មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

25/07/2023 - 10:04

អតីត​យុទ្ធ​ជន​គំរូ​ ធ្វើ​សេដ្ឋ​កិច្ច​ពូកែ​

បង​លី​ឌឿង ពិនិត្យ​បញ្ជី​បុល​ទុន​របស់​សមា​ជិក។​

បង​លី​ឌឿង ប្រ​ធាន​សាខា​សមា​គម​អតីត​យុទ្ធ​ជន​ភូមិ​បឹង​កក់​ ឃុំ​ភូមី ស្រុក​មីទូ ខេត្ត​សុក​ត្រាំង​ តែង​អស់​ពី​ចិត្ត​ពី​ថ្លើម​និង​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ការ​ងារ​ ព្រម​ទាំង​ជា​គំរូ​ឈាន​មុខ​រាល់​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ទៀត​ផង។​

ឆ្នាំ២០០៤ ក្រោយ​ពី​រំសាយ​ពី​ជួរ​ទ័ព​ បង​លី​ឌឿង បាន​ចូល​រួម​សមាគម​អតីត​យុទ្ធ​ជន​ភូមិ​ រួច​បាន​តែង​តាំង​ជា​ប្រ​ធាន​សាខា​សមា​គម​អតីត​យុទ្ធ​ជន​ភូមិ​បឹង​កក់​រហូត​ដល់​សព្វ​ថ្ងៃ។​ ដោយ​ពង្រីក​អត្ត​ចរិត​របស់​កង​ទ័ព​អ៊ំ​ហូ គាត់​តែង​ឈាន​មុខ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ចលនា​ប្រ​ឡង​ប្រ​ណាំង​របស់​សមា​គម​និង​របស់​ភូមិ​ភាគ។​ ពេល​បាន​បុល​ទុន​អនុគ្រោះ​របស់​ធនា​គារ​គោល​នយោ​បាយ​សង្គម​ គាត់​បាន​ផ្តុំ​កម្លាំង​ដាំ​ដំ​ណាំ​រួម​ផ្សំ​និង​ទិញ​បន្លែ​ស្ពៃ​នៅ​ស្រុក​ស្រែ​ ដើម្បី​ឱ្យ​ប្រ​ពន្ធ​គាត់​លក់​នៅ​ឯផ្សារក្រុង​សុក​ត្រាំង។​ ប្រាក់​ដែល​ប្រិត​សំ​ចៃ​បាន​ទាំង​ប៉ុន្មាន​ បង​យក​ទៅ​ជួល​ដី​និង​ទិញ​ដី​ស្រែ​សម្រាប់​ផលិត​កម្ម​ ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​បន្ថែម។​

អា​ស្រ័យ​មាន​ចរិត​ខ្នះ​ខ្នែង​ពល​កម្ម​ ដឹង​ពី​របៀប​ធ្វើ​សេដ្ឋ​កិច្ច​រស់​នៅ​ចេះ​ប្រិត​សំ​ចៃ​ ទើប​ប្តី​ប្រ​ពន្ធ​បង​ឌឿង សង់​បាន​ផ្ទះ​ឥដ្ឋ​មួយ​ខ្នង​យ៉ាង​សម​រម្យ​ និង​ទិញ​បាន​ដី​ស្រែ​១០​កុង។​ គាត់​នៅ​ទាំង​ជួយ​សមា​ជិក​បុល​ទុន​អនុគ្រោះ​ដើម្បី​អភិវឌ្ឍ​ផលិត​កម្ម​ និង​ណែ​នាំ​ជ្រើស​រើស​ទម្រង់​រក​ស៊ី​ ពង្រីក​ប្រ​ភព​ទុន​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​ទៀត​ផង។​ បង​ឌឿង ឱ្យ​ដឹង​៖ “ក្នុង​នាម​ជា​បក្ខ​ជន​ ជា​យោ​ធិន​រំសាយ​ពី​កង​ទ័ព​ ត្រូវ​ធ្វើ​ជា​គំរូ​ឈាន​មុខ​ ឃើញ​ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​បាន​ធូរ​ធារ​ សមា​ជិក​ក៏​រៀន​សូត្រ​តាម។​ សមា​ជិក​ភាគ​ច្រើន​ជាយោ​ធិន រំសាយ​ពី​កង​ទ័ព​ ហេតុ​នោះ​ មាន​អត្ត​ចរិត​ជា​កង​ទ័ព​អ៊ំ​ហូ ខ្នះ​ខ្នែង​ ទ្រាំ​លំ​បាក​ និង​មាន​ឆន្ទៈ​ ឈាន​ឡើង​ក្នុង​ជីវ​ភាព។​ អា​ស្រ័យ​ហេតុ​នេះ​ ពេល​មាន​ដើម​ទុន​រក​ស៊ី​ អ្នក​ណា​ក៏​ផ្តុំ​កម្លាំង​ផលិត​កម្ម​ ដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ឈាន​ឡើង​ធូរ​ធារ”។​

បង​លី​ឌឿង ប្រ​មូល​ផល​ត្រ​សក់។

បច្ចុប្បន្ន​ សមា​ជិក​ទាំង​២៦​នាក់​សុទ្ធ​តែ​បាន​កៀក​ជិត​ប្រ​ភព​ទុន​អនុគ្រោះ​ ដើម្បី​អភិវឌ្ឍ​ផលិត​កម្ម​ និង​មាន​ជីវ​ភាព​លំ​នឹង។​ បង​លី​តារា​ ឱ្យ​ដឹង៖ “ដោយ​សារ​បាន​បង​ឌឿង ឧទ្ទេស​នាម​បុល​ទុន​៥០​លាន​ដុង​ ទើប​ខ្ញុំ​មាន​លក្ខណៈ​កែ​ប្រែ​ដី​ដាំ​ ដំ​ណាំ​រួម​ផ្សំ​និង​ទិញ​ម៉ា​ស៊ីន​កិន​ស្រូវ​សម្រាប់​កិន​ស្រូវ​ជូន​មាមីង​នៅ​ភូមិ​ភាគ។​ ឥឡូវ រក​បាន​ប្រាក់​ចំ​ណូល​ជា​ប្រ​ចាំ​ ទើប​ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​ បាន​ធូរ​ធារ​ជាង​មុន”។​ ទន្ទឹម​នឹង​នោះ​ បង​ឌឿង នៅ​ទាំង​ចលនា​សប្បុ​រស​ជន​ឧបត្ថម្ភ​ប្រាក់​ អង្ករ​ គ្រឿង​ឧប​ភោគ​បរិភោគ។ល។​ ដល់​អ្នក​ក្រខ្សត់​ មនុស្ស​ចាស់​គ្មាន​ទីពឹង​នៅ​ភូមិ​ភាគ​ទៀត​ផង​។​ ព្រម​ជា​មួយ​នោះ​ គាត់​រួម​ជា​មួយ​នឹង​អង្គ​ការ​មហា​ជន​នា​នា​ ឃោ​សនា​ ចលនា​សមា​ជិក​និង​ប្រ​ជា​ជន​នៅ​ក្នុង​ភូមិ​អនុវត្ត​បាន​ល្អ​នូវ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ និង​រួម​វិភាគ​ទាន​ប្រាក់​ជិត​១០០ លាន​ដុង​ ដើម្បី​ដំ​ឡើង​អំ​ពូល​ភ្លើង​បំ​ភ្លឺ​ ផ្លូវ​ដើរ​ដោយ​ថាម​ពល​ព្រះ​អា​ទិត្យ​ ដាក់​កា​មេរ៉ា​សន្តិ​សុខ​ ដាំ​ផ្កា​តាម​សង​ខាង​ដង​ផ្លូវ​ចូល​កាន់​ភូមិ។ល។​ រួម​ចំ​ណែក​ធានា​ផ្លូវ​ជន​បទ​សន្តិ​សុខ​ ភ្លឺ​ បៃតង​ ជ្រះ​ ស្អាត។​

ប្រ​ធាន​សមា​គម​អតីត​យុទ្ធ​ជន​ឃុំ​ភូមី-យឿង​កេវ​ប៊ិញ ឱ្យ​ដឹង៖ “ទង្វើ​របស់​បង​លី​ឌឿង តែង​បង្កើត​នូវ​មនោ​សញ្ចេត​នា​ជិត​ស្និទ្ធ​រវាង​អ្នក​ភូមិ​ផង​របង​ជា​មួយ​មនោ​សញ្ចេត​នា​សមមិត្ត​ មិត្ត​រួម​ក្រុម​ និង​បង្កើត​ជាកម្លាំង​រីក​សាយ​ភាយ ដើម្បី​ប្រ​ជា​ជន​ព្រួត​ដៃ​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​កសាង​ជន​បទ​ថ្មី។​ បង​លី​ឌឿង ជា​គំ​រូ​លេច​ធ្លោ​ក្នុង​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​អតីត​យុទ្ធ​ជន​គំ​រូ​ ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ពូកែ​ ដើម្បី​សមា​ជិក​រៀន​សូត្រ​តាម”៕​

                                យ្វី​អាញ-វិមាន​

ចែករំលែកអត្ថបទ