របាយការណ៍លទ្ធផលត្រួតពិនិត្យជំហានដំបូងនៃប្រធានបទរបស់រដ្ឋសភាស្តីពី “ការផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចរបស់រដ្ឋសភា ស្តីពីកម្មវិធីទិសដៅជាតិ អំពីការកសាងជនបទថ្មី ដំណាក់កាល២០២១-២០២៥ ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពដំណាក់កាល២០២១-២០២៥ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល២០២១-២០៣០” ក្នុងសម័យប្រជុំលើកទី ២៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា អីថាញហាណេក្ដាំ អនុប្រធានក្រុមគណៈប្រតិភូប្រចាំការនៃគណៈប្រតិភូត្រួតពិនិត្យ បានឱ្យដឹង៖ បណ្តាកម្មវិធីទិសដៅជាតិ បានរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ លទ្ធផលកាត់បន្ថយភាពក្រីក្រពហុវិមាត្ររបស់រដ្ឋាភិបាល និងភូមិភាគនានាឆ្នាំ២០២២ សម្រេចមធ្យមជិត២% សម្រេចនិងលើសផែនការ និងភាគកម្រិតដែលបានដាក់ចេញសម្រេចរាល់ភាគកម្រិតស្តីពីជនបទថ្មី។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ពិចារណាលើរបាយការណ៍លទ្ធផលត្រួត
ពិនិត្យជំហានដំបូង ប្រធានបទត្រួតពិនិត្យរបស់រដ្ឋសភា ស្តីពីការអនុវត្ត៣
កម្មវិធីទិសដៅជាតិ។
កម្មវិធីទិសដៅជាតិទាំង ៣ មានចំណុចរួមគឺ ឆ្ពោះទៅរកជនក្រីក្រ តំបន់ជនបទ និងជនជាតិភាគតិចនៅជួបការលំបាក។ ដូច្នេះដំណោះស្រាយអំពីជីវភាព លើកកម្ពស់ប្រាក់ចំណូលត្រូវបានផ្តោតការយកចិត្តទុកដាក់ និងផ្តល់អាទិភាពជាចម្បង។ ទន្ទឹមជាមួយនឹងដំណាក់ការជំរុញមាំការផលិតទំនិញ ចាំបាច់ត្រូវមានវិធានការ ពន្លឿនបង្វែររចនាសម្ព័ន្ធកសិកម្ម ប្តូរមកធ្វើការក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម។ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ បង្កើតជាច្រើនការងារនៅនឹងកន្លែង បង្កើនប្រាក់ចំណូល; ទាក់ទាញកម្មករដែលមានសមត្ថភាពមកធ្វើការនៅតំបន់នេះ...៕
យោង៖ កាសែតជនជាតិនិងអភិវឌ្ឍន៍