18/12/2023 - 16:23

ការ​ដើរ​លឿន​ជួយ​កាត់​បន្ថយ​បាន​ហា​និភ័យ​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​ទី២

តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​ ដែល​ចុះ​ផ្សាយ​លើ​ទស្សនា​វដ្តី​វេជ្ជ​សាស្រ្ត​កីឡា​អង់​គ្លេស​ ការ​ដើរ​លឿន​អាច​នឹង​ជួយ​កាត់​បន្ថយ​បាន​ជិត​៤០% ហា​និភ័យ​កើត​ជំ​ងឺ​ទឹក​នោមផ្អែម​ប្រ​ភេទ​ទី២។​

អ្នក​ដែល​ដើរ​លឿន​មាន​មុខ​ងារ​សរីរៈ​និង​សុខ​ភាព​ទូទៅ​ល្អ​ប្រ​សើរ​ជាង។​

យោង​តាម​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ (WHO) ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​ទី​២ គឺជា​ការ​គំ​រាម​កំ​ហែង​មួយ​ក្នុង​ចំ​ណោម​ការ​គំ​រាម​កំ​ហែង​សុខ​ភាព​ដ៏​ធំ​លើ​ពិភព​លោក​ ដោយ​មាន​ករណី​កើត​ជំ​ងឺ​កើន​ឡើង​ ជា​លំ​ដាប់​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​កន្លង។​ ថ្វី​ដ្បិត​ដូច្នោះ​ក្តី មាន​មនុស្ស​ជាង​៥៣៧​លាន​នាក់​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​និង​ធ្វើ​ការ​ព្យា​បាល​ ប៉ុន្តែ​តាម​ការ​ប៉ាន់​ស្មាន​មាន​មនុស្ស​រាប់​លាន​ផ្សេង​ទៀត​ មិន​ដឹង​ថា​ខ្លួន​កើត​ជំ​ងឺ​ប្រ​ភេទ​នេះ​ទេ។​

ក្នុង​ពេល​នោះ​ ការ​ដើរ​ត្រូវ​បាន​គេ​ដឹង​ថា​ គឺ​ជា​សកម្ម​ភាព​មួយ​អាច​នឹង​ជួយ​កាត់​បន្ថយ​ហា​និភ័យ​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​ទី​២ ដែល​នឹង​បណ្តាល​ឱ្យ​មាន​ការ​ប្រែ​ប្រួល​ដ៏​គ្រោះ​ថ្នាក់​ ដូច​៖ ងងឹត​ភ្នែក​ ខ្សោយ​តម្រង​នោម ឈឺ​បេះ​ដូង​ ដាច់​សរ​សៃ​ឈាម​ខួរ​ក្បាល​និង​ត្រូវ​កាត់​ជើង​ជា​ដើម​។​ ថ្មី​ៗ​នេះ​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ចង់​ស្វែង​យល់​ថា​ តើល្បឿន​នៃ​ការ​ដើរ​បាន​ផ្តល់​ផល​ប្រ​យោជន៍​ក្នុង​ការ​បង្ការ​ជំ​ងឺ​រុាំ​រ៉ៃ​នេះ​ដែរ​ឬ​ទេ។​

ដើម្បី​ធ្វើ​ឱ្យ​ច្បាស់​ទំ​នាក់​ទំ​នង​រវាង​ល្បឿន​នៃ​ការ​ដើរ​និង​ហា​និភ័យ​កើត​ជំ​ងឺ​ទឹក​នោមផ្អែម​ប្រ​ភេទ​ទី​២ ក្រុម​អ្នក​ឯក​ទេស​អន្តរ​ជាតិ​ មក​ពី​សា​កល​វិទ្យា​ល័យ​ចក្រ​ភព​ឡុង​ដ៏​(ប្រ​ទេស​អង់​គ្លេស​) សា​កល​វិទ្យា​ល័យ​វិទ្យា​សាស្រ្ត​សុខា​ភិបាល​ (អ៊ីរ៉ង់​) និង​សា​កល​វិទ្យា​ល័យ​ Oslo New (ន័រ​វែស) បាន​វាយ​តម្លៃ​ឡើង​វិញ​ការ​ស្រាវ​ជ្រាវ​ចំ​នួន​១០ ដែល​អនុវត្ត​ក្នុង​ដំ​ណាក់​កាល​១៩៩៩-​២០២២ មាន​ពេល​វេលា​តាម​ដាន​ចាប់​ពី​៣-១១ឆ្នាំ​ ដោយ​មាន​ការ​ចូល​រួម​ពី​អ្នក​ជំ​ងឺ​សរុប​ ៥០៨.​១២១​នាក់ នៅ​អា​មេរិក​ អង់​គ្លេស​ និង​ជប៉ុន។​

ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ ឱ្យ​ដឹង៖ បើ​ប្រៀប​នឹង​ល្បឿន​នៃ​ការ​ដើរ​យឺត​-ក្រោម​៣​គ.ម/ម៉ោង​ ចំ​ពោះ​អ្នក​ដើរ​ដោយ​ល្បឿន​ “ធម្ម​តា​” ចាប់​ពី​៣-៥​គ.ម/ម៉ោង​ កាត់​បន្ថយ​បាន​១៥%​ហា​និភ័យ​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​ទី​២។​ ក្នុង​ពេល​នោះ​ អ្នក​ដែល​ដើរ​ល្បឿន​“លឿន​” - ចាប់​ពី​៥-៦​គ.ម/ម៉ោង​-កាត់​បន្ថយ​បាន​២៤% ហា​និភ័យ​កើត​ជំ​ងឺ​ទឹក​នោម​ផ្អែម។​ ហើយ​អ្នក​ដែល​ដើរ​ដោយ​ល្បឿន​លឿន​ជាង​ទៀត​នោះ​ អាច​នឹង​កាត់​បន្ថយ​បាន​៣៩%​ហា​និភ័យ​សុខ​ភាព​ទាំង​នេះ។​ ឆ្លង​តាម​រយៈ​នោះ​ ក្នុង​មួយ​គ.ម កើន​ឡើង​ក្នុង​មួយ​ម៉ោង​នៃ​ការ​ដើរ​បាន​ពាក់​ព័ន្ធ​ដល់​ការ​កាត់​បន្ថយ​៩%​ហា​និភ័យ​កើត​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​ទី​២។​ ដូច្នេះ​ ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ ឱ្យ​ដឹង៖ ចំ​ពោះ​អ្នក​ដែល​ដើរ​ដោយ​ល្បឿន​លឿន​ជាង​មាន​និន្នា​ការ​មាំ​មួន​ជាង​ មាន​កម្រិត​សាច់​ដុំ​ធំ​ជាង​និង​សុខ​ភាព​ទូទៅ​ល្អ​ប្រ​សើរ​ជាង។​

ក្នុង​វេជ្ជ​សាស្ត្រ​ ល្បឿន​ដើរ​លឿន​គឺ​ជា​សូចនា​ករ​មួយ​ដ៏​សំ​ខាន់​អំ​ពី​សុខ​ភាព​ទូទៅ​ ហើយ​ក៏​ជា​សូច​នា​ករ​ដ៏​សំ​ខាន់​អំ​ពី​មុខ​ងារ​សរីរៈ​ផង​ដែរ។​ ម្យ៉ាង​ទៀត​ ល្បឿន​នៃ​ការ​ដើរ​លឿន​ស​បញ្ជាក់​៖ ស្ថាន​ភាព​សុខ​ភាព​សរ​សៃ​ឈាម​ បេះ​ដូង​និង​ការ​ដក​ដង្ហើម​ល្អ​ប្រ​សើរ​ជាង​-កត្តា​ពី​រ​យ៉ាង​តែង​មាន​ការ​ពាក់​ព័ន្ធ​ដល់​ហា​និភ័យ​កើត​ជំ​ងឺ​ទឹក​នោម​ផ្អែម។​ ដើរ​លឿន​ក៏​ល្អ​ដល់​ការ​សម្រក​ទម្ងន់​ ជួយ​សម្រួល​កម្រិត​ល្បឿន​ insulin ផង​ដែរ។​ ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ ក៏​បាន​បញ្ជាក់៖ ចំ​ពោះ​អ្នក​ដើរ​លឿន​ភាគ​ច្រើន​មាន​ដង​ខ្លួន​សម​សួន​ជាង៕​

កាសែត​កឹង​ធើ-ប្រែ​សម្រួល​៖ លី​សៀ

ចែករំលែកអត្ថបទ