ថ្លែង​យោ​បល់​ក្នុង​កិច្ច​ប្រ​ជុំ​ ឧបនា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ត្រឹង​លឺវ​ក្វាង​ បាន​វាយ​តម្លៃ​ខ្ពស់​ ចំ​ពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ពេញ​ទំ​ហឹង​របស់​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ ពិសេស​គឺគណៈ​កម្មា​ធិការ​ជន​ជាតិ​ គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ រដ្ឋ​អំ​ណាច​និង​ភូមិ​ភាគ​នា​នា​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​ការ​ងារ​ជន​ជាតិ​ឆ្នាំ​២០២៣។​ ឧបនា​យក​រដ្ឋ​មន្ត្រី​ ត្រឹង​លឺវ​ក្វាង​ សំ​ណូម​ពរ​ដល់​គ្រប់​ក្រសួង​ គណៈ​ ផ្នែក​និង​ភូមិ​ភាគ​នា​នា​ គប្បី​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​ឱ្យ​បាន​ត្រឹម​ត្រូវ​ចំ​ពោះ​ការ​ងារ​ជន​ជាតិ​; បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​; បត់​បែន​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​សម​ស្រប​ទៅ​នឹង​វប្បធម៌​ ទំ​នៀម​ទម្លាប់​នៃ​ភូមិ​ភាគ​នីមួយ​ៗ​ ដើម្បី​សម្រេច​ប្រ​សិទ្ធ​ភាព​ខ្ពស់​បំ​ផុត​; បង្កើន​ការ​ដោះ​ដូរ​ ចែក​រំលែក​នូវ​បទ​ពិសោធន៍​ក្នុង​ការ​ផ្សព្វ​ផ្សាយ​គោល​នយោ​បាយ​ជន​ជាតិ​; បង្កើន​ការ​ងារ​ផ្សព្វ​ផ្សាយ​លើក​កម្ពស់​ការ​យល់​ដឹង​ដល់​ប្រ​ជា​ជន​ ឈាន​ឡើង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជៀស​វាង​ការ​ទន្ទឹង​រង់​ចាំ​ និង​ការ​សំ​អាង…៕​

     យោ​ង៖ cema.gov.vn-មុនី​

ចែករំលែកអត្ថបទ