28/08/2023 - 15:51

ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា​ ត្រូវ​ពិន័យ​ប្រាក់​ប៉ុន្មាន បើ​លក់យាន​យន្ត​មិន​ប្រ​គល់​ផ្លាក​លេខ​ដល់​សមត្ថ​កិច្ច​ ?

ម្ចាស់​យាន​យន្ត​ដែល​មិន​គោ​រព​តាម​ច្បាប់​ដក​ហូត​ប័ណ្ណ​ចុះ​បញ្ជី​ផ្លាក​លេខ​នៅ​ពេល​ផ្ទេរ​កម្ម​សិទ្ធិ​ នឹង​ត្រូវ​ពិន័យ​ប្រាក់​ចាប់​ពី​៨០០.​០០០​ដុង​ដល់​២​លាន​ដុង។

រូប​ថត​ជា​ឧទា​ហរណ៍។

សា​រាចរ​លេខ​២៤/​២០២៣/​TT-BCA មាន​សុពល​ភាព​ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​សី​ហា​ ជំនួស​សារា​ចរ​លេខ​៥៨/២០២០/ TT-BCA ស្តី​ពី​បែប​បទ​ផ្តល់​និង​ដក​ហូត​ប័ណ្ណ​ចុះ​បញ្ជី​ និង​ផ្លាក​លេខ​ យាន​យន្ត​ផ្លូវ​គោក​ បាន​លើក​ឡើង​យ៉ាង​ច្បាស់៖ នៅ​ពេល​ផ្ទេរ​កម្ម​សិទ្ធិ​យាន​យន្ត​ (លក់​ជូន​ជា​អំ​ណោយ ទទួល​មរតក​ជា​ដើម​) គឺ​ម្ចាស់​យាន​យន្ត​ត្រូវ​រក្សា​ទុក​នូវ​លិខិត​បញ្ជាក់​ចុះ​បញ្ជី​យាន​យន្ត​ និង​ផ្លាក​លេខ​យាន​យន្ត​ប្រ​គល់​ឱ្យ​ស្ថា​ប័ន​ ចុះ​បញ្ជី​យាន​យន្ត​នូវ​ប័ណ្ណ​ចុះ​បញ្ជី​យាន​យន្ត​ និង​ផ្លាក​លេខ​ ដើម្បី​ធ្វើ​បែប​បទ​ដក​ហូត។

ចំ​ពោះ​ករណី​ផ្ទេរ​កម្ម​សិទ្ធិ​យាន​យន្ត​រួម​ជា​មួយ​ផ្លាក​លេខ​ឈ្នះ​ការ​ដេញថ្លៃ​ គឺ​ម្ចាស់​យាន​យន្ត​ត្រូវ​ប្រ​គល់​ឱ្យ​ស្ថាប័ន​ចុះ​បញ្ជី​យាន​យន្ត​នូវ​ប័ណ្ណ​ចុះ​បញ្ជី​យាន​យន្ត​ ដើម្បី​ធ្វើ​បែប​បទ​ដក​ហូត។

សារា​ចរ​នេះ​ ក៏​បាន​កំ​ណត់​ក្នុង​រយៈ​ពេល​ ៣០​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ធ្វើ​លិខិត​ស្នាម​ផ្ទេរ​កម្ម​សិទ្ធិ​យាន​យន្ត​ ម្ចាស់​យាន​យន្ត​ត្រូវ​ធ្វើ​បែប​បទ​ដក​ហូត​។ ចំ​ពោះ​ករណី​ហួស​ពេល​កំ​ណត់​ខាង​លើ ប៉ុន្តែ​ម្ចាស់​យាន​យន្ត​មិន​ធ្វើ​បែប​បទ​ដក​ហូត​ ឬ​ប្រ​គល់​ប័ណ្ណ​ចុះ​បញ្ជី​យាន​យន្ត​ និង​ផ្លាក​លេខ​ជូន​អង្គ​ភាព​ ឬ​បុគ្គល​ដែល​ទទួល​ការ​ផ្ទេរ​កម្ម​សិទ្ធិ​យាន​យន្ត​ធ្វើ​បែប​បទ​ដក​ហូត​វិញ​នោះ​ គឺ​ម្ចាស់​យាន​យន្ត​នឹង​ត្រូវ​ពិន័យ។

ក្រៅ​ពី​នេះ​ ក្នុង​ករណី​ម្ចាស់​យាន​យន្ត​មិន​ធ្វើ​បែប​បទ​ដកហូត​ បន្ទាប់​ពី​ផ្ទេរ​កម្ម​សិទ្ធិ​យាន​យន្ត​ គឺ​ម្ចាស់​យាន​យន្ត​នឹង​ទទួល​ខុស​ត្រូវ​ចំ​ពោះ​មុខ​ច្បាប់​ពី​បទ​ល្មើស​ទាក់​ទង​នឹង​យាន​យន្ត​នោះ។

តាម​រយៈ​នោះ​ កម្រិត​ពិន័យ​លើក​រណី​លក់​យាន​យន្ត​ តែ​មិន​ប្រ​គល់​ផ្លាក​លេខ​ នឹង​ត្រូវ​បាន​អនុវត្ត​តាម​បទ​ប្បញ្ញត្តិ​នៃ​អនុក្រឹត្យ​លេខ​ ១០០/២០១៩/​NĐ-CP របស់​រដ្ឋា​ភិបាល។

ជាក់​ស្តែង​ ម្ចាស់​យាន​យន្ត​ដែល​មិន​អនុវត្ត​តាម​ការ​ដក​ហូត​ប័ណ្ណ​ចុះ​បញ្ជី​ និង​ផ្លាក​លេខ​តាម​ការ​កំណត់​ នឹង​ត្រូវ​ពិន័យ​ប្រាក់​ចាប់​ពី​ ៨០០.​០០០ដុង​ ដល់​២​លាន​ដុង​សម្រាប់​ករណី ជា​បុគ្គ​ល​កម្រិត​ពិន័យ​សម្រាប់​អង្គ​ភាព​ចាប់​ពី​១,៦​លាន​ដុង​ ដល់​៤​លាន​ដុង។

ដោយ​ឡែក​ចំ​ពោះ​រថ​យន្ត​ ម្ចាស់​រថ​យន្ត​ប្រ​ព្រឹត្ត​ល្មើស​ដូច​ពោល​ខាង​លើ កម្រិត​ពិន័យ​ដែល​អនុវត្ត​គឺ​ចាប់​ពី​២​លាន​ដុង​ដល់​៤​លាន​ដុង​ សម្រាប់​ករណី​ជា​បុគ្គ​ល​និង​ពី​៤​លាន​ដុង​ដល់​ ៨​លាន​ដុង​សម្រាប់​អង្គ​ភាព៕

យោង​តាម៖ កាសែត​ច្បាប់​ក្រុង​ហូជី​មិញ​-ម៉េង​លី

ចែករំលែកអត្ថបទ