សមាគមសប្បុរសធម៌វត្តទឿងង្វៀង (ក្រុងហូជីមិញ) ទើបប្រារព្ធពិធីបើកការដ្ឋានសាងសង់អគារសិក្សា ៣ បន្ទប់ និងផ្គត់ផ្គង់តុ កៅអី សម្រាប់រៀនភាសាខ្មែរ-បាលី និងធម៌វិន័យនៅឃុំដុងអៀង ស្រុកអាងបៀង ខេត្តគៀងយ៉ាង មានតម្លៃទឹកប្រាក់ជាង ១ ពាន់លានដុង ឧបត្ថម្ភដោយគ្រួសារពុទ្ធសាសនិក ឡេប៊ឺវ នៅក្រុងហូជីមិញ។
អ្នកតំណាងប្រារព្ធពិធីបើកការដ្ឋានសាងសង់អគារសិក្សា ៣ បន្ទប់។
ពិធីនេះ មានការនិមន្តចូលរួមរបស់ព្រះតេជព្រះគុណ យ័ញលុង សមាជិកលេខានៃក្រុមប្រឹក្សាភិបាល អនុប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាម ក្រុងហូជីមិញ សមាជិកគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម វិទ្យាធិការរងនៃវិទ្យាស្ថានស្រាវជ្រាវពុទ្ធសាសនាវៀតណាម វិទ្យាធិការនៃវិទ្យាស្ថានស្រាវជ្រាវព្រះពុទ្ធសាសនាខ្មែរថេរវាទ អនុប្រធានគណៈអប់រំព្រះពុទ្ធសាសនាមជ្ឈិម ព្រះចៅអធិការវត្តចន្ទរង្សី (ខ័ណ្ឌ៣ ក្រុងហូជីមិញ)៕
យោងតាមកាសែតយ៉ាកង៉ោ-ត្រឹងរ៉ូន