02/10/2023 - 17:32

សមាគម​មិត្ត​ភាព​វៀត​ណា​ម - កម្ពុជា​ក្រុង​កឹង​ធើ

រួម​ចំ​ណែ​ក​ប​ង្កើន​ចំ​ណង​សាម​គ្គី​ភាព​ មិត្ត​ភាព​វៀត​ណា​ម - កម្ពុជា​

លោក​ង្វៀង​វ៉ាន់​កឹង ប្រ​ធាន​សមាគម​មិត្ត​ភាព​វៀត​ណាម - កម្ពុជា​ក្រុង​កឹង​ធើ។

ចាប់តាំង​ពី​បង្កើត (ឆ្នាំ១៩៩៥) មក​ដល់​ពេលនេះ ពិសេស​ចាប់​ពី​ពេល​ដែល​ក្រុង​កឹង​ធើ​ចំ​ណុះមជ្ឈិម សមាគម​មិត្ត​ភាព​វៀត​ណាម-កម្ពុជាក្រុងកឹង​ធើ មាន​ការ​ចូល​រួម​យ៉ាង​សកម្ម​ជា​ច្រើន រួមចំ​ណែក​បង្កើន​ចំណង​សាមគ្គីភាព មិត្ត​ភាព​វៀតណាម-កម្ពុជា។

ដោះ​ដូរ​ជា​មួយ​កា​សែត​កឹង​ធើ - ភាសា​ខ្មែរ​លោក​ង្វៀង​វ៉ាន់​កឹង​ ប្រ​ធាន​សមាគម​ មិត្ត​ភាព​វៀត​ណាម-កម្ពុជា​ក្រុង​កឹង​ធើ ឱ្យ​ដឹង៖

- សមា​គម​មិត្ត​ភាព​វៀត​ណាម-កម្ពុជា​ក្រុង​កឹង​ធើ តែង​បញ្ជ្រាប​នូវ​គោល​លំ​នាំ “ម្ចាស់​ការ​ វាង​វៃ ច្នៃ​ប្រ​តិដ្ឋ​ ប្រ​សិទ្ធ​ភាព​” អនុវត្ត​ល្អ​រាល់​ភារ​កិច្ច​ដែល​ប្រ​គល់​ឱ្យ​ រួម​ចំ​ណែក​អភិវឌ្ឍ​ទំ​នាក់​ទំ​នង​សហប្រតិ​បត្តិ​ការ​មិត្ត​ភាព​វៀត​ណាម-កម្ពុជា​និយាយ​រួម​ និង​បង្កើន​មនោ​សញ្ចេត​នា​ មិត្ត​ភាព​ជិត​ស្និទ្ធ​រវាង​ប្រ​ជា​ជន​នៃ​ប្រ​ទេស​ទាំង​ ២​និយាយ​ដោយ​ឡែក។​ យោង​លើ​មូល​ដ្ឋាន​ស្រាវ​ជ្រាវ​ ក្តាប់​ច្បាស់​នូវ​ខ្លឹម​សារ​នៃ​កិច្ច​សហប្រតិ​បត្តិ​ការ​ក្នុង​ទំ​នាក់​ទំ​នង​រវាង​ប្រ​ទេស​ទាំង​២ សមាគម​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​សកម្ម​ភាព​កិច្ច​ការ​បរ​ទេស​ប្រ​ជា​ជន​ដោយ​រូប​ភាព​ជា​ច្រើន​ និង​មាន​ខ្លឹម​សារ​យ៉ាង​សម្បូរ​បែប​ ដែល​មាន​អត្ថ​ន័យ​នយោ​បាយ​សង្គម​ដ៏​ជ្រាល​ជ្រៅ។​

* លោក​អាច​លើក​ឡើង​ទ្រួសៗ​ពី​សកម្ម​ភាព​គំ​រូ​មួយ​ចំ​នួន​របស់​សមាគម​រយៈ​កន្លង​ ជម្រាប​ប្រ​សាសន៍​លោក​?

ឈុត​សិល្បៈ​ក្នុង​ពិធី​បើក​សប្តាហ៍​វប្បធម៌​កម្ពុជា​នៅ​វៀត​ណាម ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ក្រុង​កឹង​ធើ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៩។ រូបថត៖ ថាញឡុង

- សមាគម​បាន​រៀប​ចំ​ពិធី​ខួប​អនុស្សាវ​រីយ៍​ ពិធី​ជួប​ជុំ​ សំ​ណេះ​សំ​ណាល​ ទំ​នាក់​ទំ​នង​នា​ឱកាស​ថ្ងៃ​បុណ្យ​ផ្សេង​ៗ​ ព្រឹត្តិ​ការណ៍​សំ​ខាន់​ៗ​ នៃ​ប្រ​ទេស​ទាំង​២។​ តួយ៉ាង​ដូច​ ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជន​ជាតិ​ខ្មែរ​រៀង​រាល់​ឆ្នាំ​ សមាគម​បាន​រៀប​ចំ​ពិធី​ជួប​ជុំ​មិត្ត​ភាព​សមា​ជិក​ជា​ជន​រួម​ជាតិ​ខ្មែរ​ និង​និស្សិត​កម្ពុជា​ដែល​កំ​ពុង​រៀន​សូត្រ​នៅ​ក្រុង​កឹង​ធើ; រៀប​ចំ​ក្រុម​ការ​ងារ​ទៅ​សួរ​សុខ​ទុក្ខ​ ប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដល់​អគ្គ​ស្ថាន​កុង​ស៊ុល​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ប្រ​ចាំ​ក្រុង​ហូជី​មិញ​ ព្រម​ទាំង​ព្រះ​ឧបជ្ឈាយ៍ ព្រះ​តេជ​ព្រះ​គុណ​នៅ​តាម​វត្ត​នា​នា​លើ​ភូមិ​សាស្ត្រ​ក្រុង​កឹង​ធើ៘ សាខា​សមាគម​មូល​ដ្ឋាន​នានា​ ជា​និច្ច​កាល​ផ្តល់​ព័ត៌​មាន​ពី​សកម្ម​ភាព​ មិត្ត​ភាព​និង​សហ​ប្រតិ​បត្តិ​ការ​រវាង​ប្រ​ទេស​ទាំង​២។​ ផ្តើម​ពី​នោះ​ ក្រើន​រំលឹក​ដល់​សមា​ជិក​អភិរក្ស​ ពង្រីក​ប្រ​វេណី​មិត្ត​ភាព​ សហប្រតិ​បត្តិ​ការ​នៃ​រដ្ឋា​ភិបាល​ និង​ប្រ​ជា​ជន​ប្រ​ទេស​ទាំង​២; ចលនា​ឧបត្ថម្ភ​ សមាជិក​ក្រី​ក្រ ដែល​មាន​ការ​លំ​បាក​ពី​លំ​នៅ​ឋាន​ និង​ការ​ងារ​ធ្វើ​។​ ម្យ៉ាង​ទៀត​ សមាគម​ជំ​រុញ​ការ​ឃោ​សនា​ ចលនា​ ផ្សព្វ​ផ្សាយ​ពី​រូប​ភាព​ និង​ឧទ្ទេស​នាម​ដល់​ប្រ​ជា​ជន​នៃ​ប្រ​ទេស​ទាំង​២ វៀត​ណាម-កម្ពុជា​ ពី​ប្រ​វត្តិ​សាស្ត្រ​ វប្ប​ធម៌​ប្រ​ទេស​ជាតិ​ មនុស្ស​ជាតិ​ ពី​កិច្ច​ការ​កសាង​និង​អភិវឌ្ឍ​នៃ​ប្រ​ទេស​នីមួយ​ៗ​ សំ​ដៅ​ជំ​រុញ​សកម្ម​ភាព​មិត្ត​ភាព​សហប្រតិ​បត្តិ​ការ​ ទំ​នាក់​ទំ​នង​វប្បធម៌​ សេដ្ឋ​កិច្ច​ វិទ្យា​សាស្ត្រ​បចេ្ចក​ទេស៘

* រយៈ​ពេល​ខាង​មុខ​ តើស​មាគម​មាន​សកម្ម​ភាព​អ្វី​ខ្លះ​ ដើម្បី​បន្ត​រួម​ចំ​ណែក​បង្កើន​ចំ​ណង​សាមគ្គី​ ភាព​មិត្ត​ភាព​វៀត​ណាម-កម្ពុជា​ ជម្រាប​ប្រ​សាសន៍​លោក​?

- សមាគម​នឹង​រៀប​ចំ​ចលនា​ ទាក់​ទាញ​អង្គ​ការ​ បុគ្គល​ជា​ជន​ជាតិ​វៀត​ណាម រាប់​ទាំង​ជន​ជាតិ​វៀត​ណាម​នៅ​កម្ពុជា​ និង​ជន​ជាតិ​កម្ពុជា​ មាន​ដំ​ណាក់​កាល​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​វៀត​ណាម ចូល​រួម​នូវ​សកម្ម​ភាព​មិត្ត​ភាព​ សាម​គ្គី​ភាព។​ ជា​ពិសេស​ សមាគម​បន្ត​ការ​រៀប​ចំ​ឃោ​សនា​ ផ្សព្វ​ផ្សាយ​ពី​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ ស្តីពី​សកម្ម​ភាព​ទំ​នាក់​ទំ​នង​ការ​បរ​ទេស​ប្រ​ជា​ជន​; ជំ​រុញ​សកម្ម​ភាព​ឃោស​នា​ ចលនា​ ផ្សព្វ​ផ្សាយ​រូប​ភាព​និង​ឧទ្ទេស​នាម​ដល់​ប្រ​ជា​ជន​នៃ​ប្រ​ទេស​ទាំង​២ វៀត​ណាម- កម្ពុជា​ ពី​ប្រ​វត្តិ​សាស្ត្រ​ វប្បធម៌​ ប្រ​ទេស​ជាតិ​ មនុស្ស​ជាតិ​ ពី​កិច្ច​ការ​កសាង​និង​អភិវឌ្ឍ​នៃ​ប្រ​ទេស​នីមួយ​ៗ​ សំ​ដៅ​ជំ​រុញ​នូវ​សកម្ម​ភាព​មិត្ត​ភាព​ សហ​ប្រតិ​បត្តិ​ការ​ ដោះ​ដូរ​វប្បធម៌​ សេដ្ឋ​កិច្ច​ វិទ្យា​សាស្ត្រ​បច្ចេក​ទេស រវាង​ប្រ​ជា​ជន​នៃ​ប្រ​ទេស​ទាំង​២។​ ទន្ទឹម​នឹង​នោះ​ ចលនា​បង្កើត​បន្ថែម​សាខា​សមាគម​កង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀត​ណាម​នៅ​យោធ​ភូមិ​ភាគ​៩ និង​សាខា​សមាគម​នា​យក​ដ្ឋាន​ការ​ងារ​ជន​ជាតិ​ភូមិ​ភាគ។​

ទន្ទឹម​នឹង​នោះ​ សមាគម​បង្កើន​នូវ​សកម្ម​ភាព​ អភិវឌ្ឍ​ទាំង​វិសាល​ភាព​ និង​ទាំង​ការ​ស៊ី​ជម្រៅ​ពី​ចំ​ណង​សាម​គ្គី​ភាព​ មិត្ត​ភាព​រវាង​ប្រ​ជា​ជន​វៀត​ណាម​និង​ប្រ​ជា​ជន​កម្ពុជា។​ សមាគម​នឹង​សកម្ម​ផ្សព្វ​ផ្សាយ​ ទាក់​ទាញ​វិនិ​យោគ ទេស​ចរណ៍​ពី​កម្ពុជា​ចូល​មក​ក្រុង​កឹង​ធើ; ម្ចាស់​ការ​ចាប់​យក​ឱកាស​ បង្កើត​ទំ​នាក់​ទំ​នង​ដៃ​គូ សហប្រតិ​បត្តិ​ការ​ជា​មួយ​អា​ជីវ​កម្ម​ពី​កម្ពុជា​ ជា​ពិសេស​ទៀត​ គឺ​បង្កើត​ក្លឹប​អា​ជីវ​កម្ម​វៀត​ណាម-កម្ពុជា​ នៅ​ក្រុង​កឹង​ធើ រួម​ចំ​ណែក​បង្កើន​ទំ​នាក់​ទំ​នង​ពាណិជ្ជ​កម្ម​រវាង​អា​ជីវ​កម្ម​កម្ពុជា​និង​អា​ជីវ​កម្ម​ក្រុង​កឹង​ធើ៕​

*សូម​អរ​គុណ​លោក​!

       ថាញ​ឡុង​ (អនុវត្ត​)- ប្រែ​សម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ