ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

30/10/2023 - 16:47

សម័យ​ប្រជុំ​លើក​ទី ៦ រដ្ឋ​សភា​នីតិ​កាល​ទី XV

រដ្ឋ​សភា​នឹង​ពិនិត្យ​ផ្ទៀង​ផ្ទាត់ កំណត់​សម្រេច​នូវ​បញ្ហា​សំ​ខាន់​ៗរបស់​ប្រ​ទេស​ជាតិ

សម័យ​ប្រ​ជុំ​លើក​ទី ៦ រដ្ឋ​សភា​នីតិ​កាល ទី XV ប្រ​ព្រឹត្ត​ឡើង​ក្នុង​អំ​ឡុង​ពេល ២២ ថ្ងៃ (លើក​ទី ១ ចាប់​ពី​ថ្ងៃ​ទី ២៣ ខែ​តុលា ដល់​ថ្ងៃ​ទី ១០ ខែ​វិច្ឆិកា និង​លើក​ទី ២ ចាប់​ពី​ថ្ងៃ​ទី ២០ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី ២៨ ខែ​វិច្ឆិកា) រដ្ឋ​សភា​នីតិ​កាល​ទី XV នឹង​ពិនិត្យ​ផ្ទៀង​ផ្ទាត់ កំ​ណត់​សម្រេច​នូវ​ខ្លឹម​សារ​សំ​ខាន់ៗ​មួយ​ចំ​នួន។

 ទិដ្ឋ​ភាព​បើក​សម័យ​ប្រ​ជុំ​លើក​ទី ៦ រដ្ឋ​សភា​នីតិកាល​ទី XV ។ រូប៖  quochoi.vn

សម​មិត្ត​ថ្នាក់​ដឹក​នាំ​បក្ស រដ្ឋ ចូល​រួម​បើក​សម័យ​ប្រ​ជុំ​លើក​ទី ៦ រដ្ឋសភានី​តិ​កាល​ទី XV ។
រូប៖  quochoi.vn

ទី​មួយ អំពី​សេដ្ឋកិច្ច-សង្គម ថវិការដ្ឋ និង​កំ​ណត់​សម្រេច​នូវ​បញ្ហា​សំខាន់ៗ​របស់​ប្រ​ទេស​ជាតិ។ ឆ្លង​តាម​រយៈ​នោះ រដ្ឋ​សភា​នឹង​ពិនិត្យ​ផ្ទៀង​ផ្ទាត់​នូវ​របាយ​ការណ៍​របស់​រដ្ឋា​ភិបាល អំពី​ការ​វាយ​តម្លៃ​លទ្ធ​ផល​អនុវត្ត​ផែន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច - សង្គម ថវិកា​រដ្ឋ ឆ្នាំ ២០២៣ និង​ពិនិត្យ​ផ្ទៀង​ផ្ទាត់ កំណត់​សម្រេច​លើ​ផែន​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច - សង្គម គ្រោង​គណ​នេយ្យ​ថវិការដ្ឋ វិធាន​ការ​បែង​ចែកថវិកា​មជ្ឈិម​ឆ្នាំ ២០២៤ ។ល។ ទន្ទឹម​នឹង​នោះ ពិនិត្យ​ផ្ទៀង​ផ្ទាត់​នូវ​របាយ​ការណ៍ វាយ​តម្លៃ​ពាក់​កណ្តាល​អាណត្តិ​នៃ​លទ្ធផល​អនុវត្ត​ផែន​ការ ៥ ឆ្នាំ ដំ​ណាក់​កាល ២០២១ - ២០២៥ ស្តី​ពី​អភិវឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​រចនា​សម្ព័ន្ធ​ឡើង​វិញ​នូវ​ខឿន​សេដ្ឋ​កិច្ច វិនិយោគ​សាធា​រណៈ​រយៈ​ពេល​មធ្យម ហិរញ្ញ​វត្ថុ​ជាតិ និង​ការ​បុល សង​បំ​ណុលសាធារ​ណៈ។

ទីពីរ អំពី​ការ​ងារ​នីតិប្បញ្ញត្តិ។ រដ្ឋស​ភា​នឹង​ពិនិត្យ​ផ្ទៀង​ផ្ទាត់​អនុម័តិ​លើ​គម្រោង​ច្បាប់ ចំ​នួន ៩ តួយ៉ាង​ដូច៖ ច្បាប់​ភូមិ​បាល (វិសោធន​កម្ម) ច្បាប់​លំ​នៅ​ឋាន (វិសោធន​កម្ម) ច្បាប់​អាជីវ​កម្ម​អចលន​ទ្រព្យ (វិសោធ​នកម្ម) ច្បាប់​ធន​ធាន​ទឹក (វិសោធ​នកម្ម) ច្បាប់​អង្គការ ឥណ​ទាន (វិសោធ​នកម្ម) ច្បាប់​ស្តី​ពី​អត្ត​សញ្ញាណ​ពល​រដ្ឋ និងច្បាប់​ស្តី​ពីកង​កម្លាំង​ចូល​រួម​ការ​ពារ​សន្តិ​សុខ សណ្តាប់​ធ្នាប់​នៅ​មូល​ដ្ឋាន។ល។ ផ្តល់​មតិ​យោ​បល់ និង​អនុម័តិ​តាម​របៀប​វារៈ​នៅ​ក្នុង​សម័យ​ប្រជុំ​ពង្រាង​សេចក្តី​សម្រេច​ចិត្ត​មួយ​របស់​រដ្ឋសភា​ អនុវត្ត​គំរូ​នូវ​យន្ត​ការ និង​គោល​នយោ​បាយ​ពិសេស​ដោយ​ឡែក​មួយ​ចំនួន ស្តី​ពី​វិនិយោគ​កសាង​សំណង់​គមនាគមន៍​ផ្លូវ​គោក។ ទន្ទឹម​នឹង​នោះ ក៏​ពិនិត្យ​ផ្ទៀង​ផ្ទាត់ និង​ផ្តល់​មតិ​យោ​បល់​លើ​គម្រោង​ច្បាប់​ចំនួន ៨ ផ្សេង​ទៀត តួយ៉ាង​ដូច៖ ច្បាប់​ធានា​រ៉ាប់​រង​សង្គម (វិសោធន​កម្ម) ច្បាប់​ស្តី​ពី​ផ្លូវ​ថ្នល់ ច្បាប់​ស្តី​ពី​សណ្តាប់​ធ្នាប់ សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវគោ​ក វិសោធន​កម្ម​និង​បំពេញ​បន្ថែម​នូវ​មាត្រា​មួយ​ចំ​នួន​នៃ​ច្បាប់​ស្តី​ពីការ​ដេញ​ថ្លៃ​ទ្រព្យ​សម្បត្តិ​ជា​ដើម។

ទីបី អំពី​សកម្ម​ភាព​ឃ្លាំ​មើល​កំ​ពូល។ រដ្ឋ​សភា​នឹង​ស្តាប់​របាយ​ការណ៍​របស់​គណៈ​កម្មា​ធិការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម បូក​សរុប​មតិ​យោបល់ សំ​ណើ​របស់​ម្ចាស់​ឆ្នោត​និង​ប្រ​ជា​ជន ផ្ញើ​ជូន​សម័យ​ប្រ​ជុំ​លើក​ទី​៦ រដ្ឋ​សភា​នីតិកាល​ទី XV; ពិនិត្យ​ផ្ទៀង​ផ្ទាត់​របាយ​ការណ៍​អំពី​ការ​ប្រ​យុទ្ធ​ប្រឆាំង​អំ​ពើ​ពុក​រលួយ ការ​ប្រ​យុទ្ធ​ប្រឆាំង​បទ​ល្មើស និង​បំ​ពាន​ច្បាប់ ការ​អនុវត្ត​សាល​ក្រម​ឆ្នាំ ២០២៣ ។ល។ រដ្ឋ​សភា ក៏​បាន​ចំណាយ​ពេល​ពិភាក្សា​នៅ​ក្នុង​សាល​ប្រ​ជុំ អំពី​របាយ​ការណ៍​ស្តី​ពីលទ្ធ​ផល​នៃ​ការ​ត្រួត​ពិនិត្យ​ការ​ដោះ​ស្រាយ​សំណើ​របស់​ម្ចាស់​ឆ្នោត​ដែល​បាន​ផ្ញើ​មក​សម័យ​ប្រ​ជុំ​លើក​ទី ៥ រដ្ឋ​សភា នីតិកាល​ទី XV ហើយ​ក៏​ជា​លើក​ដំ​បូង​ចាប់​តាំង​ពី​ដើម​អាណត្តិ​មក រដ្ឋ​សភា​នឹង​ពិភាក្សា​នៅ​ក្នុង​សាល​ប្រ​ជុំអំពី​លទ្ធ​ផល​ការ​ទទួល​ប្រ​ជា​ពល​រដ្ឋ ដោះ​ស្រាយ​ពាក្យ​បណ្តឹង ដោះ​ស្រាយ​បណ្តឹង​តវ៉ា និង​ថ្កោល​ទោស​របស់​ពល​រដ្ឋ​ឆ្នាំ២០២៣។ រដ្ឋ​សភា​នឹង​ឃ្លាំ​មើល​កំពូល​ប្រធាន​បទ​ឯក​ទេស “ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​សេចក្តី​សម្រេច​ចិត្ត​របស់​រដ្ឋ​សភា ស្តី​ពី​ការ​កសាង​ជន​បទថ្មី ដំ​ណាក់​កាល ២០២១ - ២០២៥ កាត់​បន្ថយ​ភាព​ក្រីក្រ​ដោយ​ចីរ​ភាព ដំណាក់​កាល ២០២១ - ២០២៥ អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម​តំបន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ ដំ​ណាក់​កាល ២០២១ - ២០៣០” ជា​ដើម៕

យោង៖ កាសែត​អេឡិច​ត្រូនិក​រដ្ឋា​ភិបាល -  ប្រែ​សម្រួល៖ វិមាន

ចែករំលែកអត្ថបទ