កម្មាភិបាលដំណាក់សុខាភិបាលឃុំចូវថាញ់ ខេត្តវិញឡុង តែងពង្រីកតួនាទី ភារកិច្ចនិងអនុវត្តសម្រេចល្អនូវភារកិច្ចដែលបានប្រគល់ឱ្យក្នុងការថែទាំសុខភាពជូនប្រជាជន។

ប្រជាជនមកពិនិត្យជំងឺនៅដំណាក់សុខាភិបាលឃុំចូវថាញ់ ខេត្តវិញឡុង។
វេជ្ជបណ្ឌិត តឺមិញហ៊ីវ អនុប្រធានដំណាក់សុខាភិបាលឃុំចូវថាញ់ ឱ្យដឹង៖ “ដើម្បីធានាប្រជាជនទាំងអស់បានទទួលសេវាកម្មថែទាំសុខភាពបឋម ដំណាក់ក៏បានវិនិយោគកសាងសេវាសុខាភិបាលមានគុណភាព ដោយគួបផ្សំវេជ្ជសាស្ត្រទំនើបនិងវេជ្ជសាស្ត្របុរាណ។ ជារៀងរាល់ឆ្នាំ ដំណាក់តែងបង្កើតផែនការរៀបចំផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពគម្រោងកម្មវិធីទិសដៅជាតិអំពីសុខាភិបាល កម្មវិធីទិសដៅជាតិអំពីសុវត្ថិភាពអនាម័យចំណីអាហារ ចំនួនប្រជាជន- ផែនការគ្រួសារ កម្មវិធីទិសដៅជាតិអំពីការបង្ការ ទប់ស្កាត់ជំងឺ HIV/AIDS គម្រោងទឹកស្អាតនិងអនាម័យបរិស្ថានជនបទនិងគម្រោងផ្សេងៗ។ល។ ចាប់ពីដើមឆ្នាំ ២០២៥ មក ដំណាក់សុខាភិបាលបានពិនិត្យ ព្យាបាលជំងឺជូនអ្នកជំងឺ ១.៤៤២ លើកនាក់”។
លោកថាច់យ្វៀង នៅភូមិហឿងភូវ B ឃុំចូវថាញ់ ឱ្យដឹង៖ “ខ្ញុំវ័យចាស់ មានជំងឺសម្ពាធឈាមខ្ពស់ ម៉្លោះហើយ តែងមកពិនិត្យ ព្យាបាលជំងឺនៅដំណាក់សុខាភិបាលឃុំជារឿយៗ។ វេជ្ជបណ្ឌិត របស់ដំណាក់ពិនិត្យជំងឺយ៉ាងហ្មត់ចត់ ហើយធានាផ្គត់ផ្គង់ថ្នាំពេទ្យ បរិក្ខារពេទ្យជាចាំបាច់គ្រប់សព្វ និងទាន់ពេល ដោយមិនទុកឱ្យកើតមានស្ថានភាពខ្វះថ្នាំនិងបរិក្ខារពេទ្យឡើយ។ ប្រជាជនយើងខ្ញុំនៅភូមិភាគពិតជាសប្បាយចិត្តខ្លាំងណាស់”។
ដោយរបៀបផ្សព្វផ្សាយព្រមៗគ្នានូវដំណោះស្រាយដូចពោលខាងលើ ដំណាក់សុខាភិបាលឃុំចូវថាញ់ក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់ក្នុងការការពារ ថែទាំសុខភាព និងលើកកម្ពស់សុខភាពជូនប្រជាជននៅមូលដ្ឋាន រួមចំណែកកាត់បន្ថយការហួសចំណុះដល់មន្ទីរពេទ្យថ្នាក់លើ ព្រមទាំងលើកកម្ពស់គុណភាពជីវភាពសហគមន៍។ វេជ្ជបណ្ឌិត តឺមិញហ៊ីវ ឱ្យដឹងបន្ថែម៖ ដំណាក់តែងបញ្ជូនវេជ្ជបណ្ឌិត គ្រូពេទ្យ ឧបដ្ឋាយិកា គ្រូពេទ្យសម្ភពទៅចូលរួមវគ្គបណ្តុះបណ្តាល វគ្គហ្វឹកហ្វឺន តាមការកំណត់ ដើម្បីបង្កើនចំណេះដឹង បំណិនវិជ្ជាជីវៈ អាស្រ័យមន្ទីរសុខាភិបាលខេត្តរៀបចំ។ ផ្តោតសំខាន់ទៅលើផ្នែកវេជ្ជសាស្ត្រគ្រួសារ បង្ការទប់ស្កាត់ជំងឺរាតត្បាត ថែទាំសុខភាពអ្នកម្តាយ និងកុមារគ្រប់គ្រងជំងឺឆ្លង។ មិនបង្អង់ត្រឹមតែការពិនិត្យនិងព្យាបាលជំងឺធម្មតាប៉ុណ្ណោះទេ ដំណាក់សុខាភិបាលឃុំនៅទាំងបង្កើនសេវាចាក់ថ្នាំបង្ការរោគ មានដូច៖ ចាក់ថ្នាំបង្ការរោគបើកទូលាយ ពិនិត្យសម្រាំងរកជំងឺ ពិគ្រោះសុខភាព បន្តពូជ អាហារូបត្ថម្ភ; ចលនាប្រជាជនចូលរួមធានារ៉ាប់រងសុខាភិបាលស្ម័គ្រចិត្ត៕
សើុងម៉ាល័យ-មុនី