គណៈជនជាតិខេត្តសុកត្រាំង ទើបរៀបចំកិច្ចប្រជុំផ្តល់ព័ត៌មានពីគោលនយោបាយដល់អ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច ៣៥៧ រូប លើភូមិសាស្ត្រខេត្តសុកត្រាំងឆ្នាំ ២០២៣។
ទិដ្ឋភាពនៃកិច្ចប្រជុំ។
នៅក្នុងកិច្ចប្រជុំ អ្នកឯកទេសបានផ្តល់ព័ត៌មានពីលទ្ធផល ៣ ឆ្នាំអនុវត្តកម្មវិធីទិសដៅជាតិ អភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច ដំណាក់កាល ២០២១-២០២៥ និងកំណត់ទិសដៅដល់ឆ្នាំ ២០៣០ លើភូមិសាស្ត្រសុកត្រាំង; គោលការណ៍ គោលមាគ៌ា ទស្សនៈរបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ ស្ដីពីជនជាតិ សាសនា ផ្សារភ្ជាប់នឹងការការពារប្រទេស សន្តិសុខក្នុងស្ថានភាពថ្មី; ស្គាល់ច្បាស់ពីឧបាយកលមួលបង្កាច់របស់អានុភាពអមិត្ត...។
កិច្ចប្រជុំនេះ សំដៅជួយដល់អ្នកមានប្រជាប្រិយយល់ច្បាស់ពីគោលនយោបាយវិនិយោគអភិវឌ្ឍតំបន់ជនរួមជាតិភាគតិច ពីឧបាយកលរបស់អានុភាពអមិត្តពីខាងក្រៅញុះញង់ បំបែកបំបាក់ផែនមហាសាមគ្គីជនជាតិ។ ផ្តើមពីនោះ រួមនឹងគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់ ផ្សព្វផ្សាយ ចលនាជនរួមជាតិភាគតិចអនុវត្តល្អគោលនយោបាយជនជាតិ ដើម្បីបម្រើភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ធានាសន្តិសុខ ការពារប្រទេស៕
លីធាន-មុនី