05/09/2023 - 16:40

អតីត​ឧប​នា​យក​រដ្ឋ​មន្ត្រី​ ត្រឿង​ហ្វា​ប៊ិញ​ ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស​ជន​ជាតិ​ភាគ​តិច​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​នៅ​ខេត្ត​បាក​លីវ

ខេត្ត​បាក​លីវ បាន​សហ​ការ​ជា​មួយ​កា​សែត​ ពល​ករ​រៀប​ចំ​ពិធី​សម្ពោធ​សំ​ណង់​ “ផ្លូវ​ទង់​ជាតិ​នៃ​មាតុ​ភូមិ​” នៅ​មណ្ឌល​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្ត្រ​ជាតិ​ពិ​សេស​ មូល​ដ្ឋាន​កៃ​ចាញ់​ ឃុំ​និញ​ថាញ់​ឡើយ​ ស្រុក​ហុង​យ៉ឹង និង​ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស​ជន​ជាតិ​ភាគ​តិច​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត។

អតីត​ឧប​នា​យក​រដ្ឋ​មន្ត្រី​ប្រ​ចាំ​ការ​នៃ​រដ្ឋា​ភិបាល​ ត្រឿង​ហ្វា​ប៊ិញ​ ជូន​អា​ហា​រូប​ករណ៍​
ដល់​សិស្ស​ជន​ជាតិ​ភាគ​តិច​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​រៀន​សូត្រ​ល្អ។

សំ​ណង់​ “ផ្លូវ​ទង់​ជាតិ​នៃ​មាតុ​ភូមិ” នៅ​មណ្ឌល​កេរ​ដំ​ណែល​ប្រវត្តិ​សាស្ត្រ​ជាតិ​ដ៏​ពិសេស​ មូល​ដ្ឋាន​កៃ​ចាញ់​ គឺ​ជា​សំ​ណង់​ “ផ្លូវ​ទង់​ជាតិ​នៃ​មាតុ​ភូមិ” ទី​៣​នៅ​ខេត្ត​បាក​លីវ ត្រូវ​បាន​កា​សែត​ពល​ករ សហ​ការ​ជា​មួយ​សម្ព័ន្ធ​យុវ​ជន​ខេត្ត​បាក​លីវ ផ្សព្វ​ផ្សាយ​អនុវត្ត​ដោយ​មាន​ប្រ​វែង​២៥​គ.ម កសាង​ទង់​ជាតិ​និង​បង្គោល​ទង់​ចំ​នួន​១.៧០០ គិត​ជា​តម្លៃ​ទឹក​ប្រាក់​៧០០​លាន​ដុង។

នាឱ​កាស​នេះ​ អតីត​ឧបនា​យក​រដ្ឋ​មន្ត្រី​ប្រ​ចាំ​ការ​នៃ​រដ្ឋា​ភិបាល​ ត្រឿង​ហ្វា​ប៊ិញ​ ប្រ​ធាន​កិត្តិ​យស​នៃ​កម្ម​វិធី​មោទ​នភាព​ទង់​ជាតិ​នៃ​មាតុ​ភូមិ​ ជា​ស្ថាប​និក រួម​ជា​មួយ​សប្បុ​រស​ជន​ទាំង​ឡាយ​ បាន​ជូន​អា​ហា​រូប​ករណ៍​១០០​ចំ​ណែក​ដល់​សិស្ស​ដែល​មាន​ជីវ​ភាព​ខ្វះខាត​ ឆ្លង​កាត់​លំ​បាក​រៀន​សូត្រ​បាន​ល្អ​លើ​ភូមិ​សាស្ត្រ​ស្រុក​ហុង​យ៉ឹង (ក្នុង​មួយ​ចំ​ណែក​១​លាន​ដុង)។ ពិសេស​ ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ បាន​ជូន​អំ​ណោយ​២០​ចំ​ណែក​ ក្នុង​មួយ​ចំ​ណែក​១​លាន​ដុង​ ដល់​គ្រួសារ​ក្រីក្រ​លើ​ភូមិ​សាស្ត្រ​ស្រុក​ហុង​យ៉ឹង​ផង​ដែរ។ នេះ​គឺ​ជា​សកម្ម​ភាព​ស្ថិត​ក្នុង​កម្ម​វិធី​ “អា​ហា​រូប​ករណ៍​ឧបត្ថម្ភ​សិស្ស​-និស្សិត​ជន​ជាតិ​ភាគ​តិច​និង​សិស្ស​ក្រីក្រ”៕

                                    លីធាន​-លីសៀ

ចែករំលែកអត្ថបទ