គណៈកម្មាធិការបក្សក្រុងកឹងធើ ទើបរៀបចំកិច្ចប្រជុំគណៈប្រតិបត្តិការបក្ខភាគក្រុង (បើកទូលាយ) ដើម្បីបូកសរុបបណ្តោះអាសន្តការងារ៩ខែ និងផ្សព្វផ្សាយការងារត្រីមាសទី ៤ ឆ្នាំ២០២៣។
សមមិត្តង្វៀងវ៉ាន់ហីវ លេខាគណៈកម្មាធិការបក្សក្រុង ថ្លែងការណ៍សរុបសេចក្តី
និងចង្អុលការក្នុងអង្គប្រជុំ។
ក្នុង៩ខែកន្លង បក្ខភាគនិងទូទាំងប្រព័ន្ធនយោបាយ ក្រុងផ្តុំកម្លាំងដឹកនាំ ចង្អុលការនិងរៀបចំអនុវត្តនូវភាគកម្រិត ភារកិច្ចនៃសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សក្រុង សម្រេចបានលទ្ធផលសំខាន់ៗនិងលេចធ្លោជាច្រើន។ ក្នុងនោះ ការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយ ត្រូវបានពង្រឹងជាបន្ត។ រៀបចំក្បាលម៉ាស៊ីនរបស់ប្រព័ន្ធនយោបាយ ត្រូវបានរៀបចំនិងធ្វើឱ្យរឹងមាំ ត្រូវតាមគោលការណ៍ ដំណើរការនិងផែនការដាក់ចេញ។ ការងារត្រួតពិនិត្យ ឃ្លាំមើល និងវិន័យបក្ស ត្រូវបានអនុវត្តម៉ឺងម៉ាត់ ត្រូវតាមបែបផែននិងបទប្បញ្ញត្តិ រួមចំណែករក្សាលំនឹងវិន័យ ក្រឹត្យក្រមរបស់បក្ស។ ប្រព័ន្ធរណសិរ្សមាតុភូមិ និងអង្គការនយោបាយ-សង្គមនានា ជំរុញសកម្មភាព ធានាគុណភាពជាក់ស្តែងនិងប្រសិទ្ធភាព ពង្រីកតួនាទីជាមូលដ្ឋាននយោបាយរបស់រដ្ឋអំណាចប្រជាជន រួមចំណែកបង្កើនសាមគ្គីភាព ការយល់ស្របជាឯកច្ឆ័ន្ទក្នុងប្រជាជន។ សេដ្ឋកិច្ចក្រុងបន្តកំណើន; ផលិតកម្ម អាជីវកម្មបន្តស្តារឡើងវិញ។ សកម្មភាពវប្បធម៌ សិល្បៈ កីឡាត្រូវបានរៀបចំមានអត្ថន័យជាក់ស្តែង។ ការការពារប្រទេសត្រូវបានពង្រឹង; ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅលើភូមិសាស្រ្តបានរក្សាលំនឹងជានិច្ច។
ថ្លែងការណ៍សរុបសេចក្តីនិងចង្អុលការក្នុងអង្គប្រជុំ សមមិត្តង្វៀងវ៉ាន់ហីវ សមាជិកបម្រុងនៃគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សក្រុង បានរំឮកក្នុងត្រីមាសទី៤ គណៈ ផ្នែកក្រុងគ្រប់លំដាប់ថ្នាក់ គប្បីបំផុសចលនាប្រឡងប្រណាំងស្នេហាជាតិឱ្យបានទូលំទូលាយ បង្កភាពទម្លុះទម្លាយលើគ្រប់វិស័យ បង្កើតស្នាដៃឆ្នើមអបអរសាទរខួបអនុស្សាវរីយ៍២០ឆ្នាំ បង្កើតក្រុងកឹងធើចំណុះមជ្ឈិម។ ផ្តុំកម្លាំងទៅលើវិធានការដែលមានប្រសិទ្ធភាព ដើម្បីបើកទូលាយនូវសំណង់ គម្រោងដែលកំពុងរងការកកស្ទះយូរយារមកនេះ; យកចិត្តទុកដាក់ដោះស្រាយការលំបាក ជំរុញផលិតកម្ម និងធ្វើអាជីវកម្ម ដើម្បីបង្កប្រភពចំណូលដល់ថវិកា។ ជំរុញការកសាងជនបទថ្មី បំផុតគឺបង្កការងារធ្វើដល់ពលករនៅជនបទ លុបបំបាត់គ្រួសារក្រីក្រក្នុងជនរួមជាតិខ្មែរ។ លេខាគណៈកម្មាធិការបក្សក្រុង សំណូមពរគណៈ ផ្នែក គ្រប់លំដាប់ថ្នាក់ គប្បីយកចិត្តទុកដាក់តុបតែងលម្អទីក្រុង បង្កើតជាទេសភាពភ្លឺ បៃតង ជ្រះស្អាតជាដើម៕
អាញយ៉ុង - វិមាន