មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

28/08/2023 - 15:51

ព្រួត​ដៃ​កសាង​មាតុ​ភូមិ​

ជាមួយ​នឹង​ទិស​ស្លោក “ល្អ​សាសនា​ ល្អ​សង្គម” សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​បាក​លីវ សកម្ម​រួម​ចំ​ណែក​កសាង​ធ្លុង​មហា​សាមគ្គី​ជន​ជាតិ​ ព្រម​ទាំង​ចលនា​ជន​រួម​ជាតិ​ខ្មែរ​ពល​កម្ម​ផលិត​ ព្រួត​ដៃ​កសាង​មាតុ​ភូមិ​កាន់​សម្បូរ​សប្បាយ។

លោក​លឺវ​វ៉ាន់​ហុង​ លេខា​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​បាក​លីវ ប្រ​គេន​ទេយ្យ​វត្ថុ​ដល់​ព្រះ​សង្ឃ។

ព្រះ​ចៅ​អធិការ​វត្ត​ខ្មែរ​គ្រប់​ព្រះ​អង្គ​នៅ​ខេត្ត​បាក​លីវ សហ​ការ​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បង្កើត​ក្រុម​ស្វ័យ​គ្រប់​គ្រង​វង្ស​ត្រកូល​ចំ​នួន​៥០ ដោយ​មាន​សមា​ជិក​ជា​ជន​ជាតិ​ខ្មែរ​ជាង​៧.២៥០​នាក់​ រួម​ចំ​ណែក​ក្នុង​ការ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​តំ​បន់​ជន​បទ។ តួយ៉ាង​ដូច​វត្ត​គម្ពីរ​សាគរ​ព្រែក​ជ្រៅ ឃុំ​វិញ​ត្រាច់​ដុង​ បាន​សហ​ការ​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ឃុំ​វិញ​ត្រាច់​ដុង​ ក្រុង​បាក​លីវ ខេត្ត​បាក​លីវ បង្កើត​ក្រុម​ស្វ័យ​គ្រប់​គ្រង​វង្ស​ត្រកូល​ចំ​នួន​៤ គឺ​ត្រ​កូល​សើុង ត្រ​កូល​ថាច់ ត្រ​កូល​ត្រឹង និង​ត្រ​កូល​ឡឹម​ ដោយ​មាន​សមា​ជិក​ចូល​រួម​ជាង​៦០គ្រួ​សារ។ ព្រះ​តេជ​ព្រះ​គុណ​យឿង​វឹង ព្រះ​ចៅ​អធិការ​វត្ត​គម្ពីរ​សាគរ​ព្រែក​ជ្រៅ មាន​ថេរ​ដី​កា៖ “ជា​រៀង​រាល់​ខែ​ សមា​ជិក​ក្នុង​វង្ស​ត្រកូល​មក​ជួប​ជុំ​ក្នុង​វត្ត​ ដើម្បី​ប្រជុំ​ជីវ​ភាព​សេដ្ឋ​កិច្ច​ វប្បធម៌​និង​ឃោស​នា ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់​ ចលនា​សមា​ជិក​ចិញ្ចឹម​ ប្រៀន​ប្រ​ដៅ​កូន​ចៅ​ជៀស​ឆ្ងាយ​បាប​គ្រោះ​សង្គម​ មិន​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់។ល។ មក​ទល់​នឹង​បច្ចុប្បន្ន​ សមា​ជិក​ក្នុង​វង្ស​ត្រកូល​រស់​នៅ​សាមគ្គី ឧបត្ថម្ភ​គ្នា​អភិវឌ្ឍ​សេដ្ឋ​កិច្ច។ ទម្រង់​វង្ស​ត្រកូល​ស្វ័យ​គ្រប់​គ្រង​មាន​អត្ថ​ន័យ​ធំ​ធេង​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ ចលនា​រួម​គ្នា​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ចូល​រួម​រក្សា​ភាព​សុខ​សាន្ត​ភូមិ​ស្រុក”។

ព្រះ​តេជ​ព្រះ​គុណ​ តាំង​សា​វង្ស​ រួម​ជា​មួយ​នគរ​បាល​មក​ផ្សព្វ​ផ្សាយ​ ចលនា​មាមីង​ជន​រួម​ជាតិ​ខ្មែរ​អនុវត្ត​ល្អ​តាម​សេចក្តី​កំ​ណត់​របស់​ច្បាប់។

ទន្ទឹម​នឹង​នោះ​ ពេល​ទេស​នា​ម្តងៗ ព្រះ​ចៅ​អធិ​ការ​វត្ត​ខ្មែរ​នៅ​ទាំង​គួប​ផ្សំ​ការ​ផ្សព្វ​ផ្សាយ​ ចលនា​ជន​រួម​ជាតិ​ខ្មែរ​អនុវត្ត​ល្អ​តាម​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ ច្បាប់​របស់​រដ្ឋ​និង​កម្ម​វិធី​ គម្រោង​នានា​ដែល​បាន​ផ្សព្វ​ផ្សាយ​នៅ​ភូមិ​ភាគ; ចលនា​ពុទ្ធ​បរិ​ស័ទ​លើក​កម្ពស់​ស្មារតី​ប្រុង​ប្រ​យ័ត្ន​ចំ​ពោះ​ឧបាយ​កល​របស់​អា​នុភាព​អមិត្ត​ខាង​ក្រៅ​ឆ្លៀត​យក​បញ្ហា​សាសនា​ ជន​ជាតិ​ ដើម្បី​បំ​បែក​បំ​បាក់​ធ្លុង​មហា​សាមគ្គី​ជន​ជាតិ។ ម្យ៉ាង​ទៀត​ ព្រះ​ចៅ​អធិការ​គ្រប់​ព្រះ​អង្គ​ថែម​ទាំង​បវារ​ណា​សប្បុ​រស​ជន​ និង​មាមីង​ជន​រួម​ជាតិ​ខ្មែរ​រួម​វិភាគ​ទាន​ប្រាក់​បាន​ជាង​១២,៤​ពាន់​លាន​ដុង​ ដើម្បី​សាង​សង់​ផ្ទះ​មេត្តា​ធម៌​ ជំនួយ​កង់ ផ្តល់​ជូន​អា​ហា​រូប​ករណ៍​ សិក្ខូប​ករណ៍​ សៀវ​ភៅ​ ប៊ិក​ដល់​សិស្ស​ក្រ; កសាង​ស្ពាន​និង​ផ្លូវ​គមនា​គមន៍​ជន​បទ​; ឧបត្ថម្ភ​អង្ករ​របស់​របរ​ប្រើ​ប្រាស់​ចាំ​បាច់​ ប្រាក់​អំ​ណោយ​ដល់​អ្នក​ក្រ។ល។

ព្រះ​តេជ​ព្រះ​គុណ​ តាំង​សា​វង្ស​ អនុ​ប្រធាន​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​បាក​លីវ បញ្ជាក់៖ “ព្រះ​ឧប​ជ្ឈាយ៍​ និង​សមា​ជិក​គ្រប់​ព្រះ​អង្គ​ក្នុង​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​បាក​លីវ ជា​គំរូ​លេច​ធ្លោ​ក្នុង​ការ​ចលនា​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​សាម​គ្គី រស់​នៅ “ល្អ​សាសនា​ ល្អ​សង្គម​” និង​អនុវត្ត​ល្អ​តាម​គោល​ការ​ណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​; ចលនា​មាមីង​ជន​រួម​ជាតិ​ខ្មែរ​ចូល​រួម​ការ​ងារ​សប្បុ​រស​ធម៌​សង្គម​ ព្រួតដៃ​រក្សា​ភាព​សុខ​សាន្ត​ភូមិ​ស្រុក​ ខ្នះ​ខ្នែង​កសាង​ជន​បទ​ថ្មី​ រួម​ចំ​ណែក​ក្នុង​ការ​កសាង​មាតុ​ភូមិ​ សុខ​សាន្ត​សម្បូរ​សប្បាយ”៕

                                  ថាញ់​យ្វី-មុនី

ចែករំលែកអត្ថបទ