ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/09/2023 - 14:06

សេចក្ដី​កំ​ណត់​ថ្មី​អំពី​ការ​ឧបត្ថម្ភ​ដី​ផលិតកម្មឧបត្ថម្ភ​ផ្លាស់​ប្ដូរ​មុខ​របរ​ដល់​គ្រួសារ​ជន​រួម​ជាតិ​ភាគ​តិច​ក្រីក្រ

គណៈ​កម្មា​ធិការ​ជន​ជាតិ ទើប​ដាក់​ចេញ​សា​រាចរ​លេខ ០២/២០២៣​/TT-UBDT ធ្វើ​វិសោធន​កម្ម​នូវ​មាត្រា​មួយ​ចំ​នួន​របស់​សារា​ចរ​លេខ ០២/២០២៣​/TT-UBDT ណែ​នាំ អនុវត្ត​នូវ​គម្រោង​មួយ​ចំនួន​ចំ​ណុះ​កម្ម​វិធី ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម តំបន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ ដំ​ណាក់​កាល ២០២១​-២០៣០ ដំ​ណាក់​កាល​ទី១ ចាប់​ពី​ឆ្នាំ​២០២១ ដល់ឆ្នាំ​២០២៥។

 ​ជនរួមជាតិខ្មែរ​នៅស្រុកត្រឹងវ៉ាន់ថើយ ខេត្ត​កា​ម៉ាវ ពង្រីក​មុខ​របរ​ធ្វើ​ងៀត​ត្រី​កន្ធរ។
រូបថតៈ ថាញ​ឡុង

សា​រាចរ​វិសោធន​កម្ម​នូវ​សេចក្ដី​កំ​ណត់​មួយ​ចំនួន​អំពី​ការ​ឧបត្ថម្ភដី​ផលិត​កម្ម។ ក្នុង​នោះ សា​រាចរ​បាន​លើក​ឡើង​យ៉ាង​ច្បាស់​មុខ​សញ្ញា​ត្រូវ​បាន​ឧបត្ថម្ភ​ដីផលិត​កម្ម រួម​មាន៖ គ្រួសារ​ជន​រួម​ជាតិ​ភាគ​តិច​ក្រីក្រ​រស់​នៅ​លើ​ភូមិ​សាស្រ្ត​តំបន់​ជន​រួម​ជាតិ​ភាគ​តិច និង​តំបន់​ភ្នំ; គ្រួសារ​ជន​ជាតិ​កិញ រស់​នៅ​ក្នុង​ឃុំ​លំ​បាក​ខ្លាំង ភូមិ​លំ​បាក​ខ្លាំង​តំបន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ ការ​រស់​នៅ​ដោយ​ប្រ​កប​របរ​កសិកម្ម រុក្ខ​កម្ម នេសាទ​កម្ម​ដែល​មិន​ទាន់​មាន​ដីផលិត​កម្ម ហើយ​មាន​តម្រូវ​ការ​ឧបត្ថម្ភ​ដីផលិត​កម្ម នឹង​ត្រូវ​បាន​រដ្ឋ​អំ​ណាច​មូលដ្ឋាន​ពិនិត្យ​ឧបត្ថម្ភ​ដី​ផលិត​កម្ម​ដោយ​ផ្ទាល់។  គ្រួសារ​ជន​រួម​ជាតិ​ភាគ​តិច​ក្រីក្រ​រស់​នៅ​លើ​ភូមិ​សាស្រ្ត​តំបន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ; គ្រួសារ​ជន​ជាតិ​កិញ​ រស់​នៅ​ក្នុង​ឃុំ​លំ​បាក​ខ្លាំង ភូមិ​លំ​បាក​ខ្លាំង​តំបន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ ការ​រស់​នៅ​ដោយ​ប្រកប​របរ​កសិកម្ម រុក្ខ​កម្ម នេសាទ​កម្ម​ដែល​មិន​ទាន់​មាន​ដី​ផលិត​កម្ម ឬ​មាន​ដីផលិត​កម្ម​ជាង​៥០% តាម​សេចក្ដី​កំ​ណត់​របស់​ភូមិ​ភាគ​នីមួយៗ មាន​តម្រូវ​ការ​ផ្លាស់​ប្ដូរ​មុខ​របរ ឬ​មាន​តម្រូវ​ការ​ឧបត្ថម្ភ​ដី ផលិត​កម្ម ប៉ុន្តែ​មិន​អាច​ចាត់​ចែង​បាន​ដី​ផលិត​កម្ម នឹង​ត្រូវ​បាន​ពិនិត្យ​ឧបត្ថម្ភ​ផ្លាស់​ប្ដូរ​មុខ​របរ។ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ថ្នាក់​ខេត្ត យោង​ទៅ​តាម​មូល​និធិដី​ធ្លី ស្ថាន​ភាព​ជាក់​ស្ដែង​របស់​មូលដ្ឋាន​ដើម្បី​កំ​ណត់​កម្រិត​ដីផលិត​កម្ម ប៉ុន្តែ​មិន​លើស​កម្រិត​កំណត់ ប្រ​គល់​ដី​កសិកម្ម​ដល់​គ្រួសារ​នីមួយៗ បុគ្គល​ម្នាក់ៗ​តាម​សេចក្ដី​កំណត់​របស់​ច្បាប់​ស្ដី​ពី​ដីធ្លី ធ្វើ​ជា​មូលដ្ឋាន​កំណត់​ច្បាស់​គ្រួសារ ខ្វះ​ដី​ផលិត​កម្ម។

ក្រៅ​ពី​នោះ សា​រាចរ​នៅ​ទាំង​កំណត់​ការ​ឧបត្ថម្ភ​ផ្លាស់​ប្ដូរ​មុខ​របរ។ តាម​រយៈ​នោះ ក្នុង​ចំណោម​គ្រួសារ​ឋិត​ក្នុង​ក្រប​ខណ្ឌ​មុខ​សញ្ញា​ដែល​កំ​ណត់​ត្រូវ​បាន​ពិនិត្យ ឧបត្ថម្ភ​ទិញ​សម្ភារៈ​កសិកម្ម គ្រឿង​ម៉ាស៊ីន​សម្រាប់​ធ្វើ​សេវា​ផលិត​កម្ម​កសិកម្ម ប្ដូរ​មក​ប្រ​កប​របរ​ដាំ​ដុះ ចិញ្ចឹម​សត្វ ផលិត​កម្ម អា​ជីវ​កម្ម​ផ្សេងៗ ឬឧបត្ថម្ភ​រៀន​វិជ្ជាជីវៈ ដើម្បី​ផ្លាស់​ប្ដូរ​មុខ​របរ​និង​ត្រូវ​បាន​ផ្ដល់​កម្ចី​ឥណ​ទាន​តាម​សេចក្ដី​កំណត់​ក្នុង​មាត្រា​ទី​២០, ២១, ២២, ២៣, ២៤ និង​២៥ នៃ​អនុក្រឹត្យ​លេខ ២៨/​២០២២/NĐ-CP។ យោង​តាម​បញ្ជី​ឈ្មោះ​គ្រួសារ​ដែល​ត្រូវ​បាន​ឧបត្ថម្ភ​ផ្លាស់​ប្ដូរ​មុខ​របរ  ហើយ​បាន​ស្ថាប័ន​គ្រប់​លំ​ដាប់​ថ្នាក់​មាន​សមត្ថ​កិច្ច​ផ្ដល់​សច្ចា​ប័ន  បញ្ជី​ឈ្មោះ​គ្រួសារ​ដែល​បាន​ចុះ​ឈ្មោះ​តាម​វិធី​ឧបត្ថម្ភ (ជា​ថវិកា សម្ភារៈ ឬ​រៀន​វិជ្ជា​ជីវៈ) គណៈ​កម្មា​ធិការ​ប្រជា​ជន​ថ្នាក់​ឃុំ បូក​សរុប​តម្រូវ​ការ​និង​បែង​ចែក​ទៅ​តាម​វិធីអនុវត្ត​នីមួយ​ៗ ផ្ញើ​ទៅ​ស្ថាប័ន​បម្រើ​ការ​ងារ​ជន​ជាតិ​ថ្នាក់​ស្រុក ដឹក​នាំ​សហការ​ជា​មួយ​នឹង​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ឋានៈ​ស្មើ បូក​សរុប​រាយ​ការណ៍​ជូន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ថ្នាក់​ស្រុក សម្រេច​កម្រិត​នៃ​ការ​ឧបត្ថម្ភ​ទៅ​តាម​គ្រួសារ​នីមួយៗ (ក្នុង​មួយ​គ្រួសារ​ឧបត្ថម្ភ​បាន​តែ​ម្ដង​ប៉ុណ្ណោះ)៕

យោង​តាម​គណៈ​កម្មា​ធិការ​ជន​ជាតិ-ប្រែ​សម្រួលៈ ពេជ្រ​សឿន

ចែករំលែកអត្ថបទ