25/07/2023 - 10:04

វិធាន​ការ​មួយ​ចំ​នួន​កាត់​បន្ថយ​ការ​ឈឺ​ឆ្អឹង​ខ្នង​

មហា​បរិញ្ញា​ វេជ្ជ​បណ្ឌិត​ ឯក​ទេស I ង៉ោ​ត្វឹង​អាញ មជ្ឈ​មណ្ឌល​របួស​កែ​ទម្រង់​កាយ​នៃ​ប្រ​ព័ន្ធ​មន្ទីរ​ពហុ​ព្យា​បាល​តឹម​អាញ ឱ្យ​ដឹង៖ អ្នក​ឈឺ​ឆ្អឹង​ខ្នង​ស្រាល​ អាច​នឹង​អនុវត្ត​នូវ​វិធាន​ការ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​នៅ​នឹង​ផ្ទះ​ដូច​ខាង​ក្រោម។​

វេជ្ជ​បណ្ឌិត​ត្វឹង​អាញ តាម​ដាន​មើល​ស្ថាន​ភាព​អ្នក​ជំ​ងឺ​ក្រោយ​ពី​វះ​កាត់។​
រូប​៖ មន្ទីរ​ពហុ​ព្យា​បាល​តឹម​អា​ញ

ការ​សម្រាក​

ខណៈ​អា​ការៈ​ឈឺ​ចាប់​កើត​ឡើង​ចៃ​ដន្យ​ ឬ​ក៏​ឈឺ​ខ្លាំង​ប៉ះ​ពាល់​ដល់​ការ​ប្រ​ជុំ​ជីវ​ភាព​ អ្នក​ជំ​ងឺ​គប្បី​បញ្ឈប់​ភ្លាម​រាល់​សកម្ម​ភាព​ដែល​កំ​ពុង​ធ្វើ​ ហើយ​ឈប់​សម្រាក​នៅ​នឹង​កន្លែង​តែ​ម្តង។​ វិធាន​ការ​នេះ​ជួយ​កាត់​បន្ថយ​សម្ពាធ​ទៅ​លើ​ឆ្អឹង​ខ្នង​និង​សន្លាក់​ឆ្អឹង​ខ្នង​ កែ​សម្រួល​ស្ថាន​ភាព​តាន​តឹង​សាច់​ដុំ​ ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​។​

ស្អំ​ទឹក​ក្តៅ​

សីតុណ្ហ​ភាព​ខ្ពស់​អាច​នឹង​ជួយ​ធ្វើ​ឱ្យ​កម្តៅ​និង​សម្រួល​សាច់​ដុំ​ឆ្អឹង​ខ្នង​ សន្លាក់​ឆ្អឹង​ខ្នង​និង​សរ​សៃ​ប្រ​សាទ​ ជួយ​ឱ្យ​ឈាម​រត់​ល្អ។​ អា​ស្រ័យ​ហេតុ​នោះ​ អ្នក​ជំ​ងឺ​បាន​ធូរ​ស្រាល​ពី​ស្ថាន​ភាព​តាន​តឹង​សាច់​ដុំ​និង​ឈឺ​ឆ្អឹង​ខ្នង​ ស្តារ​ឡើង​វិញ​ កម្រិត​ចលនា។​ វិធាន​ការ​នេះ​ថែម​ទាំង​កាត់​បន្ថយ​ការ​រលាក​និង​ជំ​រុញ​ដល់​ការ​ព្យា​បាល​ជា​របួស​ន្លាក់​ឆ្អឹង​ផង។​ ដូច្នេះ​ អ្នក​ជំ​ងឺ​គប្បី​ស្អំ​ទឹក​ក្តៅ​ឱ្យ​បាន​ទៀង​ទាត់​ពី​២-៣​ដង​ក្នុង​មួយ​ថ្ងៃ​ ហើយ​២០​នា​ទី​ស្អំ​ម្តង។​

ស្អំ​ទឹក​កក

ស្អំ​ទឹក​កក គឺជា​វិធាន​ការ​មួយ​ជួយ​កាត់​បន្ថយ​ការ​ហើម​ជាំ​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​ ពិសេស​គឺក្នុង​អំ​ឡុង​ពេល​៧២​ម៉ោង​ ខណៈ​ដែល​ការ​ឈឺ​ឆ្អឹង​ខ្នង​កើត​ឡើង​ ឬ​មាន​ការ​រង​របួស​ជា​ដើម។​ អ្នក​ជំ​ងឺ​អាច​នឹង​ប្រើ​ប្រាស់​ថង់​ស្អំ​ ឬ​កន្សែង​រុំ​ទឹក​កក រួច​ស្អំ​នៅ​ត្រង់​កន្លែង​ដែល​ឈឺ​ប្រ​មាណ​​៣ ដង​ក្នុង​មួយ​ថ្ងៃ​ រយៈ​ពេល​ចាប់​ពី​១៥២០​នា​ទី។​

ម៉ាស្សា

ការ​គក់​ច្រ​បាច់​ខ្នង​ អាច​នឹង​ធ្វើ​ឱ្យ​សរ​សៃ​ឈាម​និង​ខ្យល់​ក្នុង​ឈាម​រត់​ល្អ​; សម្រួល​ឆ្អឹង​ខ្នង​ សាច់​ដុំ​និង​សរ​សៃ​ប្រ​សាទ​ ផ្តើម​ពី​នោះ​ ព្យា​បាល​ជា​របួស​ស្នាម​និង​សម្រួល​ការ​ឈឺ​ចាប់​លើ​ឆ្អឹង​ខ្នង។​ ការ​ម៉ា​ស្សា​សម​ស្រប​ដល់​អ្នក​ឈឺ​ឆ្អឹង​ខ្នង​ មក​ពី​ធ្វើ​ការ​ងារ​ហួស​កម្លាំង​ អង្គុយ​មិន​ត្រង់​ឥរិយា​បថ ឬ​មាន​ភាព​តាន​តឹង​សាច់​ដុំ។​

វេជ្ជ​បណ្ឌិត​ត្វឹង​អាញ ឱ្យ​ដឹង៖ អ្នក​ជំ​ងឺ​បាន​អនុវត្ត​វិធាន​ការ​ថែទាំ​នៅ​នឹង​ផ្ទះ​ដូច​ពោល​ខាង​លើ​ ប៉ុន្តែ​ការ​ឈឺ​ឆ្អឹង​ខ្នង​នៅ​តែ​មិន​ធូរ​ស្រាល​ ពេល​នេះ​គប្បី​ទៅ​រក​គ្រូ​ពេទ្យ​ពិនិត្យ។​ គ្រូ​ពេទ្យ​នឹង​ធ្វើ​ការ​ណែ​នាំ​ប្រាប់​ប្រ​ភេទ​ថ្នាំ​បំ​បាត់​ការ​ឈឺ​ ចាប់​មួយ​ចំ​នួន​ (ប្រ​ភេទ​ថ្នាំ​លេប​ឬ​លាប​លើ​ស្បែក) ថ្នាំ​បង្ការ​រលាក​ និង​ថ្នាំ​បន្ធូ​រសាច់​ដុំ៘

យោង​តាម​ស្ថាន​ភាព​សុខ​ភាព​របស់​អ្នក​ជំ​ងឺ​ម្នាក់ៗ​ គ្រូ​ពេទ្យ​អាច​នឹង​មាន​ផែន​ការ​ព្យា​បាល​ ដោយ​​កាយ​វប្បកម្ម​ដោយ​ឡែក។​ មាន​ដូច​ការ​លំ​ហាត់​ប្រាណ​ដំ​ឡើង​សាច់​ដុំ​និង​ស្តារ​កាយ​សម្ប​ទា​ជួយ​បង្កើន​កម្លាំង​សាច់​ដុំ​ បន្ធូរ​អា​រម្មណ៍​និង​បង្កើន​ការ​រវៀស​រ​វៃ រួម​ជា​មួយ​នឹង​ភាព​មាំ​មួន​ដល់​ប្រ​ព័ន្ធ​សាច់ដុំ​នៃ​សន្លាក់ឆ្អឹង​ផង។​ ការ​លំ​ហាត់​ប្រាណ​ទាំង​នេះ​ ជួយ​បំ​បាត់​ការ​ឈឺ​ចាប់​ ធ្វើ​ឱ្យ​ឈាម​រត់​ស្រួល​និង​សម្រួល​ដល់​ប្រ​ព័ន្ធ​សរ​សៃ​ប្រ​សាទ; ជួយ​កាត់​បន្ថយ​ការ​ឈឺ​ឆ្អឹង​ខ្នង​ឡើង​វិញ​ ឬ​កាត់​បន្ថយ​ហា​និភ័យ​ជំ​ងឺ​សន្លាក់​ឆ្អឹង​ រក្សា​និង​ស្តារ​សមត្ថ​ភាព​ចលនា​សម្រាប់​អ្នក​ជំ​ងឺ។​

ភាគ​ច្រើន​ករណី​ឈឺ​ឆ្អឹង​ខ្នង​ស្រួច​ស្រាវ​ មិន​ចាំ​បាច់​ព្យា​បាល​ដោយ​ការ​វះ​កាត់​ទេ។​  វិធាន​ការ​វះ​កាត់​ត្រូវ​បាន​អនុវត្ត ​ប្រ​សិន​បើ​មូល​ហេតុ​ដែល​បណ្តាល​ឱ្យ​ឈឺ​ខ្នង​មក​ពី​ចង្អៀត​បំ​ពង់​ឆ្អឹង​ខ្នង​ បាក់​ឆ្អឹង​ សរ​សៃ​ក្លន​លូន​ វិការ​ឆ្អឹង​ខ្នង​ពី​កំ​ណើត​ ប្រ​ព័ន្ធ​សរ​សៃ​ប្រ​សាទ​ខួរ​ឆ្អឹង​ត្រូវ​សង្កត់​រចនា​សម្ព័ន្ធ​នៃ​សន្លាក់​ឆ្អឹង​ខុស​ប្រ​ក្រ​តី​ បណ្តាល​ឱ្យ​កម្រិត​ចលនា​ត្រូវ​ចុះ​ខ្សោយ​ មាន​ហា​និភ័យ​ចុះ​ខ្សោយ​សាច់​ដុំ​និង​ខ្វិន​...៕​

                                   ប្រែសម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ