មានមនុស្សជាច្រើនប្រើប្រាស់ថ្នាំបន្តក់ភ្នែកជារៀងរាល់ថ្ងៃ ក្នុងរយៈពេលយូរ។ វេជ្ជបណ្ឌិតឯកទេស ជំងឺភ្នែកនៃមន្ទីរពេទ្យភ្នែកសៃហ្គងកឹងធើ បានរំលឹក៖ នោះគឺទម្លាប់ដ៏គ្រោះថ្នាក់ អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ភ្នែក។
វេជ្ជបណ្ឌិតមន្ទីរពេទ្យភ្នែកសៃហ្គងកឹងធើ បានរំលឹកការបន្តក់ភ្នែកតាមអំពើចិត្តជារៀងរាល់ថ្ងៃ នឹងបង្កគ្រោះថ្នាក់ដល់ភ្នែក។ រូបថត៖ មន្ទីរពេទ្យផ្តល់ឱ្យ។
តាមប្រសាសន៍វេជ្ជបណ្ឌិត ឡេវៀតផាប ឯកទេសផ្នែកជំងឺភ្នែក មណ្ឌលពិនិត្យសុខភាពតាមសេវា VIP នៃមន្ទីរពេទ្យភ្នែកសៃហ្គងកឹងធើ ចំពោះអ្នកធ្វើការងារជាប្រចាំលើអេក្រង់អេឡិចត្រូនិក អាចនឹងមានហានិភ័យខ្ពស់ជួបបញ្ហាស្ងួតភ្នែក ចុករោយភ្នែក ឬមានវិបត្តិណាមួយដល់ភ្នែក។ មានអ្នកជាច្រើនបានចាត់ទុកថ្នាំបន្តក់ភ្នែកគឺវិធីព្យាបាលងាយស្រួល លឿនបំផុតនិងប្រសិទ្ធភាពសម្រាប់ដោះស្រាយ ស្ថានភាពចុករោយភ្នែក ផ្ដល់ជាតិបំប៉នឱ្យភ្នែក បង្ការជំងឺដល់ភ្នែក។ ទោះបីដូច្នោះក្ដី ការប្រើប្រាស់ថ្នាំបន្តក់ភ្នែកមិនត្រឹមត្រូវ ដោយគ្មានការណែនាំនិងពិនិត្យតាមដានរបស់វេជ្ជបណ្ឌិត អាចនឹងបង្កគ្រោះថ្នាក់ដល់ភ្នែក។
អ្នកឈឺភ្នែកគប្បីទៅជួបវេជ្ជបណ្ឌិតឯកទេស ដើម្បីពិនិត្យនិងពិគ្រោះយោបល់ ព្យាបាលទាន់ពេលត្រឹមត្រូវ។ ជៀសវាងការប្រើប្រាស់ថ្នាំបន្តក់ភ្នែកក្នុងរយៈពេលយូរ បង្កប់នូវភាពវិវឌ្ឍនៃជំងឺជាច្រើន។ មានប្រភេទថ្នាំបន្តក់ភ្នែកខ្លះ ផ្ទុកសារធាតុអង់ទីប៊ីយោទិក អាចមានហានិភ័យបង្កប្រតិកម្មភ្នែកឡើងក្រហម សុាំនឹងសារធាតុអង់ទីប៊ីយោទិក ព្រមទាំងមានប្រតិកម្ម បន្ទាប់បន្សំផ្សេងៗទៀត ដូចជាភ្នែកឡើងបាយ ភ្នែកឡើងកន្ទុយថ្លែនជាដើម។
តាមប្រសាសន៍វេជ្ជបណ្ឌិត ឡេវៀតផាប នៅកម្រិតអាយុផ្សេងគ្នាគឺត្រូវការជាតិបំប៉នខុសគ្នាសម្រាប់ជំនួយដល់ភ្នែក។ មិនគួរប្រើប្រាស់ផលិតផលបំប៉នភ្នែកច្រើនពេក ដែលមិនចាំបាច់ឡើយ អាចនឹងធ្វើឱ្យហួសចំណុះដល់ប្រព័ន្ធផ្សេងៗក្នុងរាងកាយ មានដូចថ្លើម តម្រងនោមជាដើម។ ម្យ៉ាងទៀត ផលិតផលបំប៉នភ្នែកក៏ថ្លៃបង្គួរ។
ប្រភេទថ្នាំបន្តក់ភ្នែកម្យ៉ាងដែលមនុស្សជាច្រើននិយមប្រើរាល់ថ្ងៃ គឺទឹកអំបិលសរីរវិទ្យាដែលជួយសម្រួលឱ្យត្រជាក់ភ្នែក ផ្តល់សំណើមឱ្យភ្នែក និងលាងជម្រះភ្នែក។ ក៏ប៉ុន្តែប្រសិនបើភ្នែកមានសភាពធម្មតា គ្មានការឈឺចាប់ ក្រហម រមាស់ ក្រហាយ អ្នកមិនគួរប្រើប្រាស់ប្រភេទថ្នាំបន្តក់ភ្នែកឡើយ។ នៅពេលដែលអ្នកធ្វើការងារច្រើនដោយប្រើភ្នែកសម្លឹង មានអារម្មណ៍រោយភ្នែក ស្ងួតភ្នែក ឬឋិតក្នុងបរិស្ថានដែលមានធូលីច្រើន អ្នកអាចសម្អាតភ្នែករបស់អ្នកដោយទឹកអំបិលសរីរវិទ្យា។ ចំណាំខណៈពេលប្រើ ក្រឡថ្នាំដែលបានបើកគម្របគឺគួរប្រើតែក្នុងរយៈពេល១៥ថ្ងៃប៉ុណ្ណោះ។ មិនគួរប្រើរួមថ្នាំបន្តក់ភ្នែកជាមួយអ្នកដទៃ ហើយមិនគួរប្រើប្រាស់ថ្នាំបន្តក់ភ្នែកច្រើនប្រភេទក្នុងពេលតែមួយដែរ។
វេជ្ជបណ្ឌិតបានរំលឹកបន្ថែមទៀតថា អ្នកត្រូវថែទាំភ្នែកទាំងគូឱ្យបានល្អជារៀងរាល់ថ្ងៃ។ ប្រសិនបើធ្វើការជាមួយកុំព្យូទ័រ កាត់បន្ថយពន្លឺ និងពន្លឺនៃអេក្រង់ ឬពាក់វ៉ែនតាការពារភ្នែក។ ភ្នែកក៏ត្រូវការ “លំហាត់ប្រាណ” ដោយម៉ាស្សាភ្នែក ធ្វើចលនាភ្នែក (ក្រឡេកពីស្ដាំទៅឆ្វេង ពីឆ្វេងទៅស្ដាំ) ឱ្យបានញឹកញាប់ ដើម្បីកុំឱ្យភ្នែកស្ងួត។ គប្បីអានសៀវភៅនៅកន្លែងដែលមានពន្លឺល្អ ពាក់វ៉ែនតាសុវត្ថិភាព ពេលធ្វើការ។ ជាពិសេស គប្បីធានានូវរបបអាហារមានតុល្យភាព និងគេងឱ្យបានគ្រប់គ្រាន់សម្រាប់សុខភាពរាងកាយទាំងមូលរួមទាំងភ្នែករបស់អ្នកផង។ សំខាន់គឺទៅពិនិត្យសុខភាពភ្នែកតាមកាលកំណត់។ មនុស្សវ័យចាស់ឬអ្នកជំងឺដែលពាក់ព័ន្ធនឹងភ្នែកគួរតែពិនិត្យសុខភាពភ្នែកក្នុងមួយខែម្តង ឬច្រើនជាងនេះ តាមការណែនាំរបស់វេជ្ជបណ្ឌិត។ កុមារគួរពិនិត្យភ្នែករៀងរាល់៣ខែឬ៦ខែម្តង ដើម្បីរកឃើញជំងឺរលាត់កញ្ចក់ភ្នែកឱ្យបានទាន់ពេល៕
ធូសឿង - ថាច់ធី