ស្រុកត្រឹងវ៉ាន់ថើយ ខេត្តកាម៉ាវ មានជនជាតិភាគតិច៨ជនជាតិ ដោយមាន២.២៨០គ្រួសារ មានចំនួនមនុស្សជាង៩.៧៥៥នាក់។ ជនរួមជាតិខ្មែរមានចំនួនច្រើនជាងគេ ដោយមានជាង២.១៩០គ្រួសារ មានចំនួនមនុស្សជាង៨.៧៥០នាក់។ រយៈពេលកន្លង គោលនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនរួមជាតិភាគតិច ត្រូវបានស្រុកផ្តុំកម្លាំងអនុវត្ត ម្ល៉ោះហើយតំបន់ជនរួមជាតិភាគតិចនិយាយរួម តំបន់ជនរួមជាតិខ្មែរនិយាយដោយឡែកជាសន្សឹមៗបានផ្លាស់ប្ដូរមុខមាត់ថ្មី។ល។
ប្តីប្រពន្ធអ៊ំហ្វិញម៉ាក ក្បែរផ្ទះរឹងមាំតម្លៃសាងសង់ជាង១ពាន់លានដុង។
អ៊ំហ៊ឺវស៊ីន នៅភូមិកឺយតឺ ឃុំខាញ់ប៊ិញតី ឆ្នាំនេះអាយុជាង៧០ឆ្នាំប្លាយ។ អ៊ំហ៊ឺវស៊ីន រៀបរាប់កាលគាត់នៅក្មេង ស្រុកស្រែជនបទបើចង់ឡើងក្រុងត្រូវធ្វើដំណើរដោយទូកឬ ក៏ថ្មើរជើងតាមផ្លូវដី ចំណាយពេលមួយថ្ងៃ។ ឥឡូវនេះគ្រាន់តែជិះម៉ូតូតាមដងផ្លូវបេតុងតភ្ជាប់ពីភូមិមួយទៅភូមិមួយ។ “រយៈពេលជាង ៥ឆ្នាំមកនេះ នៅតំបន់ខ្មែរភូមិកឺយតឺ មានមាមីងខ្មែរជាច្រើនបានបោះបង់ការផលិតស្រូវ៣ រដូវ ងាកមកផលិតស្រូវ២រដូវ ដាំដំណាំរួមផ្សំ ១រដូវវិញ។ ចំពោះដំណាំ មាមីងដាំសណ្តែកខៀវកាក់កបខ្លាំងណាស់ លក់បានថ្លៃទៀតផង។ល។ នៅជនបទសព្វថ្ងៃនេះមិនខុសពីទីក្រុងទេ!”-អ៊ំស៊ីន ឱ្យដឹងដូច្នេះ។
មាមីងខ្មែរឃុំខាញ់ហ៊ឹង ប្រកបមុខរបរធ្វើត្រីងៀត។
អ៊ំហ្វិញម៉ាក នៅភូមិគិញឌឹង B ឃុំខាញ់ហ៊ឹង ជាកសិករជើងចាស់ជនជាតិខ្មែរ។ អ៊ំឱ្យដឹង៖ កាលពីមុននៅទីនេះផលិតស្រូវតែមួយមុខគត់។ ឆ្នាំខ្លះបានផល តែតម្លៃថោក។ ឆ្នាំ ខ្លះបានថ្លៃ តែស្រូវខុស។ ផ្លូវថ្នល់ពិបាកធ្វើដំណើរទៅមក ការដោះដូរមិនអំណោយផល ម្ល៉ោះហើយទូទាំងភូមិផ្ទះស្លឹកស្ទើរទាំងអស់។ល។ ក្រោយពីបានរដ្ឋជីកប្រឡាយ បើកផ្លូវគនាគមន៍ជនបទដោយចាក់បេតុង។ ម្យ៉ាងទៀត កសិករបានហ្វឹកហាត់បច្ចេកទេសដាំដំណាំ ចិញ្ចឹមសត្វ ទៅទស្សនាសិក្សាទម្រង់ផលិតកម្មកសិកម្មដែលមានប្រសិទ្ធភាព។ អាស្រ័យហេតុនោះ ជីវភាពរបស់ជនរួមជាតិខ្មែរនៅទីនេះកាន់តែរីកចម្រើន។ មានផ្ទះឥដ្ឋរឹងមាំ ទំនើប បានសង់ឡើងកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
ជនរួមជាតិខ្មែរនៅស្រុកត្រឹងវ៉ាន់ថើយរស់នៅប្រមូលផ្តុំ៣ឃុំ គឺឃុំខាញ់ហ៊ឹង ខាញ់ប៊ិញតី និងត្រឹងហើយ។ លោកកាវវ៉ាន់ង៉ីប អនុប្រធានការិយាល័យជនជាតិស្រុកត្រឹងវ៉ាន់ថើយ ឱ្យដឹង៖ ការជួយជនរួមជាតិភាគតិច ក្នុងនោះមានជនរួមជាតិខ្មែរអភិវឌ្ឍសេដ្ឋកិច្ច គឺមានកម្មវិធី ផែនការនិងទិសដៅឧបត្ថម្ភដោយផ្ទាល់ជាច្រើនដល់គ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រត្រូវបានគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ក្នុងស្រុកផ្សព្វផ្សាយអនុវត្តជានិច្ច។ ក្នុងនោះ ស្រុកផ្តុំកម្លាំងឧបត្ថម្ភដីសង់ផ្ទះ ដីបង្កបង្កើនផល សាងសង់ផ្ទះ បណ្តុះបណ្តាលវិជ្ជាជីវៈ ឧទ្ទេសនាមការងារធ្វើដល់ពលករឋិតក្នុងអាយុពលកម្ម; បង្កលក្ខណសម្បត្តិឱ្យបុលទុន ជំនួយពូជឈើដំណាំ សត្វចិញ្ចឹមនិងសម្ភារៈសម្រាប់បង្កបង្កើនផល។ ពិសេស ស្រុករៀបចំវគ្គហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេស ដើម្បីមាមីងអនុវត្តក្នុងការបង្កបង្កើនផល រួមចំណែកបង្កើនប្រាក់ចំណូល លើកស្ទួយជីវភាព។ល។ អាស្រ័យហេតុនោះ ជីវភាពសម្ភារៈ ស្មារតីរបស់ជនរួមជាតិខ្មែរត្រូវបានកើនឡើង អត្រាគ្រួសារក្រីក្រកាត់បន្ថយជាមធ្យមពី២-៣%/ឆ្នាំ។ មកទល់ពេលនេះ ចំនួនឃុំទាំង១០០% ក្នុងស្រុក មានផ្លូវរថយន្តចុះទៅដល់មជ្ឈមណ្ឌលឃុំ; ឃុំ ទីប្រជុំជន ភូមិ អនុសង្កាត់១០០% មានបណ្តាញអគ្គិសនីជាតិសម្រាប់បម្រើការប្រើប្រាស់និងប្រជុំជីវភាព។ល។ លទ្ធផលទាំងនេះ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីស្រុកបន្តផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយជនជាតិក្នុងពេលខាងមុខ៕
ថាញឡុង-លីសៀ