ខេត្តហូវយ៉ាង ទើបបំផុសផ្សព្វផ្សាយសាងសង់ផ្ទះ “មហាសាមគ្គី” ១.៤០០ខ្នង ជូនគ្រួសារអ្នកមានសគុណ គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ ដែលជួបលំបាកខាងលំនៅឋានលើភូមិសាស្ត្រខេត្ត ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ២០ ឆ្នាំ ទិវាបង្កើតខេត្តហូវយ៉ាង (១/០១/ ២០០៤-១/០១/២០២៤)។
លោកដុងវ៉ាន់ថាញ ប្រធានគណៈកម្មាធិការប្រជាជនខេត្តហូវយ៉ាង ជូនបាច់ផ្កា
និងលិខិតអំណរគុណដល់អ្នកធ្វើហិរញ្ញប្បទាន។
បច្ចុប្បន្ន ហូវយ៉ាងមានគ្រួសារក្រីក្រ៩.៧៣៦គ្រួសារ គ្រួសារប្រកៀក បន្ទាត់ក្រ ៧.៤២៦ គ្រួសារ។ ទូទាំងខេត្ត បច្ចុប្បន្នមានគ្រួសារស្ថិតក្នុងក្របខណ្ឌគោលនយោបាយ គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ ប្រមាណជាង១.៤០០ គ្រួសារដែលជួបលំបាកខាងលំនៅឋាន។ មាន ប្រសាសន៍ក្នុងពិធីនេះ លោកដុងវ៉ាន់ថាញ ប្រធានគណៈកម្មាធិការប្រជាជនខេត្តហូវយ៉ាង ឱ្យដឹង៖ ដើម្បីសាងសង់ផ្ទះ “មហាសាមគ្គី” ចំនួន១.៤០០ខ្នង ធានាគុណភាពត្រឹមត្រូវតាមល្បឿនដំណើរការ បង្កភាពសុសសាយជាវិជ្ជមាន ក្រោយពីពិធីនេះ ឃុំ សង្កាត់ ទីប្រជុំជននានានឹងពិភាក្សា ឯកភាពជាមួយនឹងគ្រួសារដែលបានឧបត្ថម្ភ ដើម្បីផ្សព្វផ្សាយអនុវត្តក្នុងពេលឆាប់ៗ ធានាគុណភាព ល្បឿនដំណើរការដាក់ចេញ ជួយប្រជាជនស្ងប់អារម្មណ៍ លំនឹងជីវភាព។ ចំពោះគ្រួសារបានឧបត្ថម្ភផ្ទះ “មហាសាមគ្គី” គួរតែខ្នះខ្នែងជំនួយកម្លាំងបន្ថែមក្នុងដំណើរការសាងសង់ ទាំងសម្ភារៈក៏ដូចជាកម្លាំងពលកម្ម ដើម្បីការសាងសង់ឆាប់សម្រេចរួចរាល់ ដើម្បីមាមីងស្ងប់អារម្មណ៍ពលកម្មផលិត ឈានឡើងជាបណ្តើរៗ លំនឹងជីវភាព រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ៕
យោង៖ កាសែតជនជាតិនិងអភិវឌ្ឍន៍-មុនី