ពីមុន ដីស្រែ១៥កុងរបស់គ្រួសារបងង្វៀងវ៉ាន់ខា នៅភូមិថើយហឺវ ឃុំដុងហ៊ីប ស្រុកកើ-ដ ក្រុងកឹងធើ សំខាន់ គឺធ្វើស្រែ៣រដូវ/ឆ្នាំ ប្រសិទ្ធភាពសេដ្ឋកិច្ចទាប។ ចាប់ពីឆ្នាំ ២០១៥ មកទល់ពេលនេះ គាត់មោះមុតបង្វែរផ្ទៃដីធ្វើស្រែមកលើកចម្ការវិញ ដើម្បីដាំស្វាយតៃវ៉ាន់ឆាស់ក្រូចតាំងនិងម្កាក់ថៃ តាមទម្រង់ដាំគឺ យកខ្លីចិញ្ចឹមវែង។ អាស្រ័យមោះមុតបង្វែរឈើដំណាំចំទិសដៅ ទើបបងខា រកបានប្រាក់ចំណូលជាង ២៥០ លានដុង/ឆ្នាំ។
ទម្រង់ដាំស្វាយឆ្លាស់គ្នារបស់បងខា (ខាងស្តាំង) ផ្តល់ប្រាក់ចំណូលលំនឹង។
ដើម្បីទម្រង់សម្រេចប្រសិទ្ធភាព បងខា បានទៅទស្សនាទម្រង់ដាំស្វាយរបស់អ្នកចម្ការដទៃទៀតនៅលើភូមិសាស្រ្ត និងនៅតាមខេត្តជិតខាង ដើម្បីដកបទពិសោធន៍ អនុវត្តទៅក្នុងចម្ការស្វាយរបស់គ្រួសារ។ បងខា ក៏ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដំបូងអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿនក្នុងការដាំស្វាយនៅតំបន់នេះ។ បងខា ឱ្យដឹង៖ “ដំបូងឡើយ ឃើញទម្រង់ដាំស្វាយស្រោបផ្លែចម្លែកពេក។ ឆ្លងតាមរយៈការស្វែងយល់សាកសួរ ពីសង្វាក់បច្ចេកទេសរបស់អ្នកចម្ការ ខ្ញុំក៏មកអនុវត្តសាកល្បង។ ក្នុងអំឡុង១ ឆ្នាំដាំស្វាយ តាមរបៀបនេះ ខ្ញុំសង្កេតឃើញមានប្រសិទ្ធភាពជាក់ស្ដែង។ អាស្រ័យទៅតាមដំណាក់កាលនីមួយៗ ចម្ការស្វាយអាចផ្តល់ប្រាក់ចំណូលប្រហែល២០០ លានដុង/ឆ្នាំ”។ ដោយសង្កេតឃើញទម្រង់ឡើងចម្ការមានប្រសិទ្ធភាព លុះដល់ឆ្នាំ ២០១៨ បងខាក៏សម្រេចចិត្តបង្វែរផ្ទៃដី ស្រែដែលនៅសល់ទាំងប៉ុន្មានដើម្បីដាំស្វាយឆ្លាស់ក្រូចតាំង និងម្កាក់ថៃ។
អំពីបច្ចេកទេសដាំស្វាយស្រោបផ្លែ បងខា ឱ្យដឹង៖ “ចំណុចល្អនៃការដាំស្វាយស្រោបផ្លែ គឺប្រើប្រាស់ជីថ្នាំតិច មិនសូវចំណាយពេលថែទាំ និងមិនរងផលប៉ះពាល់ដល់សុខភាពមនុស្សផង។ ថ្វីដ្បិតដូច្នេះក្តី ដើម្បីស្វាយផ្តល់ទិន្នផលខ្ពស់ លក់បានថ្លៃ គប្បីចេះពីរបៀបកាត់ផ្លែចោល ឱ្យបានសមស្រប។ អាស្រ័យទៅតាមកម្រិតអាយុរបស់ដើមស្វាយ ដែលយើងគប្បីទុក បរិមាណផ្លែឱ្យបានសមស្រប”។ ដាំស្វាយស្រោប ផ្លែរកបានប្រាក់ចំណូលលំនឹង ប៉ុន្តែរៀងរាល់ឆ្នាំក្នុងរង្វង់ពីខែ២ដល់ខែ៤ (ចន្ទគតិវៀតណាម) គឺឈានចូលរដូវប្រមូលផលស្រុះ ហេតុនោះ តម្លៃផ្លែស្វាយច្រើនតែចុះថោក។ ដើម្បីបង្កើនឧត្តមភាពប្រកួតប្រជែង បងខា បានវិនិច្ឆ័យឱ្យស្វាយចេញផ្លែខុសរដូវ។ បងខា ឱ្យដឹង៖ “ស្វាយមានតម្លៃខ្ពស់បំផុត គឺចាប់ពីខែ ៧-៨ និងខែ ១២ (ចន្ទគតិវៀតណាម)។ ដំណាក់កាលនោះ ស្វាយមានតម្លៃពី ២០.០០០-៤០.០០០ ដុង/គីឡូក្រាម។ ហេតុនោះ ខ្ញុំតែងវិនិច្ឆ័យឱ្យស្វាយចេញផ្ការវាងខែ៤-៥ (ចន្ទគតិវៀតណាម)។ ច្រើនឆ្នាំមកនេះ ដំណាំស្វាយរបស់ខ្ញុំតែងលក់បានតម្លៃលំនឹងចៀសវាងស្ថានភាពបានផលតម្លៃចុះថោក”។
បង វ៉វ៉ាន់ថាំង លេខាសម្ព័ន្ធយុវជនឃុំដុងហ៊ីប ឱ្យដឹង៖ “ង្វៀងវ៉ាន់ខា ជាយុវជនឆ្នើមក្នុងចលនាកសាងខ្លួនកសាងអាជីពនៅភូមិភាគ។ ទម្រង់ដាំស្វាយឆ្លាស់ក្រូចតាំង និងម្កាក់ថៃ បាននាំមកប្រសិទ្ធភាពខ្ពស់បង្គួរ។ ទម្រង់របស់គាត់ជាទម្រង់ “ប្រជាចលនាប៉ិនប្រសប់” ឆ្នើមបានគណៈកម្មាធិការប្រជាជនស្រុកកើ-ដ ទទួលស្គាល់និងស្ងើចសរសើរជូនរង្វាន់ច្រើនឆ្នាំបន្តបន្ទាប់”៕
ថាញ់ធឺ-វិមាន