ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

11/09/2023 - 16:42

ឧបនា​យក​រដ្ឋ​មន្ត្រី​ ឡេ​មិញ​ខៃ ធ្វើ​ជា​ប្រ​ធាន​ក្រុម​ប្រឹក្សា​សម្រប​សម្រួល​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​

នា​យក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ ទើប​ចុះ​ហត្ថ​លេខា​លើ​សេចក្តី​សម្រេច​លេខ​ ៩៧៤/QĐ-TTg បង្កើត​ក្រុម​ប្រឹក្សា​សម្រប​សម្រួល​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ (ហៅ​កាត់​ថា​ ក្រុម​ប្រឹក្សា​សម្រប​សម្រួល​តំ​បន់​) សំ​ដៅ​ផ្លាស់​ថ្មី​ យន្ត​ការ​សម្រប​សម្រួល​តំ​បន់​ ជំ​រុញ​ការ​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ បន្សាំ​ជា​មួយ​ការ​ប្រែ​ប្រួល​ អា​កាស​ធាតុ។​ តាម​សេចក្តី​សម្រេច​នេះ​ ឧបនា​យក​រដ្ឋ មន្ត្រី​ឡេ​មិញ​ខៃ ធ្វើ​ជា​ប្រ​ធាន​ក្រុម​ប្រឹក្សា។​

ឧបនា​យក​រដ្ឋ​មន្ត្រី​ ឡេ​មិញ​ខៃ ធ្វើ​ជា​ប្រ​ធាន​ក្រុម​ប្រឹក្សា​សម្រប​សម្រួល​
តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង ។​

ក្រុម​ប្រឹក្សា​សម្រប​សម្រួល​តំ​បន់​ គឺ​ជា​អង្គ​ការ​សហ​ការ​អន្តរផ្នែក​ អា​ស្រ័យ​នា​យក​រដ្ឋ​មន្ត្រី​សម្រេច​បង្កើត​ឡើង​ បំ​ពេញ​មុខ​ងារ​ជួយ​នា​យក​រដ្ឋ​មន្ត្រី​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​ ដឹក​នាំ និង​សម្រប​សម្រួល​ដោះ​ស្រាយ​កិច្ច​ការ​សំ​ខាន់​ៗ និង​អន្តរ​ផ្នែក​អំ​ពី​ការ​ចង​សម្ព័ន្ធ​ក្នុង​តំ​បន់​អភិវឌ្ឍន៍​ប្រ​កប​ដោយ​ចីរ​ភាព​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។​ ក្រុម​ប្រឹក្សា​សម្រប​សម្រួល​តំ​បន់​ មាន​តួនា​ទី​ក្នុង​ការ​សម្រប​សម្រួល​សកម្ម​ភាព​ក្នុង​ការ​បង្កើត​ កែ​សម្រួល​និង​រៀប​ចំ​អនុវត្ត​ផែន​ការ​ជាតិ​ក្នុង​វិសាល​ភាព​ពាក់​ព័ន្ធ​ រៀប​ចំ​ផែន​ការ​សម្រាប់​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ការ​រៀប​ចំ​ផែន​ការ​ខេត្ត​ ក្រុង​ នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ដំ​ណាក់​កាល​ ២០២១​-២០៣០ ចក្ខុ​វិស័យ​ដល់​ឆ្នាំ​ ២០៥០។​ ទន្ទឹម​នឹង​នោះ​ សិក្សា​ស្រាវ​ជ្រាវ​លើក​សំ​ណើ​អំ​ពី​របប​យន្ត​ការ​ និង​គោល​នយោ​បាយ​អភិវឌ្ឍ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ជំ​រុញ​ការ​ចង​សម្ព័ន្ធ​តំ​បន់​ អនុតំ​បន់​ធានា​បទ​ប្បញ្ញត្តិ​ យន្ត​ការ​និង​គោល​នយោ​បាយ​ចង​សម្ព័ន្ធ​តំ​បន់​ អនុតំ​បន់​ ត្រូវ​បាន​អនុវត្ត​ព្រម​ៗ​គ្នា​ ឯក​ភាព​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ វិន័យ​ ក្រឹត្យ​ក្រម។​ សម្រប​សម្រួល​បណ្តា​សកម្ម​ភាព​ចង​សម្ព័ន្ធ​អភិវឌ្ឍន៍​ព្រម​ៗ​គ្នា​ប្រ​ព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច - សង្គម​ ក្នុង​នោះ​ ផ្តល់​អា​ទិភាព​ប្រ​ព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​។​ សិក្សា​ស្រាវ​ជ្រាវ​ ស្នើ​បង្កើត​មូល​និធិ​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​តំ​បន់; សម្រប​សម្រួល​ សកម្ម​ភាព​ចង​សម្ព័ន្ធ​សកម្ម​ភាព​ផលិត​កម្ម​ កែ​ច្នៃ​ និង​ប្រើ​ប្រាស់​ផលិត​ផល​តាម​ខ្សែ​សង្វាក់​តម្លៃ​សម្រាប់​ផលិត​ផល​ កសិកម្ម​; ផ្តុំ​កម្លាំង​លើ​ការ​ក​សាង​ម៉ាក​យី​ហោ​ផលិត​ផល​ចម្បង​ និង​មាន​ប្រៀប​ខ្លាំង​របស់​តំ​បន់​ រួម​មាន៖ ស្រូវ​អង្ករ​ ផ្លែ​ឈើ​ និង​ជល​ផល​។​ សម្រប​សម្រួល​សកម្ម​ភាព​ប្រ​ព័ន្ធ​ធារា​សាស្រ្ត​បម្រើ​ការ​ស្រោច​ស្រព​; បង្ការ​ទឹក​ជំ​នន់​; គ្រប់​គ្រង​ការ​ជ្រៀត​ចូល​ទឹក​ប្រៃ; ការ​គ្រប់​គ្រង​ ទាញ​យក​ផល​ប្រើ​ប្រាស់​និង​ការ​ការ​ពារ​ធន​ធាន​ទឹក​; លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការ​ប្រើ​ប្រាស់​ទឹក​សម្រាប់​ប្រ​ជុំ​ជីវ​ភាព​ ផលិត​កសិកម្ម​ និង​វារី​វប្បកម្ម​ក្នុង​រដូវ​ប្រាំង; កសាង​និង​បង្កើន​កម្រិត​ប្រ​ព័ន្ធ​ទំ​នប់​សមុទ្រ​ ទំ​នប់​ព័ទ្ធ​ ទំ​នប់​លូទឹក​ ទំ​នប់​ខ្សែ​ក្រ​វាត់​ ព្រៃ​លិច​ទឹក​ប្រៃ និង​គម្រោង​នា​នា​ការ​ពារ​បរិស្ថាន​ បន្សាំ​ជា​មួយ​ការ​ប្រែប្រួល​អា​កាស​ធាតុ៕​

                                  យោង៖ Chinhphu.vn

ចែករំលែកអត្ថបទ